កំពង់ធំ=កាលពីរសៀលថ្ងៃទី១ខែមិនា ឆ្នាំ២០១៦ ឯកឧត្តម សោមស៊ុន មេបញ្ចាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំព្រមទាំងនាយទាហាន នាយទាហានរងបានទទួលស្វាគមន៍ការមកដល់របស់លោកវីរសេនីយ៍ឯក ង្វៀន គួកប៊ិញ ប្រធានយោធាខេត្ត ប៊ិញភឿកនៃកងទ័ព
ប្រជាជនវៀតណាមដែលបានដឹកនាំ ប្រតិភូចំនួន១០នាក់ដោយអញ្ចើញមកបំពេញភារកិច្ចនៅតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជូនដំណើរ ក្រុមK72នៃក្រុមបច្ចេកទេសស្រាវជ្រាវជីករុករក អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត វៀតណាមដែលបានបន្ដរុករកនៅលើភូមិសាស្ដ្រខេត្តកំពង់ធំក្នុងជំហានទី២ ដំណាក់កាលទី១៥ រដូវប្រាំងឆ្នាំ២០១៥ ២០១៦នៅសាលប្រជុំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
កិច្ចប្រជុំនេះខាងភាគីកម្ពុជាស្ថិតក្រោមអធិបតីភាពឯកឧត្តមឧត្តមសេនីយ៍ត្រី សោម ស៊ិន មេបញ្ជាការតំបន់សឹករងកំពង់ធំ រីឯភាគីវៀតណាម មានវត្តមាន លោក ង្វៀន គួកប៊ិញ ប្រធានគណបញ្ជាការយោធាខេត្តប៊ិញ ភឿក គួរបញ្ជាក់ផងដែរថាក្នុងការសហការជីករុករកអដ្ឋិធាតុចាប់ពីឆ្នាំ2003មកដល់បច្ចុប្បន្នខេត្តកំពង់ធំបានជីករកឃើញនិងធ្វើមាតុភូមិនិវត្តន៏រួចហើយមានចំនួន 1014អដ្ឋិធាតុរហូតមកដល់ពេលនេះនៅតែបន្ដរុករកទៀត។
ឯកឧត្តម សោមស៊ុន បានមានប្រសាសនន៍ថាដំណើរការប្រជុំស្តីពីការបន្តជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានពលីជីវិតក្នុងបុព្វហេតុរំដោះអាយុជីវិតប្រជាជនកម្ពុជាពីរបបប្រល័យពូជសាស្ត្រ ប៉ុល ពត ដំណាក់កាលទី15ជំហានទី 2ក្នុងរដូវប្រាំង 2015-2016លើភូមិសាស្ត្រខេត្តកំពង់ធំ គឺខាងភាគីខ្មែរនិងភាគីវៀតណាមត្រូវបានសហការគ្នារុករកស្រាវជ្រាវនៅតាមតំបន់ដែលកងទ័ពវៀតណាមធ្លាប់បានឈរជើងនិងមានការចង្អុលបង្ហាញពីសំណាក់ប្រជាពលរដ្ន ផងដែរទើបយើងអាចឈានដល់ការរុករកបានទទួលលទ្ធផលជោគជ័យ៕
ប៊ុន រិទ្ធី





































