​ ​ក្រោយ​ជោគជ័យ​បង្ក្រាប​ក្រុមចោរប្លន់​សូមអោយ​នគរបាល​បន្ត​ពង្រឹង​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​

0

​បន្ទាយមានជ័យ ៖ បន្ទាប់ពី​ទ​ទួ​បាន​ជោគជ័យ​ក្នុងការ​បង្ក្រាប​ក្រុមចោរប្លន់​ប្រដាប់អាវុធ​ទាំង​សំបុក លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​នៅតែ​បន្ត​ការប្រុងប្រយ័ត្ន និង​សូមអោយ​នគរបាល​គ្រប់​ការិយាល័យ និង​ស្រុក​ក្រុង​ទូទាំង​ខេត្ត​បន្ត​បន្ថែម​ការបម្រើរ​សេវា និង​ការពារ​សន្តិសុខ​សណ្តាប់​ជូន​ប្រជាពលរដ្ឋ ។
​ការលើកឡើង​ដូច្នេះ​ធ្វើឡើង​ការ​ពី​ព្រឹក​ថ្ងៃទី​២៩ កុ​ម្ភះ ២០១៦ ក្នុង​ពិធី​គោរព​ទង់ជាតិ​នៅ​នឹង​ស្នង​នគរបាល​ខេត្ត ។
​ក្រៅពី​ការលើកឡើង​ដូច្នេះ​លោក​ក៏បាន​ធ្វើការ​ណែនាំ ទៅដល់​ការិយាល័យ​ចរាចរ​ធ្វើយ៉ាងណា​ផ្សព្វផ្សាយ​ច្បាប់​ចរាចរ​ដល់​គ្រប់​មជ្ឈដ្ឋាន និង​ត្រូវ​ចុះ​ត្រួតពិនិត្យ​អនុវត្តន៍​ច្បាប់​ចរាចរ ហើយ​គួរតែ​ដាក់​ត្រួតពិនិត្យ​ជាតិ​អាកុល​នៅ​ទីតាំង​ដែល​ជិត​នឹង​កន្លែង​ស៊ីផឹក ដែល​តែងតែ​បង្ករ​គ្រោះថ្នាក់ ។ ព្រោះថា បញ្ហា​ចរាចរ​នេះ​គឺ​ថ្នាក់ដឹកនាំ​បាន​ផ្តោតជាសំខាន់ ដូច្នេះ​ធ្វើយ៉ាងណា​អោយមាន​អនុវត្ត​នេះ​មាន​ប្រសិទ្ធភាព ។
​ដោយឡែក​ទាក់ទង​ទៅនឹង បញ្ហា​គ្រឿងញៀន​លោក​ក៏បាន​ស្នើរ​ដល់​ការិយាល័យ​ជំនាញ​ធ្វើយ៉ាងណា​បន្ត​ការបង្ក្រាប​អោយ​កាន់តែខ្លាំង ។
​លោក​បន្តទៀតថា នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ​ខាងមុខ ការ​គប់​ទឹក​ជះ​ទឹក​ដែក​បង្ករ​ការគ្រោះថ្នាក់ និង​ជា​ទំលាប់​ដ៏​អាក្រក់ លោក​នឹង​ចាត់​អោយ​ការិយាល័យ​ជំនាញ​ធ្វើ​ស្លាយ និង​ប៉ាណូ​ផ្សព្វផ្សាយ​មិនអោយ​មានការ​គប់​ទឹក និង​ត្រៀមកម្លាំង​ទប់ស្កាត់​តាម​ដងផ្លូវ ។
​ជាមួយគ្នានេះ​ផងដែរ លោក​ក៏បាន​កោតសរសើ​ដល់​លោក​ស្នងការរង អធិការ​និង​មេបញ្ជាការ​វរៈ​ការពារ​ព្រំដែន ព្រមទាំង​មន្ត្រីនគរបាល​ដែល​បាន​ខិតខំ​បំពេញ​បេសកម្ម​បាន​យ៉ា​ជោគជ័យ លើ​ការបង្ក្រាប​ក្រុមចោរប្លន់​ប្រដាប់អាវុធ ប្លន់​អាជីវករ​លក់​មាស​នៅ​ប៉ោយប៉ែត ហើយ​ត្រូវបាន​បង្ក្រាប​ទាំង​សំបុក​ក្នុង​រយៈ​ប្រមាណ​ជា​៣០​ម៉ោង ធ្វើអោយ​ប្រជាពលរដ្ឋ​អាជីវករ​មាន​ភាពកក់ក្តៅ និង​កោតសរសើរ​មិន​ដាច់​ពី​មាត់ ដែល​ការកោតសរសើរ​នេះ​ជា​កម្លាំង​លើកទឹកចិត្ត​យ៉ាងខ្លាំង​ដល់​មន្ត្រីនគរបាល​យើង ។ តែ​កុំ​ដាច់ខាត​កុំ​ប្រហែស​អោយសោះ គឺ​ត្រូវតែ​បន្តការងារ​ដោយ​យកចិត្តទុកដាក់ ធ្វើយ៉ាងណា​បម្រើរ​សេវា​ជូន​ប្រជាពលរដ្ឋ​ដូចជា​ការធ្វើ អត្តសញ្ញាណ​ប័ន សៀវភៅ​គ្រួសារ ដោះស្រាយ​នូវ​បញ្ហា​នានា​ដែល​ពលរដ្ឋ​ប្តឹង ៕

IMG_7396 IMG_7395 FullSizeRender