ខេត្តព្រះសីហនុបានរៀបចំពិធីបើក ការដ្ឋានពង្រីកនិងជុសជុលវិថី២ធ្នូ(ផ្លូវលេខ៦០០) ដោយការចាក់ក្រាលកៅស៊ូផ្លូវប្រភេទ(អាសេ) មានប្រវែង១.៣៤០ម ទទឹងឆ៤មស្មើនិង៤គន្លងផ្លូវរថ(៣.៥× ៤)ដែលជាប្រភេទផ្លូវបេតុងកៅស៊ូ ជាវិថីដ៍សំខាន់និងធំនៅក្នុងសង្កាត់លេខ៣ក្នុងទីប្រជុំជនក្រុងព្រះសីហនុ ពិធីនេះបានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី២ខែមិនាឆ្នាំ២០១៦ ក្រោមអធិបតីភាព លោក យន្ត មីន អភិបាលនៃគណះអភិបាលខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីថ្នាក់ដឹកនាំ មន្ទីរអង្គភាព ស្ឋាប័នរដ្ឋក្នុងខេត្ត។
បើតាមប្រសាសន៍របស់លោក ណុប ហេងប្រធានមន្ទីរសាធារណះការនិងដឹកជញ្ជូនខេត្តព្រះសីហនុ អោយដឹងថា លក្ខណះបច្ចេកទេសនៃការពង្រីកនិងជុសជុលផ្លូវត្រូវប្រើប្រាស់លក្ខណៈបច្ចេកទេសក្នុងការឈូសឆាយព្រៃនិងកាយយកដី គ្មានគុណភាពចេញនិងមិនបង្ហាប់ដោយរ៉ូឡូរំញ័រ១៦តោន ហើយចាក់ក្រាលកៅស៊ូប្រភេទ អាសេដែលជាប្រភេទផ្លូវបេតុងកៅស៊ូលើវិថី២ធ្នូ(ផ្លូវលេខ៦០០) លោកប្រធានមន្ទីរសាធារណះការនិងដឹកជញ្ជូន ណុប ហេង បានមានប្រសាសន៍បញ្ជាក់ថា គម្រោងជុសជុលនិងពង្រីកផ្លូវនៅខេត្តព្រះសីហនុ
ឆ្នាំ២០១៥និងត្រូវបញ្ចប់ក្នុងដំណាច់ខែមិនាឆ្នាំ២០១៦នេះដែលខេត្តព្រះសីហនុបានធ្វើការអភិវឌ្ឍន៍ រួមមាន៤គម្រោងធំៗ ទី១ ការងារជុសជុលផ្លូវបេតុងចំនួន១៤ខ្សែ ស្មើនិង៤៨២០ម គម្រោងស្ឋិតក្នុងសង្កាត់លេខ២ចំនួន១ខ្សែមាន២៦៥មគម្រោងក្នុងដង្កាត់លេខ៣ចំនួន៦ខ្សែមាន២៨០៥ម ទី២ការងារដាហសង់លូអ៊ុយនិងលូមូលចំនួន៦ខ្សែមាន៣១៩៧ម លូអ៊ុយចំនួន៥ខ្សែមាន២៦៩៧មលូមូលចំនួន១ខ្សែ៥០០ម ទី៣ការងារជុសជុលដោយប្រើគ្រោះក្រហមនៅឃុំបឹតត្រាំងប្រវែង៧៩០០ម តភ្ជាប់ពីឃុំបិតត្រាំង ស្រុកព្រៃនប់ ទៅដល់សង្កាត់លេខ៤ ក្រុងព្រះសីហនុនិងទី៤ ប្រភេទផ្លូវ អាសេដែលជាប្រភេទផ្លូវបេតុងកៅស៊ូប្រវែង១៣៤០ម នៅក្នុងទីប្រជុំជនក្រងព្រះសីហនុ ខេត្តព្រះសីហនុ ។
ហើយនៅពេលបន្ទាប់នេះ ក្រសួងសាធារណះការនិងដឹកជញ្ជូនក៍មានគម្រោង២ទៀតផងដែរ
មកធ្វើការអភិវឌ្ឍន៍ទីក្រុងព្រះសីហនុគឺការចាក់ក្រាលកៅស៊ូ (ឌីប៊ីអេសតេ) មានវិថី៧មករាផ្លូវលេខ២០០ ប្រវែង១២១០ម និងការសាងសង់លូអ៊ុយ ០.៨×០.៨ វិថីផែផ្លូវលេខ៧០០ប្រវែង១៥៨៥ម ។ មានប្រសាសន៍សំណេះសំណាល ក្នុងពិធីនេះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុបានវាយតម្លៃខ្ពស់ចំពោះគម្ថោងទាំអស់ដែលខេត្តព្រះសីហនុធ្វើការអភិវឌ្ឍន៍ ជុសជុលផ្លូវក្នុងទីប្រជុំក្រុងព្រះសីហនុនេះថាជាកិច្ចការចាំបាច់ដើម្បីឆ្លើយតបទៅនិងការវិវឌ្ឍន៍របស់ទីក្រុងព្រះសីហនុសំរួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ក្នុងខេត្តនិងអ្នកទេសចរណ៍ដែលមកលេងកំសាន្ត ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
លោកអភិបាលខេត្តព្រះសីហនុក៍បានអំពាវនាវ អោយមន្ត្រីរាជការប្រជាពលរដ្ឋ ឬស្ឋាប័ននានាដែលនៅជាបនិងគម្រោងពង្រីកផ្លូវនេះចូលរួមសហការ បង្កលក្ខណះងាយស្រួល
អោយក្រុមអ្នកបច្ចេកទេសធ្វើការជុសជុលបានឆាប់រហ័ស កុំបង្កលក្ខណះស្មុកស្មាញ
ដើម្បីផលប្រយោជន៍រួមជាធារណះ ក្នុងសង្គមទាំងអស់គ្នា៕



































