ប្រាក់បៀវត្សរ៍​មន្ត្រីរាជកា​រ និង​កងកម្លាំង​អាវុធ​នឹងត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា ពិនិត្យ​និង​តម្លើង​បន្ថែមទៀត​

0

​ខេត្តសៀមរាប ព្រឹក​ថ្ងៃទី​២៩ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ទីបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​១០៥ លោក​អូន​ព័ន្ធ មុនី​រ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ថ្លែងថា ៖ នៅក្នុង​ខែមេសា​ខាងមុខនេះ រាជរដ្ឋាភិបាល​កម្ពុជា នឹង​ពិនិត្យ​ពិចារណា​លទ្ធភាព ដើម្បី​តម្លើង​ប្រាក់បៀវត្សរ៍​មន្ត្រី​-​រាជការ កងកម្លាំងប្រដាប់អាវុធ​បន្ថែមទៀត ដែល​យ៉ាងហោចណាស់ ប្រាក់បៀវត្សរ៍​មន្ត្រីរាជកា​រ កងកម្លាំងប្រដាប់អាវុធ ដែល​ស្ថិតក្នុង​ត​ម្រឹត​ទាប​បំផុត ត្រូវ​ទទួលបាន​ជាង​៧០​ម៉ឺន​រៀល ។​02
ឯកឧត្តម បាន​ថ្លែង​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ នៅក្នុង​ពិធី​ជួប​សំ​ណោះ​សំ​ណា​ល និង​នាំយក​អំណោយ រួមមាន​សម្ភារៈ​សំណង់ ស្បៀងអាហារ និង​ថវិកា មួយចំនួនទៀត ឧបត្ថម្ភ​ជូ​ដល់ កងកម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​វរៈ​សេនា​តូច​លេខ​១០៥ និង​កងកម្លាំង​វរ​សេនា​តូច​អន្តរាគមន៍​លេខ ៣៩៥ ដែល​កំពុង​ឈរជើង បំពេញភារកិច្ច​នៅ​តំបន់​មុម​៣ ព្រំដែន​៣​ប្រទេស ( កម្ពុជា ឡាវ ថៃ ) ដែន​ភូមិសាស្ត្រ​សមរភូមិ​មុខ​ទិស​ទី​១ យោធភូមិភាគ​ទី​៤​។ អង្គភាព​ប្រដាប់អាវុធ​ទាំង​២​នេះ ជា​អង្គភាព​សម្ព័ន្ធមេត្រីភាព​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ អស់​រយៈកាល​ជាច្រើន​ឆ្នាំ​មកហើយ ដែល​បាន​បង្កើតឡើង ក្រោម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​បំរើ​ឲ្យ​ចលនា​ពង្រឹង​ខឿន​ការពារជាតិ​របស់​ប្រជាជន ក្នុង​ពាក្យស្លោក​ដែលថា សមរភូមិ​ក្រោយ​ឧបត្ថម្ភ​សមរភូមិ​មុខ ។​05
នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​មេបញ្ជាការ​នគរបាលជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៤ និង​ទី​៥ រាយការណ៍​ថា ៖ សភាពការណ៍​ព្រំដែន​នាពេល​បច្ចុប្បន្ន ស្ថិតក្នុង​ស្ថានភាព​ល្អប្រសើ​រ ហើយ​កំពុងតែ​ឈានឆ្ពោះ​ទៅរក​ការអភិវឌ្ឍន៍ ទាំង​ក្នុង​ដែន​គ្រប់គ្រង​រដ្ឋបាល និង​ការកសាង​អង្គភាព​ប្រដាប់អាវុធ ។ កងកម្លាំង​នគរបាលជាតិ បានសម្រេច​ភារកិច្ច ដោយមាន​កិច្ចសហការ​ជាមួយ​កងយោធពល​ខេមរភូមិន្ទ ។ ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​ព្រំដែន មាន​កិច្ចសហការ​ល្អជា​មួយ​អាជ្ញាធរ​ដែនដី និង​សមត្ថកិច្ច​ពាក់ព័ន្ធ អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព រក្សា​សន្តិសុខ​ក្នុង​មូលដ្ឋាន​បានល្អ ។06
នាយ​ឧ​ត្ត​ម​សេនីយ ខេង សុមេធ​បាន​រាយការណ៍​ជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ផងដែរ​ថា កងក​ម្លាំ​ប្រ​ប្រដាប់អាវុធ ដែល​កំពុង​ឈរជើង​ការពារ​បូរណភាព​ដែនដី​នៃ​មាន​មាតុភូមិ បានទទួល​ហើយ​ការយកចិត្តទុកដាក់​ពី​សំណាក់​រាជរដ្ឋាភិបាល ក្នុងការ​តម្លើង​ប្រាក់បៀវត្សរ៍​កន្លងមក ។ គ្រប់​បណ្តា​អង្គភាព​ទាំងអស់ ត្រូវបាន​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បើ​ប្រាក់បៀវត្ស​យ៉ាង​ទៀងទាត់ នា​អំឡុង​សប្តាហ៍​ទី​៤ ជា​រៀងរាល់ខែ ។​
