​ ​សៃ​វេន​ជល់​មាន់​ដុះ​ស្លែ​ដ៏​ធំ​និង​សកម្ម​របស់​នាយ​ទា​ហ៊ាន​ស​ក្ក័​៥​ជើងកាង​ម្នាក់​ត្រូវបាន​ ​សមត្ថកិច្ច​បង្ក្រាប ក្នុងពេល​អ្នកកាសែត​មួយក្រុម​ចុះទៅ​ថតរូប​ត្រូវគេ​គំរាម​វាយ​និង​បាញ់សម្លាប់​

0

​ខេត្តកំពង់ឆ្នាំង​៖ សៃ​វេន​ជល់​មាន់​ដ៏​ធំ​និង​ដុះ​ស្លែ​មួយកន្លែង​មាន​មនុស្ស​ទៅលេង​ជាប្រចាំ​រាប់រយ​នាក់​នៅ​ស្រុក​កំពង់ត្រឡាច របស់​នាយ​ទា​ហ៊ាន​ស​ក្ក័​៥​ម្នាក់​ជើងកាង​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ចុះបង្ក្រាប​រឹបអូស​បាន​ម៉ូតូ​១០​គ្រឿង សៃ​វេន​មាន់​១ មនុស្ស​២​នាក់ មាន់​ជល់​១​ក្បាល និង​សម្ភារៈ​មួយចំនួនធំ​ទៀត​។ កិច្ច​បង្ក្រាប​នេះ​បានធ្វើ​ឡើង​នៅ​ម៉ោង​៣​និង​១៥​នាទី​ល្ងាច ថ្ងៃទី​០៤ ខែ​មិនា ឆ្នាំ​២០១៦ នៅ​ចំណុច​វាល​ឥន្ទ្រី ក្នុង​នៅក្នុង​ភូមិ​ព្រះ​ស្រែ ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច​។ ដោយឡែក​មុនពេល​សមត្ថកិច្ច​ចុះបង្ក្រាប អ្នកកា សែត​មួយក្រុម​ក្នុងពេល​ចុះទៅ​ឆ្មក់​ថត​សកម្មភាព​សៃ​វេន​មាន់​នេះ ត្រូវបាន​ជើងកាង​គំរាម​វាយ​និង​ប្រមាថ​បាញ់​សម្លាប់ចោល ព្រោះតែ​មិន​ព្រម​ទទួល​លុយ​សំណូក​របស់​ពួកគេ​សុំ​កុំអោយ​ថត​។​
​ ​អ្នករត់ម៉ូតូឌុប​ជា​ដឹក​អ្នក​ទៅ​ជល់​មាន់​នៅក្នុង​ទីតាំង​ខាងលើនេះ​រាល់ថ្ងៃ​បានអោយដឹងថា​៖ ម្ចាស់​សៃ​វេន​មាន់​ដុះ​ស្លែ​ជើងកាង​នេះ​មានឈ្មោះ សូ ឆ​ង នាយ​ទា​ហ៊ាន​ពាក់​ស​ក្ក័​៥ នៅក្នុង​អង្គភាព​គីមី​សាស្ត្រ ឈរជើង​ក្នុង​ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ជា​អ្នកបើក​សៃ​វេន​ជល់​មាន់​នេះ​ជា​យូរ​ឆ្នាំ​មកហើយ ដោយ​គេ​បើក​អោយ​លេង​ពីថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ដល់​ថ្ងៃអាទិត្យ ពេលខ្លះ​គេ​បាន​ចល័ត​លេង​នៅ​ទីតាំង ក្បែរៗ​គ្នា​ក្នុង​ដី​ខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ និង​ខេត្តកណ្តាល ដែលមាន​ពួក​អ្នកមានៗ​មកពី​ខេត្ត​ក្រុង​ផ្សេងៗ មក​មើល​និង​លេង​រាប់រយ​នាក់ មាន​ឡាន​ម៉ូតូ​រាប់សិប​គ្រឿង ដោយ​គេ​ចាក់​មាន់​នៅក្នុង​សៃ​វេន​ក្នុង​១​គូរៗ តែ​៣០​ទៅ​៥០​ម៉ឺន​រៀល​ទេ តែ​អ្នក​ចាក់​ក្រៅ​បាន​ចាក់​ចាប់​ពីមួយ​ពាន់​ដុល្លារ​ហូត​ទៅដល់​៥​ពាន់​ដុល្លា​ក៏មានដែរ​។
