​សម្តេចនាយក​រដ្ឋមន្ត្រី​ប្រគល់​អង្ករ​៣​តោន និង​មី​យើង​៥០​កេស​ដល់​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​សម្រាប់​ធ្វើជា​អំណោយ​មនុស្សធម៌​ដល់​អតីតយុទ្ធជន​

0

​ ​
​កំពង់ធំៈ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់​អង្ករ​៣​តោន និង​មី​យើង ៥០​កេស តាមរយះ​ក្រុមការងារ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ដែលមាន លោក​វរៈសេនីយ៍ទោ មែ ស៊ីថន ដែលជា​តំណាង​ដ៏​ខ្ពង់​ខ្អ​ស់ នាំយកមក​ប្រគល់ជូន ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ទុក​សម្រាប់​ធ្វើជា​អំណោយ​ចែកជូន​បន្ត​នូវ​សកម្មភាព​មនុស្សធម៌ អតីតយុទ្ធជន​ដែល​កំពុងតែ​ជួប​ការលំបាក និង​ខ្វះខាត ក្នុង​ខេត្តកំពង់ធំ​។​
​លោក​វរៈសេនីយ៍ទោ មែ ស៊ីថន ព្រមទាំង​ក្រុមការងារ បាន​នាំយក​អង្ករ​៣​តោន និង​មី​យើង​៥០​កេស ផ្តល់ជូន​នៅ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ នៅ​ព្រឹក​ថ្ងៃទី ៥​ខែ​មិនា ឆ្នាំ​២០១៦ រួមទាំង​បាន​សំណេះសំណាល សួរសុខទុក្ខ​និង​ផ្តាំផ្ញើរ​និង​កោតសរសើរ​ពីស​ម្តេច​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នូវ​ការខិតខំ​ប្រឹងប្រែង ខ្នះខ្នែង​ធ្វើការ ងារ​មនុស្សធម៌ ជាពិសេស​សម្រាប់​ក្រុមគ្រួសារ អតីតយុទ្ធជន ដែល​បាន​ចូលនិវត្តន៍​ជន ជនពិការ ដែល​កំពុងតែ​រស់នៅក្នុង​ខេត្តកំពង់ធំ​។
​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ និង​ជា​ប្រធាន​អតីតយុទ្ធជន​កម្ពុជា ខេត្តកំពង់ធំ ក្នុងនាម​ជា​នាយទាហាន នាយទាហានរង និង​ពលទាហាន នៃ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ សូម​គោរព​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជា​និច្ច​ជា​កាល​តែងតែ​យកចិត្តទុកដាក់ ជួយ​ដល់​អតីតយុទ្ធជន ដែល​កំពុង​ជួន​ការលំបាក​នៅ​មូលដ្ឋាន ក្នុងនោះដែរ​សម្តេច​តែងតែ​យកចិត្តទុកដាក់ ដល់​ជីវភាព​គ្រួសារ​យោធិន ដែល​កំពុង​រស់នៅក្នុង​អង្គភាព​ជួប​ការលំបាក ថ្ងៃនេះ​សម្តេច​បានផ្តល់​អង្ករ​៣​តោន និង​មី​យើង ៥០​កេស តាម រយះ​ក្រុមការងារ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ដែល​បាន​ដឹកនាំ​ដោយ លោក​វរៈសេនីយ៍ទោ មេ ស៊ីថន បានប្រគល់​ជូន​តំបន់សឹករង​នៅថ្ងៃនេះ ដើម្បី​ឲ្យ​តំបន់​ប្រតិបត្តិកា​សឹក​រង​កំពង់ធំ មានលទ្ធភាព​ធ្វើ​ការងារ​មនុស្ស ធម៌ ជួយ​ដល់​អ​តី​យ​យុទ្ធជន​ក្នុង​ខេត្ត​បន្តទៀត និង​ក្រុមគ្រួសារ​យោធិន ដែល​កំពុង​ជួប​ការលំបាក​ក្នុង​អង្គភាព និង​សូម​គោរព​ជូនពរ​សម្តេច និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​ក្រុមគ្រួសារ បុត្រា បុត្រី ចៅប្រុស ចៅស្រី មាន​សុខ​ភាពល្អ ដើម្បី​ដឹកនាំ​ប្រទេសជាតិ ទៅកាន់​សុខសន្តិភាព និង​ការអភិវឌ្ឍន៍​រីកចម្រើន យើងខ្ញុំ​ទាំងអស់គ្នា​បន្ត​គោរព ស្រឡាញ់ គាំទ្រ និង​ការពារ​សម្តេច​ជា​រៀងរហូត​លុះ​អ​វ​សាន្ត​ជីវិត ។​
​ ​ដោយ ប៊ុន រដ្ឋា

photo_2016-03-05_13-00-17 photo_2016-03-05_12-59-42