( រូបភាពវីដេអូ ) គប់​គ្រាប់បែក​ចូល​ផ្ទះ​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង​ខេត្តកំពង់ធំ ជាការ​គំរាម

0

​កំពង់ធំ ៖ ហេតុ​ការបង្ករ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធ ដោយ សារ​តែមាន​ករណី បោក​គ្រាប់បែក​ចំនួន​១​គ្រាប់ ចូលក្នុង​ផ្ទះ​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង អម​សាលា ដំបូង​ខេត្តកំពង់ធំ កាលពី​វេលា​ម៉ោង ៨.១០​នាទី យប់​ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៤​។​ ​

បន្ទាប់ពី​មានការ​ភ្ញាក់ផ្អើល ដោយសារតែ​ជន​មិន​ស្គាល់មុខ បាន​គប់​គ្រាប់បែក ពី​ក្រៅរបង​ផ្ទះ​របស់ លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង ខេត្តកំពង់ធំ ចូលទៅ​ក្នុងផ្ទះ បង្ករ​ឲ្យ​ផ្ទះ​លាន់​ដូច​គេ​ហែក​មេឃ បានធ្វើ​ឲ្យ​បំនែក​គ្រាប់បែក ទៅ​ប៉ះ​និង​ជញ្ជាំង​ឡើង​សុះ តែ​សំណាងល្អ ករណី​បំផ្ទុះ​គ្រាប់បែក​នេះ ពុំបាន​ធ្វើ​ឲ្យ​មាន​មនុស្ស​រងគ្រោះ​នោះឡើយ ដោយសារតែ​នៅ​ថ្ងៃកើតហេតុ លោក សាយ ណូ​រ៉ា នាំ​ក្រុមគ្រួសារ មក​រាជធានី ភ្នំពេញ ហើយ​បាន​ទុក​ផ្ទះ​ចោល ពុំមាន​មនុស្ស​នៅ ក៏​ជន​មិន​ស្គាល់មុខ ឆ្លៀត​ឪ​កាស យក​គ្រាប់បែក​ទៅ​គប់ ចូលក្នុង​ផ្ទះ​តែម្តង ។​ ​

បន្ទាប់ពី​ផ្ទុះ​គ្រាប់បែក​ភ្លាម ឯកឧត្តម គង់ វិមាន បាន​ចុះទៅ​ក​ន្លែ​កើតហេតុ ភ្លាម​ព្រមទាំង​លោក ស្នងការ រង ព្រះរាជអាជ្ញារង និង​កំលាំង​សមត្ថកិច្ច​ស្ថាប័ន​ពាក់​ព័​ន្ឋ ចូលរួម​ពិនិត្យ​ក្នុង​ហេតុ​ការ​ណ៏ ។ តាម​ប្រភព​ពត៌មាន មុនពេល​ផ្ទុះ​គ្រាប់បែក មាន​ភ្លៀង​ធ្លាក់​ស្រេចៗ ភ្នែក​បន្ទោ​លលា​ន់​ម្តងម្កាល ទើប​មាន​រថយន្ត​មួយគ្រឿង មិន ស្គាល់​ប្រភេទ បាន​បើក​ហួស​ចំនុច​ផ្ទុះ​គ្រាប់បែក​នោះ ប្រមាណ​១០​ម៉ែត្រ ក៏​ស្រាប់តែ​លាន់​ស្នូរ​គ្រាប់បែក​ផ្ទុះ ឡើង​យ៉ាង​កក្រើក​ដី នៅក្នុង​របង​ផ្ទះ​របស់លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្តកំពង់ធំ តែ​ទោះជា​មានការ​គប់​គ្រាប់បែក​នេះ ក៏ត្រូវ​បាន​មហាជន​ទូទៅ​ខ្សឹ​ម​ខ្សៀវ​គ្នា​ថា ការ​គប់​គ្រាប់បែក​នេះ​មិនមែន ប៉ុនប៉ង​ធ្វើឃាត​នោះទេ តែ​ជាការ​គំរាម យ៉ាង​ចាស់ដៃ មកលើ​ព្រះរាជអាជ្ញារង​ថ្មី និង​ជា​កិច្ច​ស្វាគមន៍ ។​

​មហាជន​ទូទៅ​បាន​និយាយថា ករណី​ដែល​មានការ គប់​គ្រាប់បែក​នេះ ប្រហែលជា​លោក សាយ ណូ​រ៉ា ដែល​ទើបតែ​ផ្លាស​មកពី​ខេត្តព្រៃវែង ហើយ​មក​អនុវត្តន៍​ច្បាប់​កសាង​យក​ស្នាដៃ​ក្នុង​ខេត្តកំពង់ធំ ដោយបាន ធ្វើ​សកម្មភាព បង្ក្រាប​បទល្មើស​ព្រៃឈើ​យ៉ាង​សកម្មភាព ទាំង​កាត​ដឹកជញ្ជូន ទាំង​ការ​ស្តុ​ប​ទុក និង​បាន ក្របួច​បាន​វត្ថុតាង រួមមាន​ឈើ​ជិត​១០០​ម៉ែត្រគូប និង​រថយន្ត​ជាច្រើន​គ្រឿង ចាប់​ជនសង្ស័យ​ដាក់​ព​ន្ឋ​នាគារ ជាង​១០​នាក់ ក្នុងនោះ​លទ្ធផល​ដែល​បង្ក្រាបបាន បានធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​ពេញចិត្ត​ពេញ​ថ្លើម ញញឹម​ស្ទើរតែ មិន​ឈប់ តែ​វា​បញ្ហារ ជា​បន្លា​រារាំង​ដល់​ក្រុម​ឈ្មួញ​មួយចំនួន សុទ្ធតែជា​កងកម្លាំងប្រដាប់អាវុធ ដែល​បានធ្វើ​សកម្មភាព ប្រកបមុខរប​រកស៊ី​ឈើ បានធ្វើ​ឲ្យ​ក្រុម​ឈ្មួញ​ប្រដាប់អាវុធ​ទាំងនេះ​បាន​ខាតបង់​ផលប្រយោជន៍ ម្យ៉ាងទៀត​សំណុំរឿង​ជាច្រើន កំពុងតែ​ត្រូវបាន​ស៊ើបអង្កេត ទើប​ក្រុម​ឈ្មួញ​ទាំងនេះ មានការ​ភិតភ័យ ហើយក៏​ប្រើ​វិធានការ​ស្វាគមន៍ ដោយ​គ្រាប់បែក ដើម្បី​បង្អាក់​សកម្មភាព​ព្រះរាជអាជ្ញា ឬ​អាច​ថា​ជាការ​កាច់ ធ្មុង​ក៏បាន​ដែរ ។​

​ក្នុងនោះ​ក៏មាន​ប្រជាពលរដ្ឋ​ជាច្រើន បាន​និយាយថា​តើ សកម្មភាព​របស់លោក ព្រះរាជអាជ្ញា​រូបនេះ​មាន​លទ្ធ ភាព ក្របួច​ជនដៃដល់ ដែល​ហ៊ាន​ប្រមាថ លេង​របស់​ធ្ងន់​យ៉ាងនេះ​មកលើ​ព្រះរាជអាជ្ញា​រូបនេះ ដើម្បី​ចាប់ យកមក​ផ្តន្ទាទោស​តាមច្បាប់​បានដែរ​ឬទេ​។ Image34 Image37 Image38 Image39 Image40Image36