ការបង្កើត​សហគមន៍​កសិកម្ម គឺជា​ការបង្កើន​នូវ​បច្ចេកទេស​និង​មុខរបរ​បន្ថែម ជាពិសេស​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​

0

ភ្នំពេញៈ ការបង្កើត​សហគមន៍​កសិកម្ម​ឱ្យបាន​ច្រើន គឺជា​ការបង្កើន​នូវ​បច្ចេកទេស និង​មុខរបរ​បន្ថែមទៀត ជាពិសេស​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន ម្យ៉ាងវិញទៀត​ជំរុញ​ឱ្យ​ទីផ្សារ​នៅក្នុង​ប្រទេស​កម្ពុជា កាន់តែ​ប្រសើរឡើង​ថែមទៀត ។ នេះ​ជាការ​លើកឡើង​របស់លោក សៀន បូ​រិ​ន ប្រធាន​មន្ទីរ​កសិកម្ម​រាជធានី​ភ្នំពេញ នៅក្នុង​មហាសន្និបាត​ប្រចាំឆ្នាំ​លើក​ទី​១ សហគមន៍​កសិកម្ម​សាមគ្គី​ដង្កោ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក វើក សាមឿន ចៅសង្កាត់​ដង្កោ ស្ថាប័ន​ពាក់​ព័​ន្ឋ និង​អង្គការ​ជា​ដៃគូ នា​ព្រឹក​ថ្ងៃទី​៤ ខែ​មិនា ឆ្នាំ​២០១៦ ស្ថិតក្នុង​ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

លោក វើក សាមឿន បាន​មានប្រសាសន៍ថា សហគមន៍​កសិកម្ម​សាមគ្គី​ដង្កោ ត្រូវ​ចេះ​រួបរួមសាមគ្គី​គ្នា ទ្រទ្រង់​និង​បង្កើន​សមាជិក​សហគម​ន៍​ឱ្យបាន​ច្រើន​បន្ថែមទៀត ដោយ​មិន​រើសអើង​និន្នាការ​នយោបាយ ឬ​ឋានៈ​បុណ្យ​ស័​ក្ត​អ្វី​នោះទេ សំខាន់​គឺ​ធ្វើយ៉ាងណា​បង្កើន​មុខរបរ​កសិកម្ម​បន្ថែម​លើ​ការលក់​អង្ករ ដូចជា​បន្លែ ត្រី សាច់ ជាពិសេស​ទីផ្សារ​លក់ដូរ និង​ចល័ត ដើម្បី​លើកស្ទួយ​សហគមន៍​រប​ស់​យើង ។ លោក​ចៅសង្កាត់​ក៏បាន​ក្រើន​រលឹក​ដល់​បងប្អូន​នៅក្នុង​សហគមន៍​សាមគ្គី​ដង្កោ ឱ្យ​បង្កើន​ផលិតភាព​ដើម្បី​សម្រាប់​ប្រកួតប្រជែង​លើ​ទីផ្សារ​នៅក្នុង​តំបន់ ក៏ដូចជា​ឆាក​អន្តរជាតិ មួយវិញទៀត​វិស័យ​កសិកម្ម គឺជា​មុខរបរ​មួយ​បន្ថែមទៀត ដើម្បី​ទទួលបាន​កំរៃ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​នៅក្នុង​គ្រួសារ ។
​លោក សៀន បូ​រិ​ន បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​នៅតាម​សហគមន៍​គួរតែ​បង្កើន​នូវ​ការយល់ដឹង​ផ្នែក​បច្ចេកវិទ្យា​ពត៌មាន​ផ្សេងៗ ដើម្បី​ងាយស្រួល​ក្នុងការ​ផ្សព្វផ្សាយ​រាល់​ផលិតផល​ដែលជា​ស្នាដៃ នៅតាម​សហគមន៍​នីមួយៗ ហើយ​នៅពេល​ឆាប់​ខាងមុខនេះ​សហគមន៍​ទីផ្សារ និង​សមាហរណកម្ម​អាស៊ាន នឹង​ធ្វើឱ្យ​បងប្អូន​កាន់តែ​ងាយស្រួល​ក្នុង​ការងារ​កសិកម្ម និង​ជំរុញ​សេដ្ឋកិច្ចជាតិ​កាន់តែ​ខ្លាំងក្លា ។
​សូមបញ្ជាក់ថា សហគមន៍​សាមគ្គី​ដង្កោ មាន​សមាជិក​ចំនួន​៦១​នាក់ ក្នុងនោះ​សមាជិក​ជា​ស្ត្រី​៥៦​នាក់ និង​បុរស​៥​នាក់ គិត​ជា​គ្រួសារ​មាន​៥៧​គ្រួសារ គិត​ជា​ភាគហ៊ុន​មាន​៩៦​ភាគហ៊ុន ក្នុង​មួយ​ហ៊ុន​តម្លៃ​១២០,០០០​រៀល សរុប​ជា​ទឹកប្រាក់​ទាំងអស់​ចំនួន ១,១៥២,០០០០​រៀល និង​មាន​ប្រាក់​សមាជិកភាព​ចំនួន​៦១០,០០០​រៀល ។ ជាមួយគ្នានេះ​លោក វើក សាមឿន ចៅសង្កាត់​ដង្កោ បាន​ចូលរួម​ថវិការ​ជាមួយ​សហគមន៍​កសិក​ម្ម​សាមគ្គី​ដង្កោ ១០​ភាគរយ ស្មើរ​នឹង​១,២១០,០០០​រៀល និង​ជួយ​ជាថ​វិការ​សម្រាប់​ដាក់លូ​បង្ហូរទឹក​៥០០​ដុល្លារ​ផងដែរ ៕​

Sequence 48.Still010 Sequence 48.Still009 Sequence 48.Still008 Sequence 48.Still007 Sequence 48.Still011