​ក្រុម​ឧទ្ទាម​ស៊ី​រី​បំផ្ទុះ​គ្រាប់បែក កម្ទេច​ទីតាំង​ទាហាន​រដ្ឋាភិបាល​ស៊ី​រី​

0

( រូបភាពវីដេអូ ) ​កាលពី​ថ្ងៃទី​១៥ ខែឧសភា ក្រុម​ឧទ្ទាម ស៊ី​រី​បាន​បំផ្ទុះ​រំសេវ តេ​អិន​តេ រហូតដល់ ៦០​តោន​ដែល​ពួកគេ​បាន​ជីក​រូង​ក្រោម ដី​ចូលមក​ខាងក្នុង​ទីតាំង​យោធា​រដ្ឋា​ភិ បាល​ស៊ី​រី​នៅ​ខេត្ដ Idlib ភាគ​ខាងលិច ប្រទេស​នេះ​បណ្ដាលឱ្យ​មនុស្ស​រាប់សិប នាក់​រងរបួស ។ ​តាម​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស នៅ​ស៊ី​រី​បានឱ្យដឹងថា ការ​បំផ្ទុះ​ខាងលើ បំផ្លាញ​ទីតាំង​យោធា​នោះ​យ៉ាងដំណំ ។ គួរបញ្ជាក់​ផងដែរ ទីតាំង​យោធា​នោះ ក្រុមប្រឆាំង​ស៊ី​រី​បាន​ព្យាយាម​គ្រប់គ្រង រយៈពេល​ជាង​១​ឆ្នាំកន្លងមក តែ​មិនបាន សម្រេច ។ ​ក្នុងពេល​ជាមួយគ្នា​នោះ​ក្រុម​អ៊‌ិ​ស្លាម ដែលជា​សម្ពន្ធ​មិ​ត្ដរបស់​ក្រុមប្រឆាំង រដ្ឋាភិបាល​ស៊ី​រី​បានប្រកាសថា ខ្លួន​ជា​អ្នក ធ្វើ​សកម្មភាព​បំផ្ទុះ​ទីតាំង​យោធា​ខាង លើ ។

ក្រុម​ឧទ្ទាម​បានប្រកាសថា ពួកគេ បាន​ជីក​រូង​ក្រោម​ដី​ប្រវែង​៨៦០​ម៉ែត្រ ដោយ​បញ្ជូន​រំសេវ​ផ្ទុះ​រហូតដល់​៦០ តោន​ចូលទៅ​ក្រោម​ដី​នៅ​ខាងក្នុង​ទីតាំង យោធា ហើយ​បំផ្ទុះ​តែម្ដង ។​ ​ក្រុម​ឧទ្ទាម​ស៊ី​រី​ក៏បាន​ប្រើប្រាស់​យុទ្ធ សាស្ដ្រ​បែបនេះ​វាយប្រហារ​ទីតាំង យោធា​រដ្ឋាភិបាល​នៅ​ក្រុង​អា​ឡែ​ប៉ូ​ផង ដែរ 9