បន្ទាយមានជ័យៈជាប្រធានបទនៃពិធីអបអរសាទរខួបលើកទី១០៥ទិវាអន្តរជាតិនារី៨មីនា២០១៦នៅសាលាខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី៣មីនា២០១៦ក្រោមការចូលរួមពីសំណាក់លោកជំទាវ ម៉ៅ មា៉ឡៃ កែ គឹម យ៉ាន លោក គោ ស៊ុំសារឿត អភិបាលខេត្តបន្ទាយមានជ័យ លលក អីុ ឡុង សមាជិកក្រុមប្រឹក្សាខេត្តព្រមទាំងអស់លោកជាប្រធានមន្ទីរស្ថាប័ណជំ្វិញខេត្តនិស្សិតនិងពលរដ្ឋប្រមាណ២០០នាក់។
លោកស្រី ម៉េង គឹម ហួយ ប្រធានមន្ទីរកិច្ចការនាទីខេត្តបន្ទាយមានជ័យបានបង្ហាញពីលទ្ធផលដែលមន្ទីរបានអនុវត្តលើសេវាសង្គមនិងកិច្ចគាំពារសង្គមរួមមាន ការអប់រំដល់ស្រ្តីនិងកុមារ សុខភាពធាងាររូបត្ថមហភសម្រាប់ស្រ្តីនិងកុមារនិងការទប់ស្កាត់ការរីករាយដាលជម្ងឺអេដស៍. កិច្ចការការេះារផ្លូវច្បាប់សម្រាប់ស្រ្តីនិងក្មេងស្រី។
លោក គោ ស៊ុំសារឿត អភិបាលខេត្តបន្ទាយមានជ័យ បានកើកឡើងថាប្រធានបទសម្រាប់យុទ្ធនាការអបអរសាទរទិវាអន្តរជាតិ៨មីនា២៩១៦មានភាពសីុចង្វាក់ជាមួយនិងកហរបខណ្ឌអភិវឌ្ឍន៍ថ្មីជាសកលស្របទៅនឹងរបៀបវារៈអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០និងគោលដៅទាំង១៧ចំន្ចនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ប្រធានបទនេះឆ្លើយតបទាន់ពេលវេលាទៅនឹងប្រសានសន៍របស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចកហរកម្ពុជាដែលបានថ្លែងក្នុងកិច្ចប្រជុំប្រមុខដឹកនាំពិភពលោក ស្តីពីសមភាពយេនឌ័រនិងការកើកកម្ពស់ភាពអង់អាចថបស់ស្រ្តីដែលប្រារពនៅទីក្រុងញូវយ៉ក។



































