​ VIDEO ​ចេញពី​ធ្វើ​ការចូល​ផឹក​ជាមួយ​មិត្ត​ភ័​ក្ត​ទុក​ម៉ូតូ​មុខផ្ទះ​ឡើង​ទៅជា​ន់ទី​២​ចុះ​មកវិញ​ត្រូវ​ចោរលួច​ម៉ូតូ​បាត់​

0

​ភ្នំពេញៈយុវជន​៣​នាក់​បានចេញ​មកពី​ធ្វើការ​ហើយ​បាន​ជិះ​ម៉ូតូ​ទៅ​ផឹក​សី​ុ​នៅផ្ទះ​មិត្ត​ភក្ត្រ និង​បាន​ទុក​ម៉ូតូ​នៅ​ខាង​ក្រោមផ្ទះ​ដោយ​ឡើងទៅ​លើផ្ទះ​ជាន់​ទី​២​អង្គុយ​ផឹកស្រា​ពេល​ចុះ​មកវិញ​ស្រាប់តែ​បាត់​ម៉ូតូ ទើប​បង្កអោយមាន​ការ​ភ្ញាក់ផ្អើល​នាំគ្នា​រត់​មកប្តឹង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​អោយជួយ​អន្តរាគមន៍​។
​ហេតុការណ៍​ខាងលើ​កើតហេតុ​នៅវេលា​ម៉ោង​10.20​នាទី​នៅ​ចំ​នុ​ុ​ច​ផ្ទះជួល​ភូ​ព្រៃទា​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​ឈ្មោះ សេង រ៉ា​កមាន​អាយុ​16​ឆ្នាំ​មុខរប​កម្មករ​រោងចក្រ​ស្នាក់នៅ​ភូមិ​ព្រៃ​ជី​សាក់​សង្កាត់​ចោមចៅ​នឹងមាន​ស្រុកកំណើត​នៅ​ភូមិ​ស្វាយ​ចំបក់​ឃុំ​ស្វាយ​លួង​ស្រុក​កណ្តៀង​ខេត្តពោធិ៍សាត់​។ ចំណែក​ម៉ូតូ​ដែល​ត្រូវ​ចោរ​កាច​សោ​យក​នោះ​ម៉ាក​ឌ្រឹ​ម​សង​សេរី​ឆ្នាំ​!២០០៣​ឡើង​តែម​ឆ្នាំ​២០០៥ ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1D 5800​។

​តាម​ប្រភព​ពត៌មាន​ពី​ជនរងគ្រោះ​បាន​និយាយថា​មុនពេល​កើតហេតុ​ជនរងគ្រោះ​ទើប​ចេញពី​រោងចក្រ​ហើយ​ជិះ​ម៉ូតូ​ដល់​កន្លែងកើតហេតុ​ដែល​ជា​ផ្ទះជួល​មិ​ត​ភ័​ក្ត​ផឹង​ស៊ី​នៅ​ជាន់​ទី​២​មួយសន្ទុះ​ដោយ​ទុក​ម៉ូតូ​នៅ​ខាងក្រោម ។ លុះ​រយះពេល​ជិត​20​នាទី​ក្រោយមក​ពេល​ផឹក​រួច​ចុះ​មកវិញ​ស្រាប់តែ​បាត់​ម៉ូតូ​តែម្តង​។​
ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​នឹង​មិត្ត​ភ​ក្ត​ម្នាក់​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​ចោមចៅ​ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​នឹង​ចាប់​ជនសង្ស័យ​មក​ផ្តល់​ទា​ទោស​តាមច្បាប់​។

​ដោយៈ​ជី​ម ភា​រ៉ា​