​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៥ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៦ របស់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​និង​ជំងឺគ្រុនចាញ់​ប៉ារ៉ាស៊ីត​សាស្ត្រ​និង​បាណក​សាស្ត្រ

0

សៀមរាប​៖ ។​បើក​កិច្ច​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៥ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៦ របស់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​និង​ជំងឺគ្រុនចាញ់​ប៉ារ៉ាស៊ីត​សាស្ត្រ​និង​បាណក​សាស្ត្រ ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី​0១-០២ ខែ​មិនា ឆ្នាំ​២០១៦ ស្ថិតនៅក្នុង​បន្ទប់​ប្រជុំ​នៃ​សណ្ឋាគារ​ប៉ា​រ៉ា​ឌី​ខេត្តសៀមរាប​។ ដោយមាន​វត្តមាន​អញ្ជើញ​ចូលរួម​ក្រោម​គណ​: អធិបតីភាព លោក វិ​ជ្ជ​បណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង លោក គឹម ឆៃ​ហៀ​ង អភិបាលរង​ខេត្តសៀមរាប ព្រមទាំង​បណ្តា​ភ្នាក់ងារ​អង់ការ​សហប្រជាជាតិ អង់ការ​សុខភាព​ពិភពលោក និង​អង់ការ​នានា ស្ថាប័ន​ពាក់ព័ន្ធ​គ្រប់​ខេត្ត អញ្ជើញ​ចូលរួម​ផងដែរ​។20160301_083537 ក្នុងនោះ លោក វិ​ជ្ជ​បណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​មាន​ប្រសា​ស​ន៏​ទាក់ទង​ទៅ​និង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៥ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៦ របស់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​និង​ជំងឺគ្រុនចាញ់​ប៉ារ៉ាស៊ីត​សាស្ត្រ​និង​បាណក​សាស្ត្រ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ ធ្វើយ៉ាងណា​ឲ្យ​មាន​និរន្ត​ភាព​នៅ​ការពង្រឹង​និង​ពង្រីក​លទ្ធភាព​ការងារ​ផ្នែក​សុខភាព​ឲ្យ​សម​ស្រប់ទៅតាម​គោលនយោបាយ​ឈ្នះៗ​និង​មាន​ជោគជ័យ​ល្អប្រសើរ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជានិច្ចកាល​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង និង​ឧបត្ថម្ភ គាំទ្រ​ដល់​ក្រសួង សុខាភិបាល អំពី​សុខភាព​របស់​ប្រជាពលរដ្ឋ​យើង ជាពិសេស​ក្នុងការ​អនុវត្ត​ន៏​ឲ្យ​បានសម្រេច​នូវ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​លុប​បំ​បាត​ជំងឺគ្រុនចាញ់​ឆ្នាំ​២០១១​ដល់​ឆ្នាំ​២០២៥ ការប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម និង​ជំងឺ​ដង្កូវ​ព្រូន​ជាដើម​។ 20160301_083512ចំពោះ​ការខិតខំ​ប្រឹងប្រែង​ក្រុមការងារ​បាន​អនុវត្ត​គោល​ការ​ណ៏​យុទ្ធសាស្ត្រ និង​កិច្ចសហការ​ទាំងអស់​ខាងលើ បានធ្វើ​ឲ្យ​អត្រា​អាំង​ស៊ី​ដង់ ជំងឺគ្រុនចាញ់​បាន​ធ្លាក់ចុះ​ពី ៤.៣២ នា​ឆ្នាំ​២០១១ មក​នៅ ២.២៦​ករណី​ក្នុងចំណោម​មនុស្ស ១.០០០​នាក់ នា​ឆ្នាំ​២០១៥ និង​អត្រា​ស្លាប់​០.៦៧​នាក់ នា​ឆ្នាំ​២០១១ (​ស្លាប់​៩៤​ករណី​) មក​នៅ​០.០៦​នាក់ (​ស្លាប់​១០​ករណី​)​ឆ្នាំ​២០១៥ ក្នុងចំណោម​មនុស្ស​១០០​ពាន់​នាក់ ដើម្បី​លុប​បំ​បាត​និង​កាត់បន្ថយ​នៅ​អត្រា ឆ្លង ឈឺ និង​គ្រោះថ្នាក់​ដោយ​ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម និង​ជំងឺ​ដង្កូវ​ព្រូន ជាពិសេស​សម្រេច​ទិសដៅ​ក្នុងការ​លុបបំបាត់​នៃ​ជំងឺគ្រុនចាញ់​ទាំងស្រុង​នោ​ឆ្នាំ​២០២៥​ខាងមុខ​។ ជា​មូលដ្ឋាន​គ្រិះ​នៃ​ការអភិវឌ្ឍ​ន៏​ប្រទេសជាតិ​ដ៏​សំខាន់​សម្រាប់​ទៅក្នុង​ថ្ងៃ​អា​នាគ​ត ក្នុង​គោលបំណង​ស្តា​និង​អភិវឌ្ឍ​ន៏​ប្រទេស​ឲ្យ​កាន់តែ​រីកចំរើន​ទាំង​ផ្នែក​សេដ្ឋកិច្ច​និង​សុខភាព​។