រដ្ឋមន្ត្រីក្រសួងសុខាភិបាលអញ្ជើញសម្ពោធកាត់ខ្សែបូរដាក់ឱ្យប្រើប្រាស់អគារមជ្ឈមណ្ឌលផ្តល់ឈាមក្នុងខេត្តសៀមរាប

0

ខេត្តសៀមរាប អគារមជ្ឈមណ្ឌលផ្តល់ឈាមមួយកន្លែងស្ថិតក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាបដំណើរការសាងសង់អស់រយពេល១២ខែមត្រូវបានសម្ពោធដាក់អោយប្រើប្រាស់នៅថ្ងៃទី៣ខែមិនាឆ្នាំ២០១៦ក្រោមអធិបតីភាពលោក វេជ្ជបណ្ឌិតម៉មប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងលោកជំទាវជូលីជុងអគ្គរដ្ឋទូតរងសហរដ្ឋអាមេរិកប្រចាំកម្ពុជារួមទាំងវត្តមានថ្នាក់ដឹកនាំអង្គភាពមន្ទីរស្ថាប័នអង្គការដៃគូរពាក់ពន្ឋ័មន្ត្រីសុខា
ភិបាលនិងប្រជាពលរដ្ឋក្នុងក្រុងសៀមរាបជាច្រើនផងដែរ។20160303_091406 copyអគារនេះបានប្រើប្រាស់ថវិកាសាងសង់បូករួមទាំងថ្លៃសម្ភារៈបរិក្ខាបំពាក់សម្រាប់បំរើការក្នុងមជ្ឈមណ្ឌលនេះអស់អស់ថវិកាចំនួន៧៣០០០០(ប្រាំសែនបីម៉ឺន)ដុល្លារដែលថវិកាបានមកពីការឧបត្ថម្ភគាំទ្រពីប្រជាជនសហរដ្ឋអាមេរិកផ្តល់តាមរយៈទាហានជើងទឹកអាមេរិកប្រចាំប៉ាស៊ីហ្វិកក្រោមការគាំទ្រនិងជួយឧបត្ថម្ភពីមជ្ឈមណ្ឌលជាតិផ្តល់ឈាមផងដែរ។20160303_085147 copyលោកស្រី ជូលីជុងបានសម្តែងក្តីសោមន្សរីករាយនិងចាត់ទុកសមិទ្ឋិផលនាឱកាសនេះថាមានសារៈសំខាន់បានបញ្ជាក់ពីទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៍ជិតស្និទរវាងប្រទេសទាំងពីរក្នុងការធ្វើឱ្យប្រសើរឡើងនូវសុខមាលភាពសហគមន៍និងបង្ហាញពីការយកចិត្តទុកដាក់ក្នុងការថែទាំសុខភាពនៅកម្ពុជាជាពិសេសនៅខេត្តសៀមរាបហើយមជ្ឈមណ្ឌលផ្តល់ឈាមនេះនឹងប្រមូលថែរក្សានិងផ្តល់ឈាមដល់សហគមន៍ដែលនឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនក្នុងសេវាសុខាភិបាលសាធារណៈ។លោកស្រី មានបានលើកឡើងផងដែរថា៖នៅរយៈពេលពីរសប្តាហ៍ចុងក្រោយនេះកម្ពុជានិងសហរដ្ឋអាមេរិកបានសម្ពោធអគារផ្តល់ឈាមមួយកន្លែងនៅកំពង់ចាមហើយមិនយូរប៉ុន្មានក្នុងឆ្នាំនេះនឹងសម្ពោធដាក់ឱ្យដំណើរការនូវអគារមជ្ឈមណ្ដលផ្តល់ឈាមមួយកន្លែងទៀតក្នុងរាជធានីភ្នំពេញ។20160303_082136 copyមានបប្រសាសន៍សំណេះសំណាលក្នុងអង្គពិធីនាឱកាសនោះលោក វេជ្ជបណ្ឌិតម៉មប៊ុនហេងបានថ្លែងដោយសោមនស្សរីករាយជាមួយ
សមិទ្ឋិផលថ្មីនេះនិងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលនិងប្រជាជនសហរដ្ឋអាមេរិកដែលបានផ្តល់អំណោយជាថវិកាតាមរយៈអគ្គបញ្ជាការដ្ឋានកងទ័ពអាមេរិកប្រចាំប៉ាស៊ីហ្វិកនិងស្ថានទូតអាមេរិកប្រចាំកម្ពុជាក្នុងចំណោមសមិទ្ឋផលទាំងឡាយជាច្រើនទៀតដែលរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់អាទិភាពដល់វិស័យសុខាភិបាលធ្វើឱ្យមានការរីកចម្រើនគ្របដណ្តប់តាំងពីថ្នាក់កណ្តាលទីប្រជុំជនរហូតដល់ជនបទដាច់ស្រយាលធ្វើឱ្យប្រជាជនគ្រប់រូបអាចទទួលបាននូវសេវាសុខាភិបាលនៅគ្រប់ច្រកល្ហកប្រកបដោយសមធម៌បានសម្រេចឡើងក្នុងខេត្តសៀមរាប។ 20160303_082345 copyលោករដ្ឋមន្ត្រីក៍បានថ្លែងកោតសរសើរដល់មន្ត្រីបុគ្គលិកនៃមន្ទីរសុខាភិបាលខេត្តទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការបំរើសេវាសុខភាពជូនប្រជាពលរដ្ឋមិនគិតពីការនឿយហត់ ទន្ទឹមនឹងនេះ លោកបានជម្រុញឱ្យមន្ត្រីបុគ្គលិកទាំងអស់បន្តប្រតិបត្តកាយវិការដ៍ល្អនេះនិងត្រូវប្រកាន់ខ្ជាប់សិលធម៌វិជ្ជាជីវៈឱ្យបានម៉ឹងម៉ាត់និងខ្ជាប់ខ្ជួន ដើម្បីរួមចំណែកក្នុងការអនុវត្តកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។ឯកឧត្តមបានផ្តាំផ្ញើផងដែរឱ្យមន្ត្រីនិងបុគ្គលិកសុខាភិបាលទាំងអស់ជួយថែទាំអគារថ្មីនេះឱ្យបានគង់វង្សយូរអង្វែងដើម្បីជាគុណប្រយោជន៍ដល់ប្រជាជនយើងគ្រប់រូប។