ប៉ោយប៉ែតក្រុង៖ បនល្បែងស៊ីសងភ្នាល់បាល់និងកន្ទុយលេខខុសច្បាប់នៅពាសពេញទីក្រុងទីក្រុងប៉ោយប៉ែត ខេត្តបន្ទាមានជ័យត្រូវបានក្រុមសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតមួយចំនួននិងមេបញ្ជាការរងអាវុធហត្ថខេត្តបន្ទាយមានជ័យខ្លះចេញមុខមាត់កាងបនល្បែងស៊ីសងដោយមិនខ្វល់និងការរិះគន់ពីប្រជាពលរដ្ឋនោះឡើយ ។ ជាក់ស្តែងបនល្បែងស៊ីសងភ្នាល់បាលមួយកន្លែងរបស់ឈ្មោះធីដើមពោធិ៍នៅផ្លូវខាងក្រោយវត្តបាលិលេយ្យ បនល្បែងមួយនេះត្រូវបានប្រភពច្បាស់ការប្រាប់ថា៖លោកវរសេនីយ៏ឯក ម៉ែន ភីរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យជាអ្នកចេញមុខកាងយ៉ាងពេញទំហឹងហើយលើសពីនេះទៀតលោកម៉ែនភិរម្យក៏មានភាគហ៊ុនរកស៊ីក្នុងបនល្បែងស៊ីសងទាំងនោះផងដែរ ។
ប៉ុន្តែមិនត្រូវបានចំណាយទុនដូចពួកអ្នកបើកល្បែងនោះឡើយមន្ត្រីនគរបាលទេសចរណ៏ម្នាក់សុំមិនបញ្ចេញឈ្មោះបានខ្សិបខ្សាវប្រាប់ថា៖ពីមុនរូបលោកក៏មានភាគហ៊ុនជាមួយក្រុមអ្នកបើកល្បែងទាំងនោះដែរ ប៉ុន្តែឥឡូវហ៊ុនរបស់លោកត្រូវបានលក់ឲ្យអ្នកផ្សេង ប្រភពដដែលបានទម្លាយថា ល្បែងស៊ីងអនឡាញ( Game Online) ដែលមន្ត្រីប៉េអឹមដ៏មានប្រជាប្រិយភាពឈ្មោះម៉ែនភីរម្យកាងនោះបានបើកលេងដុះស្នឹមទៀតផងក្នុងនោះមានដូចជា៖ភ្នាល់បាលទាត់បៀរអនឡាន(Baccarats online )គឺល្បែងគ្រប់ប្រភេទដែលតបណ្តាញមកពីបណ្តាក្រុមហ៊ុនកាស៊ីណូក្នុងក្រុងប៉ោយប៉ែត សូមបញ្ជាក់ថា៖ល្បែងទាំងនេះត្រូវបានគេលេងតាមប្រពន្ធ័អិនធឺណែត ៕
បើទោះជាបែបណាក្តីបញ្ហានេះបានធើ្វឲ្យប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតរិះគន់ចំពោះសមត្ថកិច្ចទាំងនោះថា៖ពួកគេកំពុងតែដុតបំផ្លាញអនុសាសន៏របស់នាយករដ្ឋមន្ត្រីដែលធ្លាប់បាននិយាយថា៖ ល្បែងភ្នាល់បាលនិងបញ្ជល់មាន់មិនត្រូវឲ្យមាននៅក្នុងមូលដ្ឋានតទៅទៀតឡើយ ព្រោះវានាំមកនូវអសន្តិសុខដល់សង្គមជាតិ តែទោះជាយ៉ាងនេះក្តីអ្វីដែលជាការកត់សម្គាល់នោះ គឺសមត្ថកិច្ចនៅតំបន់ប៉ោយប៉ែតនេះមិនបានគោរពតាមអនុសាសន៏របស់ថ្នាក់ដឹកនាំឡើយបែជាព្យាយាមបំផ្លាញគោលនយោបាយរបស់គណបក្សប្រជាជនយ៉ាងខ្លាំងក្លាបំផុត ជាពិសេសគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង០៩
ចំណុចដែលថ្នាក់ដឹកនាំរបស់បក្សបានខិតខំកសាងចំណាយថវិការាប់លានរៀលក្នុងគោលបំណងអប់រំដល់ប្រជាពលរដ្ឋមូលដ្ឋានឲ្យមានសន្តិសុខសុវត្ថិភាពក្នុងសង្គម ប៉ុន្តែត្រូវបានក្រុមមន្ត្រីខិលខូចមួយចំនួនបង្កនិងធើ្វវិធំសនារាល់សុឆន្ទៈរបស់ប្រមុខថ្នាក់ដឹកជាតិ ភាពអសកម្មដែលបង្កឡើងដោយក្រុមប្រឆាំងនិងគោលនយោបាយថ្នាក់ដឹកនាំរដ្ឋទាំងនេះត្រូវបានគេមើលឃើញថា៖ពួកគេកំពុងតែងាករេពីមាគ៌ាបំរើឲ្យផលប្រយោជន៏ប្រជាជនយ៉ាងជាកច្បាស់បន្ថែមលើនេះ សមាជិកបក្សមួយនេះដៃម្ខាងកំពុងតែអេះស្រែងចំណែកដៃម្ខាងទៀតកាន់ថ្នាំព្យាបាលស្រែងទៅវិញ កត្តានេះបានធើ្វឲ្យសាបសូន្យអនុសាសន៏ថ្នាក់ដឹកនាំយ៉ាងខ្លាំងក្លានិងឈានទៅរកការបាត់បង់សម្លេងគាំទ្រពីសំណាក់ប្រជាពលរដ្ឋនៅក្នុងតំបន់ផងដែរ ។
