ភ្នំពេញៈ សូមគោរព និងជំរាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី មេត្តាជ្រាបថា៖
ឯកឧត្តម ប៉េង ប៉ាត់ សមាជិកព្រឹទ្ធសភា ជាស្វាមីរបស់លោកជំទាវ ឧបនាយករដ្ឋន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលមរណៈភាព កាលពីវេលាម៉ោង១:៣៥នាទីទៀបភ្លឺ ថ្ងៃទី០២ ខែមិនា ឆ្នាំ២០១៦ ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ ។ សពតម្កល់នៅភូមិគ្រឹះលេខ ៣ ផ្លូវលេខ ៤៦៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ (ខាងជើងក្រសួងមហាផ្ទៃ) ។
ខ្ញំុបាទ សូមជំរាបថា ដោយបានទទួលការអនុញាតពីលោកជំទាវ ឧបនាយករដ្ឋមន្ត្រី សូមឯកឧត្តម លោកជំទាវ លោក លោកស្រី មេត្តាជួយផ្សព្វផ្សាយតាមការគួរ ៕





































