ភ្នំពេញ ៖ ជនជាប់សង្ស័យចំនួន៣នាក់ដែលកន្លងមកធ្លាប់ធ្វើសកម្មភាព ប្រើដុំថ្ម និងកាំបិតប៉័ងតោទៅលើជន រងគ្រោះដើម្បីគំរាមប្លន់យកទ្រព្យសម្បត្ដិ របស់របរ និងម៉ូតូត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃឃាត់ខ្លួន ប្រគល់មកឱ្យ៕នគរបាលព្រហ្មទណ្ឌកម្រិត ធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញចាត់់ការទៅតាមផ្លូវច្បាប់ ។ជនសង្ស័យទាំង៣នាក់ត្រូវបានបង្ហាញ មុខរួមជាមួយនឹងម៉ូតូ២គ្រឿងកាលពី ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤ មុន បញ្ជូនទៅកាន់សាលាដំបូងរាជធានី ។
ជនទាំង៣នាក់មានឈ្មោះ ១-ឈាង រស្មី ហៅឈីត ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះលេខ៤៦ ផ្លូវលេខ៣១០ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ជាអ្នករត់រ៉ឺម៉កម៉ូតូកង់បី, ២-ឈ្មោះ ឈុន វណ្ណា ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅ ផ្ទះលេខ៥៧E1 ផ្លូវលេខ៣៣៨ សង្កាត់ ទួលស្វាយព្រៃទី១ ខណ្ឌចំការមន និងទី៣- ឈ្មោះ ប៊ុន បូរ៉ា ហៅបូរ៉ា ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះលេខ៧BE0 ផ្លូវ លេខ១៥០ សង្កាត់វាលវង់ ខណ្ឌ៧មករា អ្នកទាំង៣នេះត្រូវបានចាប់ខ្លួននៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៤ វេលាម៉ោង ១និង៣០នាទីរសៀល ។
លោក តី វិសាល បានឱ្យដឹងថា ជនទាំង៣នាក់នេះគឺជាមនុស្សដែលតែងតែធ្វើសកម្មភាពវាយប្លន់យកម៉ូតូ របស់របរមានតម្លៃរបស់ជនរងគ្រោះយ៉ាង សកម្មនៅក្នុងរាជធានីភ្នំពេញ តែមិន មានប្រើប្រាស់កាំភ្លើងនោះទេ ។ លោក បន្ដថា ក្រុមនេះបានធ្វើសកម្មភាពចំនួន ២លើកទៅលើជនរងគ្រោះយកម៉ូតូ១ គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០
ពាក់ស្លាកលេខភ្នំពេញ 1AL-6541 កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៤ វេលាម៉ោង១១យប់នៅចំណុច មុខភោជនីយដ្ឋានបង្កងមាស ស្ថិតនៅ តាមបណ្ដោយផ្លូវព្រះមុនីរ៉េត ក្នុងសង្កាត់ ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ដែល មានជនរងគ្រោះឈ្មោះ ជួន សុភក្ដ្រ ភេទ ប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
រីឯករណីទី២គំរាមប្លន់យកម៉ូតូម៉ាកនិក ពណ៌ស ស៊េរីឆ្នាំ២០១២ ពាក់ស្លាក លេខភ្នំពេញ 1AC-8545 កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៤ នៅចំណុចម្ដុំហាង បង្កមាសដដែល មានជនរងគ្រោះឈ្មោះ វ៉ន វិចិត្រ ភេទប្រុស អាយុ២៤ឆ្នាំ មាន ទីលំនៅផ្ទះជូល ភូមិឫស្សី សង្កត់ស្ទឹង មានជ័យ ខណ្ឌមានជ័យ ៕