ប្រជាពលរដ្ឋខាងលើបានលើកឡើងទៀតថា៖លោកឧត្តមសេនីយ៏ត្រី ឳ បូរិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យគួរតែរួមដៃគ្នាសហការជាមួយលោកឧត្តមសេនីយ៏ត្រី ខេងស៊ុមស្នងការនគរបាលខេត្តបន្ទាយមានជ័យ បង្ក្រាបអ្នកបើកបនល្បែងប្រឆាំងនិងអនុសាសន៏របស់សម្តេចហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាឲ្យអស់ជាជាងនៅសម្ងំស្ងៀមធើ្វឲ្យប្រជាពលរដ្ឋដេកមិនលក់ភ័យខ្លាចនិងអំពើអសន្តិសុខសង្គមដោយសារការបើកបន
ល្បែងស៊ីសងទាំងនេះ ។ ដើម្បីឆ្លើយតបឲ្យប្រជាពលរដ្ឋបានទទួលបានភាពកក់ក្តៅនិងជឿជាក់ទៅលើអ្នកដឹកនាំរបស់រាជរដ្ឋាភិបាលបាននោះគួរតែមន្ត្រីពាក់ពន្ធ័ថ្នាក់មូលដ្ឋានគប្បីគោរពតាមលក្ខណៈទាំង០៩ចំណុចស្តីពីភូមិឃុំមានសុវត្ថិភាពឲ្យមានប្រសិទ្ធភាពខ្ពង់នោះប្រជាពលរដ្ឋនឹងសប្បាយចិត្តជាក់ជាមិនខាន តែនេះសមត្ថកិច្ចមិនបានបំរើឲ្យគោលនយោបាយ របស់ថ្នាក់ដឹកនាំទេ បែជាបង្កើតបនល្បែងបង្កឲ្យមានអសន្តិសុខក្នុងសង្គមជាតិ ។ តាមផែនការណ៏ប្រតិបត្តិរបស់
រាជរដ្ឋាភិបាលដែលភាសាអង់គ្លេសហៅថា(Operational plan) និងវិធានទាំង០៤ចំណុចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែន បានដាក់ចេញកាលពីថ្មីៗកន្លងទៅនេះគឺ៖ឆ្លុះកញ្ចក់ ងួតទឹកដុសក្អែលនិងព្យាបាលជម្ងឺ ឲ្យបានសម្រេចនោះ លុះត្រាតែមន្ត្រីថ្នាក់ក្រោមជាតិដែលជាអ្នកអនុវត្តន៏ច្បាប់ទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសទាំងឡាយដែលប្រព្រឹត្តឡើងដោយសមត្ថកិច្ចនោះទើបជាការប្រសើរ ប៉ុន្តែបើមន្ត្រីថ្នាក់ក្រោមជាតិដែលជាពិសេសជាស្ថាបន័និតិប្រតិបត្តិមិនគោរពច្បាប់នោះតើអ្នកណាជាអ្នកគោរពច្បាប់? ។
គេសង្ឃឹមថាទីតាំងបនល្បែងOnline យីហោ(Sports world 97) ខុសច្បាប់របស់មេល្បែងដុះស្លែឈ្មោះធីដើមពោធិ៍នឹងរសាត់ចេញពីទឹកដីប៉ោយប៉ែតនេះជាក់ជាមិនខាន ប្រសិនបើសមត្ថកិច្ចពាក់ពន្ធ័មិនជាប់ជំពាក់និងអំពើពុករលួយទេនោះ ។ ពាក់ពន្ធ័និងការចោទប្រកាន់លោកម៉ែនភិរម្យមេបញ្ជាការរងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យថាបានបើកនិងកាងល្បែងខុសច្បាប់នៅក្រុងប៉ោយប៉ែតនោះភ្នាក់ងារសារព័ត៌មានយើងមិនអាចសុំការបំភ្លឺបានទេនៅថ្ងៃទី១៦ឧសភាឆ្នាំ២០១៤នេះ ។
ហើយចំណែក លោក ង៉ោ ម៉េងជ្រូន អភិបាលគណអភិបាលក្រុងប៉ោយប៉ែតក៏មិនអាចសុំការបំភ្លឺជុំវិញបញ្ហាបនល្បែងជុំទិសខុសច្បាប់នៅតំបន់ប៉ោយប៉ែតនេះបានដែរ ។យ៉ាងណាក៏ដោយលេខក្រោយសារព័ត៌មានយើងនឹងចុះផ្សាយបន្តទៀតដើម្បីឲ្យមិត្តអ្នកអានទទួលបានព័ត៌មានកាន់តែច្បាស់លាស់ពាក់ពន្ធ័និងបញ្ហាខាងលើនេះ ។ ដោយៈជាយដែន៖ទីតាំងបើកល្បែងភ្នាល់បាលខុសច្បាប់និងក្រដាស់បាលរបស់មេល្បែងឈ្មោះធី និងលោកឳ បូរិន មេបញ្ជាការរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។