រថយន្តម៉ាកហ៊ីយ៉ាន់ដាយចំណុះ៥តោនព្រលះម៉ូតូម៉ាកHSXស្លាប់ម្នាក់អ្នកបើកបររថយន្តរត់គេចខ្លួនបាត់

0

កំពត៖ កាលពីរសៀលថ្ងៃទី០២ ខែមិនាឆ្នាំ២០១៦
មានហេតុការគ្រោះថ្នាក់ចរាចរមួយបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៣ កំពត- ភ្នំពេញ ស្ថិតក្នុងចំណុចភូមិដំណាក់ទ្រព្យខាងត្បូង ឃុំក្រាំងស្នាយ ស្រុកឈូកបង្កឡើងដោយរថយន្តFB_IMG_1456977618510ម៉ាកហ៊ីយ៉ាន់ដាយចំណុះ៥តោនគ្មានស្លាកលេខមួយគ្រឿងត្រូវម៉ូតូបុកពេញទំហ៊ឹងបណ្តា លឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។លោកអនុសេនីយឯក នាក់ អេលអធិការរងស្រុកឈូកទទួលផែនចរាចរបានឲ្យដឹងថាៈមុនពេលកើតហេតុនៅចំណុចខាងលើ មានផ្លូវបំបែកដែលរថយន្តកំពុងតែបត់ហើយត្រូវម៉ូតូបើកក្នុងល្បឿនលឿនចាប់ហ្វាំងមិនទាន់ក៍បណ្តាលបុករថយន្តពេញទំហ៊ឹងតែម្តង។ជនរងគ្រោះអ្នកបើកបរម៉ូតូមានឈ្មោះ ព្រំ ឆុន ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិភ្នំសាឡី ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ម៉ូតូរបស់ជនរងគ្រោះម៉ាកHSX ពណ៌សគ្មានស្លាកលេខរងការខូចខាតធ្ងន់។ ចំណែកអ្នកបើកបររថយន្ត ក្រោយពីកើតហេតុបានរត់គេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុករួមនិងម៉ូតូនៅអធិការដ្ឋាននគរបាលស្រុករង់ចាំការដោះស្រាយតាមច្បាប់នៅពេលក្រោយ។ រីឯសាកសពត្រូវបានក្រុមគ្រួសារមកទៅធ្វើបុណ្យតាមប្រពៃណីយ។ជុំវិញហេតុការគ្រោះថ្នាក់ចរាចរខាងលើត្រូវ
បានប្រជាពលរដ្ឋជាច្រើននិយាយថាៈ ការគ្រោះថ្នាក់នេះបើជនរងគ្រោះមានការប្រុងប្រយត្ន័មិនអាចជួបគ្រោះអកុសលនេះឡើយ មកពីជនរងគ្រោះបើកក្នុងល្បឿនលឿនហើយលុះវាក់និងFB_IMG_1456977618510 FB_IMG_1456977615583 FB_IMG_1456977612839រថយន្តក៍បាត់ម្ចាស់ការ ទើបបណ្តាលឲ្យបុករថយន្តដែលកំពង់តែបទនោះតែម្តងទៅ៕