ពិធីសម្ភោធអង្គការយើងទាំងអស់គ្នាដើម្បីកម្ពុជានៅក្នុងខេត្តសៀមរាបSophatNews

0

សៀមរាប៖ ព្រឹកថ្ងៃទី០៣ ខែមិនា ឆ្នាំ២០១៦ អង្គការយើងទាំងអស់គ្នាដើម្បីកម្ពុជា បានរៀបចំបើកសម្ភោធដាក់ឲ្យប្រើប្រាស់នៅអាគារចំនួន០៧ខ្នង និងទីលានកីឡា០១កន្លែង ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ ក្រោមគណ:អធិបតីភាព ឯកឧត្តម បណ្ឌិតImage5 ឃឹម ប៊ុន សុង អភិបាលនៃគណ:អភិបាល ខេត្តសៀមរាប និង ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទី អង្គភាពនានាជុំវិញខេត្ត អង្គការ និងភ្ញៀវជាតិអន្តរជាតិសប្បុរសជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋ លោកនាយក លោកគ្រូ អ្នកគ្រូ ក្មួយៗយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា សិស្សានុសិស្សចូលរួមជាច្រើនរយនាក់ផងដែរ។លោក អ៊ុក ពិសិដ្ឋ នាយកប្រតិបត្តិអង្គការយើងទាំងអស់គ្នាដើម្បីកម្ពុជាខេត្តសៀមរាប បានមានប្រសាសន៏ថា គឺជាអង្គការក្នុងស្រុកមិនបំរើនយោបាយ មិនរកប្រាក់ចំណូល និងមិនរអើង ដែលបានបង្កើតឡើងបន្ទាប់ពីការយល់ឃើញថា មានកុមារមួយចំនួនដែលត្រូវបានអាព្យាបាលបោះបង់ចោល ព្រោះតែភាពកង្វះខាត់ជីវភាពធ្វើឲ្យឪពុកម្តាយទាំងនោះគ្នានលទ្ធភាពបញ្ជូនកូនទៅសាលាឲ្យបានទៀងទាត់ ដែលជាហេតុធ្វើឲ្យបះពាល់ដល់ការកេងប្រវាញ់្ចពលកម្មកុមារយ៉ាងធ្ងន់ធ្ងរ ដូច្នេះហើយខាងអង្គការយើងសម្រេចសាងសង់អាគារសិក្សាចំនួន០៧ខ្នង និងទីលានកីឡា០១កន្លែង សរុបទឹកប្រាក់ក្នុងការសាងសង់ទាំងអស់ចំនួនស្មើនឹង ៧៩៤.២១៣ ដុល្លារអាមេរិក ជាមួយនឹងសមិទ្ធិផលដ៏ធំធេងខាងលើនេះ គឺបានមកពីការខិតខំប្រឹងប្រែងរបស់បងស្រី Lidia Linde Ginesta ជាប្រធានក្រុមប្រឹក្សាភិបាល ក្នុងការគៀងគរស្វែងរកមូលនិធិពីសប្បុរសជននានា ព្រមទាំងបរិចាគនូវទ្រព្យសម្បត្តិផ្ទាល់ខ្លួន ក្នុងការស្ថាបនានៅអាគារសិក្សាចំនួន០៧ខ្នង និងទីលានកីឡា០១កន្លែង ។ ឆ្លៀតក្នុងឪកាសនេះដែរ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុន សុង អភិបាលនៃគណ:អភិបាល ខេត្តសៀមរាប បានមានប្រសាសន៏ថា ការបើកសម្ភោធជាមួយនឹងសមិទ្ធិផលដ៏ធំធេងខាងលើនេះ និងវាយតម្លៃខ្ពស់ចំពោះលោក អ៊ុក ពិសិដ្ឋ និងលោកស្រី Lidia Linde Ginesta ព្រមទាំងបងប្អូនក្រុមការងារ សប្បុរសជនភ្ញៀវជាតិអន្តរជាតិ ដែលបានខិតខំប្រឹងប្រែងគៀងគរស្វែងរកមូលនិធិពីសប្បុរសជននានា នៃការស្ថាបនានៅអាគារសិក្សា ក្នុងគោលបំណងរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការស្តារ និងអភិវឌ្ឍន៏សង្គមជាតិ តាមរយ: បណ្តុះបណ្តាលធនធានមនុស្ស ការលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ និងការកាត់បន្ថយនូវភាពក្រីក្រ។ ក្នុងបរិកាសនេះ វិស័យអប់រំក៏បានចាត់ទុកជាវិស័យអាទិភាព ដែលថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ តែងបានយកចិត្តទុកដាក់ក្នុងការបង្កើនលទ្ធភាពដល់កុមារ និងយុវជនគ្រប់រូបទទួលបាននូវសេវាអប់រំប្រកបដោយសមធម៏ នៅតាមខេត្តនីមួយៗស្របតាមលទ្ធភាពជាក់ស្តែង។ បន្ទាប់មកខាងអង្គការយើងទាំងអស់គ្នាដើម្បីកម្ពុជាក៏បានប្រគល់ជូននូវប័នសរសើរដល់សប្បុរសជនភ្ញៀវជាតិនិងអន្តរជាតិព្រមទាំងមានអំណោយសម្ភារ:សិក្សាមួយចំនួនធំជូនដល់យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា  Image6 Image2Image5 Image4 Image3 សិImage1ស្សានុសិស្ស និងប្រជាពលរដ្ឋផងដែរ ៕ដោយ ស៊ាន សុផាត និងប៊ុត សាម