(រូបភាពវីដេអូ) មន្ដ្រីបានលើកឡើងថា មនុស្ស៣ នាក់បាត់បង់ជីវិត បន្ទាប់ពីប៉ូលិស បើកការបាញ់ប្រហារដើម្បីបំបែកការ ប៉ះទង្គិចខាងសាសនានៅភាគខាងត្បូង ឥណ្ឌាកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០១៤។ អំពើហិង្សាបានកើតឡើងនៅ ស្រុក Hyderabad រដ្ឋធានី Andhra Pradesh ដែលក្រុមមូស្លីមកាន់កាប់ ។ បញ្ហាបានកើតឡើងក្រោយមាន មនុស្សវាយប្រហារទៅលើផ្ទះអ្នកស្រុក និងហាងលក់ទំនិញផ្សេងៗរបស់ជនជាតិ ដើមភាគតិចដែលមានសាសនាផ្សេង និងក្រោយមានពាក្យចរចាមអារ៉ាមថា ទង់សាសនារបស់ពួកគេត្រូវគេដុត បំផ្លាញនោះ ។
មេបញ្ជាការប៉ូលិសក្នុងតំបន់ឈ្មោះ Anand បាននិយាយថា កម្លាំងសន្ដិសុខ បានប្រកាសបម្រាមគោចរនៅតំបន់ នោះ ហើយស្ថានការណ៍ស្ថិតក្រោមការ គ្រប់គ្រង។ លោកបន្ដថា សមត្ថកិច្ច ដើមឡើយព្យាយាមបំបែកស្ថានការណ៍ ដោយប្រើដំបងឆក់ ប៉ុន្ដែគ្មានប្រសិទ្ធភាព ហើយបន្ទាប់មកក៏បើកការបាញ់ដើម្បី បំបែកក្រុមដែលប៉ះទង្គិចគ្នានោះតែម្ដង។
សារព័ត៌មាន Press Trust of India បានផ្សព្វផ្សាយថា យ៉ាងហោចណាស់ មនុស្ស៣នាក់ស្លាប់នៅឯមន្ទីរពេទ្យ បន្ទាប់ពីរងរបួសពីគ្រាប់កាំភ្លើង។ អំពើ ហិង្សាកើតឡើង ខណៈដែលឥណ្ឌាកំពុង ទន្ទឹងរង់ចាំលទ្ធផលបោះឆ្នោតដែលនឹង ចេញប្រកាសនៅថ្ងៃសៅរ៍ បន្ទាប់ពីការ បោះឆ្នោតមួយទ្រង់ទ្រាយធំ និងយូរបំផុត ក្នុងពិភពលោក។ គណបក្សBharatiya Janata Party (BJP) ដែលដឹកនាំដោយ អ្នកកាន់សាសនាហិណ្ឌូ លោកNarendra Modiត្រូវបានរំពឹងថា នឹងឈ្នះការបោះ ឆ្នោតនេះ ។ មានការរិះគន់ថា ប្រសិនលោក Modi ឈ្នះឆ្នោតមែននោះ ការដឹកនាំ ប្រទេសអាចនឹងធ្លាក់ក្នុងសភាពតានតឹង ខាងសាសនា 9