​ស្ដ្រី​ឈ្មួញ​ឈើ​មាន​ឥទ្ធិពល​ម្នាក់​កំពុង​រកស៊ី​ដឹកឈើ​មូល​ ​យ៉ាង​រលូន​ចេញពី​តំបន់​ព្រំដែន​ប្រាសាទព្រះវិហារ​

0

​ខេត្តព្រះវិហារ​  ​សេចក្តីរាយការណ៍​បង្ហើ​ប​អោយដឹងថា​មកដល់ពេលនេះ​ស្ដ្រី​ឈ្មួញ​ដឹកជញ្ជូន​ឈើមូល​ម្នាក់​កំពុង​មមាញ​ញឹក​កើប​លុយ​ដោយសារ​គាត់​ចេះ​បន្លំ​ដឹក​លើស​ចំណុះ​គ្រាន់តែ​បង់លុយ​ថ្លៃ​បាយទឹក​អោយ​សមត្ថកិច្ច​និង​កុងត្រូលជជុះ​ប្រមាណ​៦០​កន្លែង​នៅតាម​ដងផ្លូវ​ជាតិ​លេខ​៦២​ជា​ហូរហែរ​រហូតដល់​ព្រំប្រទល់​ខេត្តកំពង់ធំ​ជាការ​ស្រេច​តែម្តង​។​
​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បានអោយដឹង​នៅ​ល្ងាច​ថ្ងៃទី​២៩​កុ​ម្ភះ​២០១៦​ថា​ស្ដ្រី​ឈ្មួញ​ខាងលើ​ឈ្មោះ​ណែម​រកស៊ី​ដឹក​ឈើមូល​ចេញពី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ហុង​សុភាព​នៅក្បែរ​កងពលតូច​អន្តរាគមន៍​លេខ​៧​ស្ថិតក្នុង​ឃុំ​ស្រអែម​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។​ក្នុង​១​យប់​អាច​ដឹក​ជ​ញ្ចូ​ន​ឈើ​ចាប់ពី​៣​ទៅ​៤​រថយន្ត​យី​ឌុប​បើ​សរុប​ក្នុង​១​ខែ​អាច​ដឹក​ចេញ​បាន​ចំនួន​៣០​ទៅ​៤០​រថយន្ត​យី​ឌុប​។​k3
​កម្មករ​លើក​ឈើ​ក្នុង​ក្រុមហ៊ុន​ហុង​សុភាព​បាន​បង្ហើប​អោយដឹងថា​សព្វថ្ងៃនេះ​ស្ដ្រី​ឈ្មួញ​ឈើ​ឈ្មោះ​ណែម​មកពី​ខេត្តកំពង់ធំ​នៅតែ​ដឹកឈើ​មូល​ចេញ​ដដែល​។​ក្រុមហ៊ុន​ហុង​សុភាព​រកស៊ី​ដឹកជញ្ជូន​ឈើមូល​និង​ឈើ​អារ​លេខ​១​និង​លេខ​២​ថែមទៀត​។​
​តាម​គោលការណ៍​រដ្ឋបាល​ព្រៃឈើ​មិន​អនុញ្ញាតអោយ​ក្រុមហ៊ុន​ណាមួយ​អាច​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ចេញពី​គោលដៅ​នៅពេល​យប់​ព្រលប់​បានទេ​ត្រូវ​ចេញដំណើរ​នៅពេល​ថ្ងៃ​ដើម្បី​ងាយស្រួល​ជំនាញ​មេព្រៃ​ត្រួតពិនិត្យ​នៅតាម​ដងផ្លូវ​។​ប៉ុន្តែ​ស្ដ្រី​ឈ្មួញ​ឈើ​ឈ្មោះ​ណែម​នៅតែ​អាច​ដឹក​ឈើមូល​ចេញពី​តំបន់​ព្រំដែន​ប្រាសាទព្រះវិហារ​ឆ្ពោះទៅកាន់​ខេត្តកំពង់ធំ​យ៉ាង​រលូន​អស់​រយះពេល​ជិត​៣​ឆ្នាំ​មកហើយ​។​
​ប្រភពព័ត៌មាន​ផ្សេងទៀត​បាន​បង្ហើប​អោយដឹងថា​ស្ដ្រី​ឈ្មួញ​ឈើ​ឈ្មោះ​ណែម​ជា​មនុស្ស​មាន​ឥទ្ធិពល​ខ្លាំង​ម្នាក់​ដោយសារ​មាន​នាយ​ឧ​ត្ត​ម​សេនីយ៍​កងទ័ព​ម្នាក់​កាង​នៅ​ពី​ក្រោយខ្នង​យ៉ាងរឹងមាំ​ធ្វើអោយ​មុខរបរ​រកស៊ី​ដឹកជញ្ជូន​ឈើមូល​របស់គាត់​ប្រព្រឹត្តទៅ​យ៉ាង​សុខ​ស្រួល​ប្រៀប​ដូច​ជិះសេះ​លែងដៃ​។​ឮថា​ប្តី​របស់​ចែ​ណែម​ជា​ប៉េអឹម​នៅ​ខេត្តកំពង់ធំ​ថែមទៀត​។​សមត្ថកិច្ច​ប្រចាំ​ដងផ្លូវ​តែងតែ​ឆ្លើយថា​អត់​ដឹង​រឺរ​វល់​ទៅ​ប្រជុំ​នៅ​ភ្នំពេញ​នៅពេល​ដឹងខ្លួន​ថា​អ្នកសារព័ត៌មាន​រាយការណ៍​អោយ​ចុះមក​ឆែក​មើល​ច្បាប់​និង​ពិនិត្យ​ចំនួន​ឈើ​ជាក់ស្តែង​។​
​រីឯ​ឈ្មួញ​ឈើ​ដុះ​ស្លែ​ម្នាក់ទៀត​ឈ្មោះ​គិត​រស់នៅ​ទីរួមស្រុក​គូលែន​ក៍​ល្បីល្បាញ​សំរុក​ដឹកជញ្ជូន​ឈើ​តាប់​និង​សន្លឹក​ទ្វារ​កែច្នៃ​តាម​រថយន្ត​សាំ​យ៉ុង​និង​យី​ឌុប​ចេញពី​រោង​សិប្បកម្ម​របស់ខ្លួន​ដ៍​ធំ​មួយកន្លែង​នៅ​ភូមិ​ពោធិ៍​ទាប​ឃុំ​ម្លូរ​ព្រៃ​១​ស្រុក​ឆែប​ខេត្តព្រះវិហារ​យ៉ាង​រលូន​ផងដែរ​។​គាត់​គ្រាន់តែ​បង់លុយ​តាម​ដងផ្លូវ​ជាតិ​លេខ​៩​និង​លេខ​៦២​អោយ​សមត្ថកិច្ច​និង​កុងត្រូលជជុះ​ប្រមាណ​៣០​កន្លែង​រហូតដល់​ព្រំប្រទល់​ស្រុក​ស្វាយ​លើ​ជាការ​ស្រេច​។​