ខេត្តពោធិ៍សាត់៖នៅព្រឹកថ្ងៃទី០៣ ខែមិនាឆ្នាំ២០១៦មន្រ្តីរាជកាកម្លាំងប្រដាប់អាវុធទាំងបីប្រភេទរួមទាំងប្រជាពលរដ្ឋលោកគ្រូអ្នកគ្រូសិស្សានុសិស្សប្រមាណជា១.៥០០នាក់បានមកជួបជុំគ្នានៅលើ( បូរីវប្បធម៏កោះសំពៅមាស ) ក្នុងនោះវត្តមានលោកអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់នឹងលោកជុំទាវព្រមទាំងថ្នាក់ដឹកនាំជុំវិញខេត្តក៍បានអញ្ជើញចូលរួមពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី ១០៥(១៩១១-២០១៦)ក្រោមប្រធានបទ” វិនិយោគលើសមភាពយេឌ័រដើម្បីកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាព”។
ក្នុងពិធីនោះលោ្អភិបាលនៃគណៈអភិបាលខេត្តបានថ្លែងថាថ្ងៃទី៨ មិនានះគឺ ៖ក្នុងគោលបំណងជំរុញឲ្យមានកិច្ចខំប្រឹងប្រែងដើម្បីបង្កើតកាវិនិយោគធនធានមនុស្ស និងសេដ្ឋកិច្ចសម្រាប់កាលើកកម្ពស់សមាសភាពយេនឌ័រនិងកាពង្រើកសមត្ថភាពក្លាហានរបស់ស្រ្តីនៅក្នុងប្រទេសកម្ពុជា។
បើយើងប្រៀបធៀបប្រវត្តិទិវាអន្តរជាតិនារី ៨ មិនា ទៅនឹងកំណើតនៃអង្គការសហប្រជាជាតិ ឃើញថាប្រវត្តិទិវាអន្តរជាតិ ៨ មិនាមានកំណើតមុនអង្គការសហប្រជាជាតិទៅទៀតហើយក៏មានកំណើតមុនសិទ្ធិមនុស្សទៀតផង។ តែទោះជាយ៉ាងនេះក៏ដោយ សព្វថ្ងៃនៅកម្ពុជាពិតមែនតែមានច្បាប់ជាតិ ច្បាប់អន្តរជាតិ ដូចជាសេចក្ដីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្ស អនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ និងរដ្ឋធម្មនុញ្ញនៃរាជរដ្ឋាភិបាលកម្ពុជាត្រង់ជំពូក ៣ ដែលស្ដីពីសិទ្ធិនោះហើយក៏ដោយក៏វិសមភាពរវាងបុរស និងស្ដ្រីការរើសអើងប្រឆាំងនឹងនារីភេទការរំលោភសិទ្ធិស្ត្រី ហិង្សាក្នុងគ្រួសារ នៅតែកើតមានជាបញ្ហា។ ហេតុដូច្នេះហើយបានជា សម្ដេចតេជោ ហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលយើងនិងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនធំ បានខំប្រឹងខ្នះខ្នែងយកបញ្ហាទាំងអស់នេះមកផ្សព្វផ្សាយដល់មនុស្សគ្រប់រូបទាំងបុរស ទាំងស្ត្រីដើម្បីជួយស្ដ្រីឱ្យមានភាពយុត្តិធម៌ក្នុងការទទួលសិទ្ធិ និងប្រើសិទ្ធិ និងដើម្បីជួយកាត់បន្ថយ ទប់ស្កាត់លុបបំបាត់ចោលនូវបញ្ហាទាំងឡាយខាងលើដែលមានចំពោះស្ត្រីភេទ។
ជារៀងរាល់ឆ្នាំនៅថ្ងៃទី ៨មីនាប្រជាជនកម្ពុជាទូទាំងប្រទេសតែងតែប្រារព្ធទិវានារីអន្តរជាតិ ប្រជាជនខ្មែរភាគច្រើននៅមានការយល់ច្រឡំនិងមិនទាន់ជ្រួតជ្រាបពីអត្ថន័យនៃទិវានេះនៅ ឡើយ ទេហើយក៏មិនទាន់ដឹងថាហេតុអ្វីបានជាគេកំណត់យកថ្ងៃ ៨ មីនា រៀងរាល់ឆ្នាំជាថ្ងៃឈប់សម្រាកពីការងារពីព្រោះក្នុងមួយឆ្នាំ
លោកមៅ៉ ធនិន្ទ អភិបាលនៃគណៈអភិបាលខេត្តបានបញ្ជាក់ជាចុងក្រោយដោយសង្កត់ធ្ងន់ថា៖ទិវានារីអន្តរជាតិ ៨ មិនាជាទិវារំលឹកដល់ប្រជាជនកម្ពុជាឲ្យដឹងថាស្ត្រីមានសិទ្ធិស្មើនិងបុរសដែរ ដោយស្ត្រីមានសិទ្ធិ៣៦៥ថ្ងៃក្នុងមួយឆ្នាំមិនមែនមានតែថ្ងៃ ៨ មិនាមួយថ្ងៃប៉ុណ្ណោះទេ



































