​សមត្ថកិច្ច​សហការ​ព័ទ្ធ​ចាប់ខ្លួន​បុរស​ម្នាក់​យក​ថ្នាំញៀន​ពី​ភ្នំពេញ​មក​ចែកចាយ​នៅ​ស្រុក​កំពង់ត្រឡាច

0

​ខេត្តកំពង់ឆ្នាំង​៖ សមត្ថកិច្ច​នគរបាល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ បន្ទាប់ពី​បាន​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​និង​ឧបករណ៍​ជក់​គ្រឿងញៀន​មួយចំនួនទៀត​នៅក្នុង​បន្ទប់​ផ្ទះ​ដែល​គេ​ជួល​មួយកន្លែង​។ ការចាប់ខ្លួន​នេះ​បានធ្វើ​ឡើង​នៅ​ម៉ោង​១៥​និង​១០​នាទី​ថ្ងៃទី​២៩ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ភូមិ​អន្លង់ត្នោត ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។​
​ ​សម​កិច្ច​បានអោយដឹងថា​៖​ជនសង្ស័យ​រូបនេះ​មានឈ្មោះ ថា ស៊ីណា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​បឹង សង្កាត់​ពញ្ញា​តន់ ខ​ណ្ឌ័​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។ នៅពេល​ឃាត់ខ្លួន សមត្ថកិច្ច​បាន​រកឃើញ​ថ្នាំញៀន​ម៉ា​ទឹក​ក​ចំនួន​៧​កញ្ចប់​តូច ( ១​កញ្ចប់​ធំ ) ដែកកេះ​១៩ ទូរស័ព្ទដៃ​១​គ្រឿង​និង​ឧបករណ៍​សម្រាប់​ជក់​គ្រឿងញៀន​មួយចំនួន​នៅក្នុង​បន្ទប់​ជួល​។ ជនសង្ស័យ​រូបនេះ​គឺជា​មុខសញ្ញា​មួយ​មកពី​ទីក្រុង​ភ្នំពេញ​ហើយ​ធ្វើ​សកម្មភាព​ចែកចាយ​នៅក្នុង​មូលដ្ឋាន​ស្រុក​កំពង់ត្រឡាច​។ ដោយមាន​ការសហការ​ណ៏​បានល្អ ជាមួយ​ប្រជាពលរដ្ឋ ក្នុងការ​ផ្តល់​ព័ត​មាន​ស្តីពី​សកម្មភាព​ជនសង្ស័យ សមត្ថកិច្ច​បានដាក់​ក​ម្លាំ​ង​តាមដាន និង​ធ្វើការ​ព័ទ្ធចាប់​ជនសង្ស័យ​នៅ​នឹង​បន្ទប់​ផ្ទះជួល​មួយ​នៅក្នុង​មូលដ្ឋាន​ខាងលើនេះ​។ ​13 14
​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ធ​ឃាត់ខ្លួន​កសាង​សំណុំរឿង​តាម​និតិ​វិធី បញ្ជូន​ខ្លួន​និង​វត្ថុតាង​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពង់ឆ្នាំង ដើម្បី​បញ្ជូន​ខ្លួន​ទៅ​តុលាការខេត្ត​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់ ៕