លោក អូន​ព័ន្ធ មុនី​រ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិ​រញ្ញា​វត្ថុ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្នុងនាម​ជា​អង្គភាព​សម្ព័ន្ធមេត្រីភាព បាន​សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ​ជាមួយ​លទ្ធផល​នៃ​ការអភិវឌ្ឍន៍​តំបន់​ព្រំដែន ដែលជា​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល និង​ភាព​រីកចម្រើន​រឹងមាំ​នាំ​ការកសាង​អង្គភាព​ប្រដាប់អាវុធ​ជួរមុខ ជាមួយនឹង​ការ​ពាំ​នាំនូវ​ក្តី​នឹករលឹក​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ផងដែរ ចំពោះ​កម្លាំង​ជួរមុខ​ទាំងអស់ ។​10
លោក​បាន​លើកឡើងថា បច្ចុប្បន្ននេះ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ខិតខំ​ប្រើប្រាស់​គ្រប់​កម្លាំង​ជំនាញ អនុវត្ត​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​ពង្រឹង​ប្រភព​ថវិកា​ចំណូល​សេដ្ឋកិច្ចជាតិ ដើម្បី​បំពេញ​មហិច្ឆតា​នៃ​ការលើកកម្ពស់​ជីវភាព​រស់នៅ​របស់​មន្ត្រីរាជកា​រ កងកម្លាំងប្រដាប់អាវុធ តាមរយៈ​នៃ​ផែនការ​តម្លើង​ប្រាក់បៀវត្សរ៍ ហើយក៏​ជា​មធ្យោបាយ​ពង្រឹង​ប្រព័ន្ធ​ការងារ​ផងដែរ​។​
ឯកឧត្តម​បាន​ឲ្យ​ដឹងថា ៖ តម្រូវការ​ក្នុងការ​ផ្គត់ផ្គង់​ប្រាក់បៀវត្សរ៍​ជូន​បុគ្គលិក មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ គឺ​រាជរដ្ឋាភិបាល​ត្រូវបាន​ចំណាយ​ថវិកាជាតិ ក្នុង​១​ខែ ២៦០​ពាន់​លាន​រៀល ហើយនឹង​ត្រូវបាន​ចំណាយ​ប្រហែលជា​ជិត​ទ្វេ​រដង នៅពេល​មាន​ដែល​ការ​តម្លើង​ប្រាក់​បៀរ​វត្សរ៍ នៅពេល​ខាងមុខ ។​
ពាក់ព័ន្ធ​ទៅនឹង​អំណោយ​ឧបត្ថម្ភ​សម្រាប់​អង្គភាព​ស​ម័​ន្ធ​មេត្រីភាព​ជួរមុខ លោក​បាន​បញ្ជាក់ថា ៖ អំណោយ​ទាំងអស់នេះ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិនបាន​ប្រើប្រាស់​ថវិកា​របស់​ជាតិ​នោះទេ ព្រោះ​វា​ជា​មនសិការ​ស្ម័គ្រ​របស់​សមរភូមិ​ក្រោយ ដើម្បី​សមរភូមិ​មុខ ។ ឯកឧត្តម​បាន​ថ្លែងអំណរគុណ ចំពោះ​ថ្នាក់ដឹកនាំ បុគ្គលិក​មន្ត្រីរាជការ​ក្រោម​ឱវាទ​ក្រសួង​សេដ្ឋកិច្ច​ទាំងអស់ រួមទាំង​នៅ​បណ្តា​ខេត្ត​-​រាជធានី​ទូទាំងប្រទេស​ផងដែរ ដែល​បាន​រួបរួមគ្នា​បរិច្ចាគ​វិភាគទាន ដើម្បី​ពង្រឹង​ខឿន​ការពារជាតិ ឧបត្ថម្ភ​សមរភូមិ តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ នៃ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ។​
អំណោយ​ទាំងនោះ រួមមាន​សម្ភារៈ​សំណង់ ស្បៀងអាហារ​សារុប​ប្រមាណ​ជិត​៣០​មុខ ។ ដោយឡែក​ថវិកា​ត្រូវបាន​ឧ​តប​ត្ថ​ម្ភ​ជូន​នាយ​និង​ពល​នគរបាល នាយ​និង​ពលទាហាន​ក្នុង​អង្គភាព​ទាំង​២​ម្នាក់ៗ​៥​ម៉ឺន​រៀល និង​បាន​ឧបត្ថម្ភ​ដល់​អង្គភាព​នគរបាល ៥​លាន ៥​សែន​រៀល ឧបត្ថម្ភ​សម្រាប់​អង្គភាព​យោធា ៧​លាន​រៀល ៕