រាជធានីភ្នំពេញ ៖ បន្ទាប់ពីកើតឡើងបទឧក្រិដ្ឋអារកប្លន់សម្លាប់ស្ដ្រីជនជាតិចិនកន្លង មកនោះនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋានរាជធានីភ្នំពេញបានស្រាវ ជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យ បានម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ដែល បានប្រព្រឹត្ដបទល្មើសទៅលើជនរងគ្រោះយកមកបង្ហាញមុខជាសាធារណៈ ។ ការបង្ហាញមុខឃាតកដែលបានប្លន់ សម្លាប់ស្ដ្រីជនជាតិចិនស្ថិតនៅក្នុង សិប្បកម្មដេរមួកនោះត្រូវបាននគរបាលរាជធានីភ្នំពេញ ធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤ ។ លោក តី វិសាល នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានឱ្យដឹងថា ឃាតកដែលសម្លាប់ស្ដ្រីជនជាតិចិននេះឈ្មោះ សយ ហួង ហៅង៉ែត ហើយបក្ខពួក២ នាក់ទៀតកំពុងតាមចាប់ខ្លួន ។
លោកបានបន្ដថា នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៤ ការិយាល័យព្រហ្មទណ្ឌកម្រិត ធ្ងន់បានចាប់ខ្លួនជនសង្ស័យឈ្មោះ សយ ហួង ហៅង៉ែត អាយុ២៣ឆ្នាំ ស្ថិតនៅ មុខផ្ទះសំណាក់មនោរម្យ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ហើយជននេះបានសារ ភាពថា ខ្លួននិងបក្ខពួក២នាក់ទៀតបាន ធ្វើសកម្មភាពដែលមានការគិតទុកជាមុនមុននឹងចាក់នងអារកសម្លាប់ស្ដ្រីរង គ្រោះពិតប្រាកដមែន ។ ស្ដ្រីរងគ្រោះឈ្មោះ លី ចាំង ជាជនជាតិចិន ត្រូវបានឃាតកសម្លាប់កាលពី ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៤ វេលាម៉ោង៦និង៣០នាទីរសៀល ស្ថិតនៅក្នុងសិប្ប កម្មដេរមួក ផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
បើតាមការបំភ្លឺរបស់ឈ្មោះ លន់ សុខគា ជាកម្មករបម្រើការងារនៅក្នុង សិប្បកម្មដេរមួកដែលស្ថិតនៅក្នុងផ្ទះ ស្ដ្រីរងគ្រោះបានឱ្យដឹងថា នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៤ វេលាម៉ោង៦និង១៥ នាទីខ្លួនបានមកធ្វើការនៅក្នុងសិប្បកម្ម ខាងលើដូចរាល់ដង ។ ខណៈមកដល់ ទីតាំងខាងលើនេះពុំទាន់ឃើញបើកទ្វារ ខ្លួនក៏បានអង្គុយហូបបាយម្នាក់ឯងនៅមុខទ្វារសិប្បកម្មនោះក៏មានកម្មករ២នាក់ ដែលធ្វើការជាមួយមកដល់ក៏បានបបួលគ្នាដើរចូល ស្រាប់តែឃើស្ដ្រីរងគ្រោះជា ថៅកែដេកផ្កាប់មុខជិតកាំជណ្ដើរនៃបន្ទប់ ទឹកដោយមានឈាមហូរពេញកម្រាល ឥដ្ឋនិងខ្លួនប្រាណមានឈាមសើមជោក។ ពេលនោះពួកគេទាំង៣នាក់ក៏បានស្ទុះ មកខាងក្រៅវិញស្រែកប្រាប់ទៅកម្មករ ផ្សេងៗទៀតដែលទើបនឹងមកដល់និងបាន រាយការណ៍ជូនសមត្ថកិច្ចភ្លាមៗតែម្ដង។
រយៈពេលប៉ុន្មានខែមកនេះបទល្មើស ដែលកើតឡើងនៅក្នុងរាជធានីភ្នំពេញ ដូចជាករណីឃាតកម្មសម្លាប់ស្ដ្រីជន ជាតិហុល្លង់ និងកូនត្រូវបានសមត្ថកិច្ច ស្រាវជ្រាវចាប់ខ្លួនឃាតកយកមកកាត់ទោសជាបន្ដបន្ទាប់ ។ ប៉ុន្ដែទោះបីជាការ ខិតខំយ៉ាងយកចិត្ដទុកដាក់ពីសមត្ថកិច្ចក៏ដោយក៏ប្រជាពលរដ្ឋមួយចំនួននៅតែ មានអារម្មណ៍ភ័យខ្លាចចំពោះបញ្ហាសន្ដិសុខស្ទើរតែរៀងរាល់ថ្ងៃនេះដដែល ៕