ភ្នំពេញ៖កម្លាំងគណះបញ្ចារកាចំរុះខណ្ឌដូនពេញបានធ្វើការចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែងនិង បានឃាត់ខ្លួនប្រុសស្រី០៩នាក់ និងទូហ្គេមចំនួន២ទូ រួមទាំងម៉ូតូហង់ដាឌ្រីម១គ្រឿងផងដែរ។ ការចុះបង្ក្រាបទីតាំងល្បែងហ្គេមត្រីខុសច្បាប់ខាងលើនោះបានធ្វើឡើងកាលពីវេលាម៉ោង២២ និង០០នាទីយប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅផ្ទះគ្មានលេខមួយកន្លែង ក្នុងភូមិ20 សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុននិងឈានដល់ការឃាត់ខ្លួនប្រុសស្រីទាំង៩នាក់ដែលញៀននិងល្បែងខាងលើនោះគឺ មានប្រជាពលរដ្ឋដែលរស់នៅក្បែរពីតាំងខាងលើ និងបានរាយការណ៍ទៅដល់សមត្ថកិច្ចមូលដ្ឋាន ដោយពួកគាត់ជាប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងនោះ មានការរំខានដល់ពួកគាត់ទាំងថ្ងៃទាំងយប់ ធ្វើឲ្យពិបាកក្នុងការរស់នៅ រួមទាំងខ្លាចធ្វើឲ្យនៅក្នុងភូមិ សង្កាត់ កើតមានក្នុងអំពើចោរកម្ម ដូចជាចោរលួច ឆក់ ប្លន់ ជាដើម។ ប្រភពពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងទៀតថា ក្រោយពីទទួលបានដំណឹងនេះពីប្រជាពលរដ្ឋរួចមក កម្លាំងគណះបញ្ចារការបស់ខណ្ឌដូនពេញក៏បានចុះបង្ក្រាប់ទីតាំងខាងលើ ដែលប្រជាពលរដ្ឋរៀបរាប់ប្រាប់ ហើយក៏បានឃាត់មនុស្សប្រុសស្រី ០៩នាក់ដែលកំពុងលេងហ្គេមបាញ់ត្រីនោះ ព្រមទាំងដកហូតទូហ្គេមបាញ់ត្រីចំនួន ០២ទូ និងម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ 1FF-1256 ដែកនៅនិងកន្លែងកើតហេតុផងដែរ ។
ក្រោយពេលបង្ក្រាប់បានក្រុមអ្នកញៀនល្បែងប្រុសស្រី០៩នាក់រួមទាំងវត្ថុតាងទាំងនេះរួចមក កម្លាំងសមត្ថកិច្ចក៏បានដឹកបញ្ជូនយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ដោយ៖ជីម ភារ៉ា



































