ខេត្តព្រះសីហនុ៖ លោក យន្ត មីន អភិបាលនែគណៈអភិបាលខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី០២ខែ មិនាឆ្នាំ ២០១៦នេះ ខណៈពេលដែលលោកដឹកនាំមន្រ្តីជំនាញពាក់ពន្ធ័ជាច្រើននាក់ចុះទៅពិនិត្យ ជាក់ ស្តែងទីតាំងដីព្រែលិចទឹកនៅក្នុងតំបន់ស្ពានឆេះស្ថិតនៅក្នុងភូមិលេខ៦សង្កាត់លេខ៤ក្រុងព្រះសីហនុ ទំហំប្រមាណជាង១០ហិកតាដែលត្រូវគេឃុបឃិតគ្នា កាប់បំផ្លាញនឹងដឹកចាក់លុប ក្រោមរូបភាព ស្តារ ប្រឡាយអូរនោះ។ក្រោយពេលពិនិត្យរូច លោកបានចេញបញ្ជារភ្លាមៗតម្រូវឲ្យក្រុមអ្នក ដែលពាក់ពន្ធ័ ចាក់ដីលុបព្រែលិចទឹក ខាងលើ ធ្វើយ៉ាងកាយដីដែលបានចាក់នោះចេញវិញឲ្យអស់ ដើម្បីការពារ ព្រែលិចទឹកដែលនៅ សេសសល់។ហើយចំពោះកិច្ចការបន្ត លោក នឹង ធ្វើការពិនិត្យសើររើឡើង វិញរាល់ប្លង់កម្មសិទ្ធិដែល ពាក់ពន្ធ័ដីព្រែលិចទឹកចំណុចនេះទាំងអស់ដើម្បីអនុវត្តន៍តាម និតីវិធី នែ ច្បាប់ក្នុងគោលដៅរក្សាការពារព្រែលិចទឹកឲ្យបានគង់វង្យទុកជាសប្បត្តិរដ្ឋដូចដើមវិញ។
.លោក នេន ចំរើន នាយខណ្ឌរដ្ឋាលជលផលខេត្តព្រះសីហនុ បានបង្ហាញពីរជំហររបស់ខ្លូនផង ដែរជុំវិញបញ្ហារដីព្រែលិចទឹកនេះលោកនឹងប្រឹងប្រែងឲ្យអស់លទ្ធភាពដើម្បីទប់ស្កាត់បទល្មើសកាប់បំផ្លាញព្រែលិចទឹកគ្រប់ប្រភេទក៍ដូជាការគ្រប់គ្រងដីព្រែលិចទឹកដោយខុសច្បាប់ជាដើម ពីព្រោះដីព្រែ លិចទឹកគឺជាសម្បត្តិធនធានធម្មជាតិរបស់រដ្ឋ មិនអាចឲ្យបុគ្គល់ណាម្នាក់វាទីយកធ្វើជាកម្មសិទ្ធិ ឯកជន របស់ខ្លូនបាននោះឡើយ ហើយលោកក៍មិនឲ្យមនុស្សដែលពាក់ព័ន្ធរំលោភយកដីព្រែលិចទឹកខាង លើ រូចខ្លូនពីផ្លូវច្បាប់នោះដែរ។
.លោក នេន ចំរើន បានធ្វើការបញ្ជាក់ថា នេះជាលើកទី២ហើយដែលមន្រ្តីជំនាញជល់ផលបាន ធ្វើការហាម ឃាត់ ក្រុមអ្នក កាប់បំផ្លាញក៍ដូចជាចាក់ដីលុបព្រែលិចទឹកធម្មជាតិ ដែលពូកគេ ព្យាយាម ប្រើរូប មន្តចាក់ដី លុបព្រែ កោងកាងវាទីយក ដីព្រែ លិចទឹក ក្រោយ រូបភាព (ស្តារដីអូរ) អនុវត្តន៍ ផ្ទុយពីរ សេចក្តីណែនាំ របស់ អាជ្ញាធរខេត្ត ដោយកាលចាក់ដីលុបព្រែលិច ទឹកលើកទីមួយត្រូវ បាន មន្រ្តី ជំនាញជល់ផល និង មន្រ្តីបរិស្ថានធ្វើ ការព្រមានម្តងរូចមកហើយដោយមិនអនុញាត្តិចាក់ ដីលុប ព្រែ លិចទឹកនោះទេប៉ុន្តែរ ពូកគេ នៅតែ ព្យាយាម ម្តងហើយម្តងទៀតបង្ករភាពស្មុកស្មាញ ដល់ការ អនុវត្តន៍ ច្បាប់រហូតមកដល់សព្វថ្ងៃ។
.ជុំវិញបញ្ហរនេះប្រជាពលរដ្ឋខេត្តព្រះសីហនុនឹងរងចាំមើលថាតើថ្នាក់ដឹកនាំខេត្ត ព្រះសីហនុ អាចទៅរូចទេក្នុងការប្រមូលដីព្រែលិចទឹកយកមកទុកជាសម្បត្តិវិញ ពីព្រោះការឃុបឃិតគ្នាវាទីយកដី ព្រែលិចទឹកខាងលើនេះគេធ្វើឡើងជាលក្ខណៈប្រពន្ធនឹងបានធ្វើប្លង់កម្មសិទ្ធិចែកគ្នាកាន់កាប់អស់ទៅហើយ ។តែទោះជាយ៉ាងណាក៍ដោយប្រជាពលរដ្ឋខេត្តព្រះសីហនុសង្ឃឹមថា អាជ្ញាធរខេត្តក៍ដូច ជា មន្រ្តីជំនាញពាក់ព័ន្ធអាចទៅរូចជាមួយនឹងការអនុវត្តន៍តាមផ្លូវច្បាប់ ពីព្រោះច្បាប់ភូមិបាលបាន បញ្ជាក់យ៉ាងច្បាស់ថា ដីព្រែលិចទឹក ដីចំណីឆ្នេរសមុទ្រ ដីអូរ ដីព្រែក ដីព្រែឈើក៍ដូជាដីភ្នំ គឺជាដី សាធរណៈរបស់រដ្ឋមិន មានបុគ្គល់ណាម្នាក់មានសិទ្ធិកាន់កាប់ឬគ្រប់គ្រង ជាសម្បត្តិឯកជនបាន នោះទេ៕


































