​អាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើ​ពិធី​បូកសរុប លទ្ធផល​ការងារ​ប្រ​ឆាំ​២០១៥ និង​លើក​ទិសដៅ​ឆ្នាំ​២០១៦

0

(​ភ្នំពេញ​)៖ នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃទី​២៩ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ បាន​នឹង​ប្រារព្ធ​ពិធី​បិទ​អង្គប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៥ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៦​។​
​កិច្ចប្រជុំ​នេះ​បានធ្វើ​ឡើង​ក្រោម​អធិបតីភាព នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង ឯ​ឧ ប៉ា សុជាតិរ​ង្ស អភិបាល​រាជធានី​ភ្នំពេញ ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី ថ្នាក់ដឹកនាំ​ក្រុមប្រឹក្សា​រាជធានី មេបញ្ជាការ មេបញ្ជាការរង ស្នងការ និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​នាក់​ផ្សេងទៀត​។​:
មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រា​៊​ង បាន​មាន​ប្រសា​ស​ន៏​ថា ក្នុង​ឆ្នាំ​២០១៥​មកនេះ photo_2016-03-01_08-29-47 photo_2016-03-01_08-29-44 photo_2016-03-01_08-29-41 photo_2016-03-01_08-29-38 photo_2016-03-01_08-29-32 photo_2016-03-01_08-29-27 photo_2016-03-01_08-29-24 photo_2016-03-01_08-29-21 photo_2016-03-01_08-29-13នៅ​រាជធានី​ភ្នំពេញ បទល្មើស​ព្រហ្មទណ្ឌ​កើតឡើង​៧៦៥​លើក ក្នុងនោះ អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាបបាន​បទល្មើស​ព្រហ្មទណ្ឌ​៤៤​ករណី ស្មើ​៣៤៩​លើក និង​ឃាត់ខ្លួន​ជនសង្ស័យ​៦៦១​នាក់ ។​
​អភិបាល​រាជធានី​ភ្នំពេញ ឯ​ឧ បា​៉ សុជាតិ​វង្ស បាន​មាន​ប្រសា​ស​ន៏ ចំៗ​ថា បញ្ហា​គ្រេ​ឿ​ង​ញៀន​ជា​ចំណុចរសើប​ដែល​អាជា្ញធ​និង​សមត្ថកិច្ច​ត្រូវ​បង្ការ​ទប់ស្កាត់​និង​បង្ក្រាប ។​
​ឯ​ឧ អភិបាលក្រុង​ភ្នំពេញ​បញ្ជាក់ថា ” មេខ្លោង​គ្រេ​ឿ​ង​ញៀន​ដ៏​ធំ​នៅក្នុង​ពន្ធនាគារ​ទេ ” ។​

​ក្រៅពីនោះ​ឯ​ឧ​បាន​រំលេច​ពី​សភាពការណ៍​បទល្មើស​និង​ការ​សំ​អន្តរាគមន៍​ដោះលែង ពីព្រោះ​រេ​ឿ​ង​ខ្លះ​ជា​រេ​ឿ​ង​សុ​ី​សំណូក​សូក​បា​៉​ន់ ។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ​និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​លើកឡើងថា មាន​ប្រទេស​ជាច្រើន​ចង់​រៀន​ពី​អាវុធហត្ថ​កម្ពុជា ក្នុងនោះ​មាន​ប្រទេស​ថៃ​ផងដែរ​។​

​បើតាម​នាយ​ឧ​ត្ត​ម​សេនីយ៍ ” ខ្ញុំ​មិន​ស្រលាញ់​ទេ ចំណុចខ្សោយ ប៉ុន្តែ​បើ​រក​មិនឃើញ​ចំណុចខ្សោយ​ក៍​មិនអាច​សម្រេច​ការងារ​បា​ន​ផងដែរ​” ។ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បានបញ្ជាក់ ថា អាវុធហត្ថ​គឺមាន​ភារកិច្ច​ចូលរួម​សហការ​ជាមួយ​អាជា្ញធ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​បង្ការ​ទប់ស្កាត់​បទល្មើស ។​  ដោយ  ប៊ុន ធី