0

​ខេត្ត​ព្រះសីហនុ​៖​សាលា​អាយ​ដៀ ស៊​ស​ខេត្ត​ព្រះសីហនុ​ដែលជា​សាលារៀន​លំដាប់​ស្តុ​ង​ដា​អន្តរជាតិ នៅ រសៀល​ថ្ងៃទី​២៩​ខែ​គុ​ម្ភៈ​ឆ្នាំ​២០១៦​នេះ​បានធ្វើ​កិច្ចព្រមព្រៀង ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​សាកលវិទ្យាល័យ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ប្រទេស​ថៃ​លើ​វិស័យ​អប់រំ ដែលជា​ចក្ខុ វិស័យ ក្នុងការ​ផ្លាស់ ប្តូរ វប្ប​ធ​ម៏ ផ្លាស់ប្តូរ​បុគ្គលិក ផ្លាស់ប្តូ​សិស្សានុសិស្ស​និង ពង្រឹងគុណភាព​អប់រំ ដើម្បី​អាស៊ាន​ភា​រូបនីយ៍កម្ម ។​​ ​លោក​វណ្ណ សុខ​ហេង នាក​យក​(​សាលា​អាយ​ដៀ​ស៊​ស​)​ខេត្ត​ព្រះសីហនុ បានធ្វើការ​បញ្ជាក់ នៅក្នុង​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​គណៈប្រតិភូ​ថែ​ដឹកនាំ​ដោយ លោក ឈុំ​ផុន ភី​ម​សែន (Chumpol Pimsen)​អគ្គនាយក​នៃ​សាកលវិទ្យាល័យ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​និង​លោក វី​ហ្សឹ​ត សៃ​ព្រំ​(Wisit Saiprom) នាយក​សាកលវិទ្យាល័យ​G BAGG Chanthabori ប្រទេស​ថៃ ថា​នេះ​ជា​ទស្សនៈវិស័យ ក៍​ដូចជា​ការបើក​នូវ​ទំព័រ​ប្រវត្តិ​ថ្មី​មួយទៀត ក្នុងការ​អភិវឌ្ឍ​ន៏​ខ្លួន របស់​(​សាលារៀន​អាយ​ដៀ​ស៊​ស​) ដែល​បាន បោះ​ជំ​ហ៊ាន​ចូលក្នុង​ឆាក​អន្តរជាតិ​នឹង សហ​ភាគី​ដូចជា ប្រទេស ចិន ប្រទេស​ថៃ ដែល​បាន​ចាប់​អារ​ម្ម​ណ៏​កម្មវិធីសិក្សា​របស់​(​អាយ​ដៀ​ស៊​ស​) នឹង​សម្រេចចិត្ត​ធ្វើជា​ដៃគូរ ក្នុង​លំដាប់​អន្តរជាតិ ទាំង​ពេលបច្ចុប្បន្ន នឹង​ទៅ​អ​នា​គត់ ហើយ​ពេលខាងមុខ (​អាយ​ដៀ​ស៊​ស​)​នឹង​ឆ្ពោះទៅ​ចាប់ ដៃ​ជា មួយ​អាស៊ាន​ដ៏ទៃទៀត​ផងដែរ​។​20160229_150421_resized
​ ​.​លោក​ឈុំ​ផុន ភី​ម​សែន​(Chumpol Pimsen)​អគ្គនាយក​នៃ​សាកលវិទ្យាល័យ​បណ្តុះបណ្តាល​វិជ្ជាជីវៈ វា​ពិតជា​គួរអោយ​ចាប់​អារ​ម្ម​ណ៏ នឹង កោត​ស​សើរ​ក្រៃលែង នៅពេល​លោក​មកដល់​ទឹកដី​កម្ពុជា ជាពិសេស​មកដល់​ទីតាំង​សាលា​អាយ​ដៀ ស៊​ស ដែលជា​ថ្នាល​បណ្តុះបណ្តាល​នូវ ធនធានមនុស្ស ដ៏​ល្អ​តាមបែប​ស្តង់ដា​អន្តរជាតិ ស្ទើ​មិន​គួរអោយ​ជឿ វា​មាន​លក្ខ​ណះ​ប្រហាក់ប្រហែល​ទៅនឹង ប្រទេស​ជឿន លឿន ក្នុងនោះ​ប្រទេស​ថៃ​មួយ​ផងដែរ​។ ដូចនេះ​ការចាប់​ដៃ​គួរ​ទំនាក់ទំនង​លើ​ផ្នែក​វិស័យ​អប់រំ បណ្តុះ​នូវ ធនធានមនុស្ស​រវាង​សកលវិទ្យា​របស់លោក​នៃ​ប្រទេស​ថៃ និង សាលា​អាយ​ដៀ ស៊​ស ពិតជា​បាន​នាំមក​នូវ​បទពិសោធ​ន៏​ថ្មីៗ​បន្ថែមទៀត​រវាង​កម្ពុ​ជា និង ប្រទេស​ថៃ​។​ហើយ​សង្ឃឹមថា កិច្ចសហការ​ណ៏​នាពេលនេះ​នឹង​នាំមក​នូវ​ភាព​ត្រចះត្រចង់​នៃ​ប្រ​ព័​ន្ឋ​អប់រំ​រវាង​ប្រទេស​ទាំងពីរ កម្ពុជា ថៃ ជាក់​ជាពុំខាន​។​20160229_161718_resized
.​លោក ចេ​វ គឹម ហេង តំណាងរាស្ត្រ ខេត្ត​ព្រះសីហនុ នា​ឧកាស​នោះ ក៍​បានធ្វើការ លើក​សរ សើរ​ផងដែរ​ទៅដល់​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់​នែ​សាលា​ជាតិ​អន្តរជាតិ​(​អាយ​ដៀ​ស៊​ស​)​ដែល​បាន​បង្កើត​ឡើងលើ​ទឹកដី​ក្រុង​.​ខេត្ត​ព្រះសីហនុ​ពីព្រោះថា​នេះ​គឺជា​ការ​រូ​ម​ចំណែក​មួយ​ដ៍​ធំ​ទៅលើ​វិស័យ​អបរុំ​ក្នុងការ​បណ្តុះបណ្តាល​បង្ហា​ត់​បង្រៀន​នៅ​ចំណេះដឹង​ដល់​កុមារ​ទូទៅ​ឲ្យ​មាន​ធនធាន​ក្នុងការ​អភិ​វ្ឍៃ​ន៍​ប្រទេសជាតិ​ទៅ​ថ្ងៃ​អានា​គត់​ហើយ​ការចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​សាកលវិទ្យាល័យ​បណ្តុះបណ្តាល វិជ្ជាជីវៈ ប្រទេស​ថៃ​លើ​វិស័យ​អប់រំ​នេះ​វា​ជា​រឿង​ល្អ​បំផុត​៕​20160229_150637_resized 20160229_143203_resized
​ ​