មណ្ឌលគិរីៈដីព្រៃមួយកន្លែងគ្រប់គ្រងដោយរដ្ឋបាលព្រៃឈ ក្នុងឃុំ ស្រែអំពូមស្រុក ពេជ្រាដា ខេត្តមណ្ឌលគិរីកំពុងរងនូវការឈូសឆាយយ៉ាងដំណំពីសំណាក់ក្រុមឈ្មួញ ក្លាយជាវាលល្វឹងល្វើយ អាជ្ញាធរ ឃុំ ស្រុក មន្ត្រីជំនាញព្រៃឈើរហូតដល់ថ្នាក់ដឹកនាំខេត្តនាំគ្នាឆ្លើយថាអត់ដឹង។មហាជននានានៅក្នុងខេត្តស្នើរឱ្យរដ្ឋបាលសាលាខេត្តមណ្ឌលគិរីរួមទាំងជំនាញរដ្ឋបាលព្រៃឈើតាំងពីខ័ណ្ឌរហូតដល់សង្កាត់ព្រមទាំងអាជ្ញាធរ ភូមិ ឃុំ ស្រុក ជួយស្រាវជ្រាវពិនិត្យមើលដីព្រៃខាងលើនោះឡើងវិញផង។ប្រភពបានព័ត៌មានបានឱ្យដឹងថា ទីតាំងដីព្រៃនៅចំណុចភូមិ ពូក្រូច ឃុំ ស្រែអំពូម ស្រុក ពេជ្រាដា ដែលក្រុមឈ្មួញបានធ្វើការឈូសឆាយនោះ ត្រូវបានគេអះអាងថាជនជាតិជប៉ុនជាអ្នកទិញពីប្រជាពលរដ្ឋរស់នៅក្នុងភូមិឃុំខាងលើ
ខាងលើនេះស្របច្បាប់ដោយមានប្លង់រឹងទៀតផងមានការវាស់វែងពីក្រុមនិស្សិត ដើម្បីដាំម្រេចនិងការហ្វេ ។ប៉ុន្តែប្រភពខ្លះទៀតនិយាយថា ដីព្រៃយ៉ាងដូច្នេះអ្នកណាហ៊ានទៅធ្វើការវាស់វែងចេញប្លង់រឹងឱ្យនោះ។សូមជំរាបថា ដីព្រៃនៅចំណុចសង្ស័យខាងលើនេះហាក់បីកំពុងស្ថិតក្នុងសភាពបិទបាំង ហើយពេលនេះការឈូសឆាយពេលនេះកំពុងមានសកម្មភាពគគ្រឹក គគ្រេង កាប់អារ រំលំឈើ ច្រៀកជាចំរៀកៗធ្វើបង្គោលដាំម្រេច និងមួយចំនួនកំពុងប្រមូលជាគំនរដុតចោល។លោក ធុយប៊ុនលឿនមេឃុំស្រែអំពូមបានឱ្យដឹងនៅរសៀថ្ងៃទី01.03.2016 នេះថា នៅទីតាំងដីនៅចំណុចខាងលើនោះលោកពុំបានដឹងអ្វីទេ ប្រហែលស្មៀនរបស់លោកដឹងរឿងរ៉ាវនេះច្រើនជាងរាល់ឯកសារទិញលក់។លោកអ៊ំ វណ្ណសុភ័ក្ត នាយផ្នែករដ្ឋបាល
ព្រៃឈើសែនមនោរម្យនិងពេជ្រាដា លោកកំពុងធ្វើការពិនិត្យមើលឯកសារទាក់ទងដីនៅចំណុចនេះហើយ។លោក វង់ សុកសិរីនាយខ័ណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរីនៅរសៀថ្ងៃនេះដដែលលោកបានប្រាប់ថា ជុំវិញរឿងនេះលោកកំពុងចាត់ឱ្យមន្ត្រីរបស់លោកចុះធ្វើការស្រាវជ្រាវពនិត្យនៅទីតាំងខាងលើនោះហើយ។លោក ស្វាយ សំអ៊ាង អភិបាលខេត្តបានថ្លែងប្រាប់ឱ្យដឹងនៅរសៀលថ្ងៃដដែលនេះថា លោកកំពុងចាត់ចែងឱ្យជំនាញធ្វើការស្រាវជ្រាវពិនិត្យមើលដីព្រៃទីតាំងខាងលើនោះឱ្យត្រឹមត្រូវនិងម៉ត់ចត់បំផុត បើសិនជាវាអាចខុសច្បាប់ខេត្តនិងចាត់វិធានការណ៍តាមផ្លូវច្បាប់៕ ម៉ារ៉េត