ឧត្តរមានជ័យ៖ កាល់ពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦ លោកវរសេនីយ៍ទោ អិន កាយ អធិការនគរបាលស្រុកត្រពាំងប្រាសាទ.លោកមេឃុំនិងលោកប្រធានភូមិ ចុះចែកអត្តសញ្ញាណប័ណ្ណគំរូថ្មី ដល់ប្រជាពលរដ្ឋ នៅក្នុងភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ចំនួន៣៥០នាក់ផងដែរ។លោកវរសេនីយ៍ទោ អិន កាយ អធិការនគរបាលស្រុក កាល់ដែលអាជា្ញធរភូមិ ឃុំ មិនមែនចែកតែអត្តសញ្ញាណប័ណ្ណចំនួន៣៥០នាក់នោះទេ ថែមទាំងចែកលេខទូរស័ព្ទប្រចាំបញ្ជានិងលេខផ្ទាល់ខ្លួន របស់លោកអធិការនគរបាលស្រុកនៅ ភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទចំនួន៣០០នាក់ទៀតផង។លោកវរសេនីយ៍ទោ អិន កាយ អធិការនគរបាលស្រុកបានបន្តទៀតថា ក្នុងឱកាសនោះ ក៏មានការផ្សព្វផ្សាយភូមិ ឃុំមានសុវត្តិភាពទាំង៩ចំនុចនិងវេទិការសាធារណះ ហើយប្រជាពលរដ្ឋចូលរួមចំនួន១៥៩នាក់ .លោកអធិការនគរបាលស្រុក សូមអោយប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មីផង។នាឱកាសនោះ ប្រជាពលរដ្ឋ បានថ្លែងអំណរអរគុណដល់សមត្ថកិច្ចនិងអាជា្ញធរភូមិ ឃុំ ដែលបានយកអត្តសញ្ញាណប័ណ្ណគំរូថ្មី មកចែកជូនពួកគាត់ដល់មូលដ្ឋាន៕



































