កំពង់ធំ ៖ នៅព្រឹកថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ ២០១៤ នៅតាមបណ្តាការិយាល័យ បោះឆ្នោតក្រុមប្រឹក្សារាជធានី ស្រុកក្រុង អណត្តិទី២ នៅក្នុងខេត្តកំពង់ធំ នៅតាមការិយាល័យ បោះឆ្នោត ទូទាំងខេត្តមាន ចំនួន ៩ ក្នុងនោះមានគណៈបក្សចូលរួម ប្រគួតប្រជែង បោះឆ្នោតមានគណៈបក្សប្រជាជន គណៈបក្សសង្គ្រោះជាតិ គណៈបក្សហ៊ិនស៊ិនប៉ិច និងគណៈបក្សសម្ព័ន្នប្រជាធិបតេយ្យ ។គ្រប់ការិយាល័យបោះឆ្នោត បានប្រព្រឹត្តទៅដោយរលូន ដោយភាពស្ងៀមស្ងាត់ ដោយមាន គណៈកម្មការ អ្នកសង្កេតការ និងសន្តិសុខការពារបានល្អប្រសើរ ។
ជាក់ស្តែងការិយាល័យលេខ ០០២ បានបោះឆ្នោតនៅក្នុងវិទ្យាល័យ កំពង់ស្វាយ មាបអង្គបោះឆ្នោតមកពី គ្រប់គណៈបក្ស បានបោះឆ្នោតយ៉ាងមានរបៀបរៀបរយ និងមានសណ្តាប់ធ្នាប់ល្អ ប្រព្រឹត្តទៅដោយភាព យុត្តិធម៌ ដោយអង្គបោះឆ្នោតទាំងអស់ បានគោរពនូវ របៀបវិន័យបានល្អ ។
ដោយឡែកការិយាល័យ លេខ ០០៨ ស្ថិតនៅវត្តកំពង់ឈើទាល ស្រុកស្ទោង អង្គបោះឆ្នោតបានប្រព្រឹត្តទៅ ដោយរលូន តែចំពោះអង្គបោះឆ្នោតហាក់ដូចជា មិនទាន់គោរពនូវវិន័យ នឹងសេចក្តីថ្លៃថ្នូរ ដោយការឈររងចាំបោះឆ្នោតមានភាពរញ៉េរញ៉ៃ បង្ករផ្តុំគ្នា ហាក់ដូចជាគ្មានរបៀប តែទោះជាមានភាពមិនសូវមានរបៀប ណានោះ ក៏សកម្មភាពនៃអង្គបោះឆ្នោតទាំងអស់ បានអនុវត្តន៍តាមតួនាទី រហូតបានបញ្ចប់រៀបរយ និងបាន ចេញជាលទ្ធផល ចំពោះស្រុកស្ទោង មានអង្គបោះឆ្នោតចំនួន ៦១ គណៈបក្សប្រជាជន ទទួលបាន ៦១ គណៈបក្សសង្គ្រោះជាតិ ២៩ គណៈបក្សហ៊ុនស៊ិនប៉ិច ១១ ។