​ ​នៅ​មុនពេល​សមត្ថកិច្ច​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​កំរិត​ស្រាល​ខេត្ត​ចុះទៅ​បង្ក្រាប អ្នកកាសែត​៥​នាក់​បាន​ជិះឡាន​មួយគ្រឿង​ឆ្មក់​ចូលទៅ​ថត​យក​រូបភាព​ក្បែរ​ទីតាំង​សៃ​វេន​មាន់ ពេលនោះ​អ្នកជិះ​ម៉ូតូឌុប​ទៅ​ចាក់​មាន់​បានឃើញ ក៏​បែកការ​ហើយ​មេការ​រង​សៃ​វេន​មាន់​២​នាក់​ក៏បាន​ចេញមក​សម្របសម្រួល សូកលុយ​ក្រុមអ្នកកាសែត​សុំ​កុំអោយ​ថត តែ​អ្នកកាសែត​មិន​យក​។ ខណៈនោះ​ដែរ​លោក សូ ឆ​ង ម្ចាស់​សៃ​វេន​មាន់​មកដល់ បាន​ចាប់ទាញ​ដៃ​អ្នកកាសែត​ម្នាក់​ទាញ​ចុះ​ពីលើ​រថយន្ត​ប៉ុនប៉ង​វាយ ដោយ​ដឺ​អោយ​ថតរូប​ពួកគេ​មក​ថត​មក​…​ហើយ​និយាយថា ការ​ជល់​មាន់​នេះ​បើ​គេ​មិន​បង់លុយ​អោយ​នគរបាល ប៉េអឹម ស្មានថា​អាច​លេង​បាន​ហ្អី​… និង​មាន​កូនចៅ​ពួកគេ​មួយចំនួនទៀត​បាន​ឡោមព័ទ្ធ​រថយន្ត​អ្នកកាសែត​ជុំជិត ខ្លះ​ប្រទាញ​យក​ម៉ាស៊ីន​ថត​ពី​អ្នកកាសែត​ប្រុង​បោក​ចោល ហើយ​អ្នក​មកចាក់​មាន់​រាប់រយ​នាក់​បាន​ស្រែក គំ រាម​ពន្យុះ​ទាំងអស់គ្នា​ថា វាយ​ពួកវា​ទៅៗ​ៗ​… និង​ខ្លះទៀត​បាន​ប្រមាថ​ថា​បាញ់​ពួកវា​ចោល​ទៅៗ​…!! ។​
​ ​នៅពេល​កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​កំរិត​ស្រាល​ខេត្ត​មកដល់ តាម​បញ្ជារ​របស់លោក​ស្នងកា​រ​នគរបាល​ខេត្ត និង​លោក​ព្រះរាជអាជ្ញា​ខេត្ត ពួក​ជើង​ខ្លាំង​និង​កូនចៅ​និង​ពួក​អ្នក​ចាក់​មាន់​រាប់រយ​អ្នក​បាន​រត់​ចែក​ជើង​គ្នា​ចោល​ទីតាំង ខ្លះ​រត់​មិនទាន់បាន​យក​ម៉ូតូ​ទៅ​លាក់ទុក​ក្នុងព្រៃ​។ នៅក្នុង​កិច្ច​បង្ក្រាប​នេះ​សម ត្ថ​កិច្ច​រឹបអូស​បាន សៃ​វេន​មាន់​១ ម៉ូតូ​១០​គ្រឿង មាន់​ជល់​១​ក្បាល ស៊ុំមាន់​១៥ តុ​ចាក់​អាប៉ោង​១ កៅអី​ជ័រ​មួយចំនួន និង​សម្ភារៈ​មួយចំនួនទៀត​។ ដោយឡែក​មនុស្ស​២​នាក់​ដែល​សមត្ថកិច្ច ចាប់ខ្លួនបាន​១​ឈ្មោះ កៅ ម៉ុ​ល អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​អំពិល​លើ ឃុំ​អំពិល ស្រុក​កំពុងសៀម ខេត្តកំពង់ចាម ២​ឈ្មោះ ណា​ង អុន អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​ពក ឃុំ​ស្វាយ ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង តែ​ឈ្មោះ​នេះ​ពេល​ព្រលប់ៗ​គេ​បាន​រត់​គេចខ្លួនបាត់ ពេល​សមត្ថកិច្ច​ជាប់រវល់​លើ​សម្ភារៈ​ដាក់​លើ​រថយន្ត​។​
​ ​ជនសង្ស័យ​ម្នាក់​និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត កសាង​សំ ណុំ​រឿង​តាម​និតិ​វិធី និង​ត្រៀម​បញ្ជូនទៅ​តុលាការខេត្ត​ចាត់ការ​តាមផ្លូវ​ច្បាប់​៕ ( សហការី )

8 7 5 3 2 1