​បាក់​ខ្ចូ​ស​អង្គុយលេង​នៅ​ព្រែ​កាំ​ពី​សំណាងល្អ​គ្មាន​អ្នករងគ្រោះ​ដល់​ស្លាប់​

0

​ខេត្ដ​ក្រចេះ ៖ ក្រុមនិស្សិត​ជាច្រើន នាក់​ដែល​ធ្វើដំណើរ​ទស្សនកិច្ច​ទៅ​កម្សាន្ដ នៅ​រមនីយដ្ឋាន​ធម្មជាតិ​ព្រែ​កាំ​ពី​បាន រួច​ផុតពី​គ្រោះថ្នាក់ ខណៈ​ខ្ចូ​ស​ដែល​ពួក គេ​កំពុង​អង្គុយលេង​ត្រូវ​បាក់ស្រុត​ធ្លាក់ ចូល​ទឹក​យ៉ាងរ​ប៉ាត​រប៉ាយ ហើយ​មនុស្ស ជាច្រើន​នាក់​បាន​ធ្លាក់ទឹក និង​ហែល​រួច ផុតពី​គ្រោះថ្នាក់​នេះ ។​

​លោក អ៊ុន ហយ នាយ​ប៉ុស្ដិ៍នគរបាល សំបូរ​បានឱ្យដឹងថា ករណី​គ្រោះថ្នាក់ ដោយសារ​បាក់ ខ្ចូ​ស​នៅ​រមនីយដ្ឋាន​កាំ​ពី បាន​កើតឡើង​នៅវេលា​ម៉ោង​២​និង​៣០ នាទី​រសៀល ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៤ ប៉ុន្ដែ​ពុំមាន​នរណាម្នាក់​គ្រោះថ្នាក់​នោះ ឡើយ ដោយសារតែ​ក្រុមនិស្សិត​ដែល មក​ទេសចរ​កម្សាន្ដ​ចេះ​ហែល​ទឹក និង ជួយ​គ្នា​បាន​ទាន់ពេលវេលា ។​ ​

លោកនាយ​ប៉ុស្ដិ៍​បន្ដថា សម្ភារ​របស់ ក្រុមនិស្សិត​បាន​បាត់បង់​មួយចំនួន​មាន ដូចជា ទូរស័ព្ទ​២​គ្រឿង អា​ផេ​ត​១​គ្រឿង លុយ​មួយចំនួន ប៉ុន្ដែ​ម្ចាស់​តូប​បានធ្វើ ការសម្របសម្រួល​ជាមួយ​ជនរងគ្រោះ ដោយ​សង​ថ្លៃ​បាត់បង់​គិត​ជា​ទឹកប្រាក់ ចំនួន​៧៥០​ដុល្លារ ។​ ​

ភ្ញៀវទេសចរ​ដែល​ម្នាក់ៗ​ភ័យ​លស់ ព្រលឹង​បាន​និយាយថា ម្ចាស់​តូប​ក៏​ដូច ជា​អ្នកគ្រប់គ្រង​រមនីយដ្ឋាន​ព្រែក​កាំ​ពី ដែល​រមនីយដ្ឋាន​ធម្មជាតិ មិនគួរណា​ខ្វះ ការទទួលខុសត្រូវ ក្នុងនោះ​ទាំង​បញ្ហា អនាម័យ ស្ពាន​ដែល​ឆ្លងកាត់​មិន​តុល្យ ភាព​ទៅនឹង​ចំនួន​មនុស្ស អាច​ប្រឈម បញ្ហា​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ​ប្រសិនបើ​ទឹក​ឡើង​ធំ ។​ ​កាលពី​រដូវចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ

មុននេះ​មាន​អ្នកទេសចរ​ជាតិ អន្ដរជាតិ ជាច្រើន​នាក់​បាន​ទៅ​កម្សាន្ដ​នៅ​ទីនោះ ហើយ​មនុស្ស​ដ៏​កកកុញ​ប​ញ្ច្រៀ​ត​គ្នា​លើ ស្ពាន​ដ៏​តូច ប្រឈម​នឹង​គ្រោះថ្នាក់​បំផុត ដូចជា​ពេលនេះ​សំណាងល្អ​ផងដែរ​មាន មនុស្ស​តិច ហើយ​បាក់​ខ្ចូ​ស​ធ្លាក់ចូល​ទឹក ត្រូវបាន​សង្គ្រោះ​ទាន់ពេលវេលា ។

ប៉ុន្ដែ អ្នកទេសចរ រួមទាំង​ប្រជាពលរដ្ឋ​រស់នៅ ក្បែរ​រមនីយដ្ឋាន​នេះ​សំណូមពរ​ផងដែរ ឱ្យ​អាជ្ញាធរ ជាពិសេស​ខាង​មន្ទីរ​ទេស ចរណ៍​ខេត្ដ​ក្រចេះ​មេ​ត្ដា​យក​ចិ​ត្ដ​ទុកដាក់ ជួយ​ថែរក្សា​សម្អាត ក៏ដូចជា​ការពារ​ជុំ វិញ​បញ្ហា​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​អ្នកទេសចរ​ដែល​កើតឡើង​ជាយថាហេតុ​និង​ខ្វះ​ការទទួលខុសត្រូវ​ពី​ក្រុម​អស់លោក ៕​4.2 4