រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី17 ខែឧសភា ឆ្នាំ204 លោក ទៀង ច័ន្ទ សារ អធិការខណ្ឌឬស្សីកែវបានដឹកនាំកងកម្លាំងនគបាលទាំង10 ប៉ុស្តិ៍ព្រមទាំងមន្ត្រីរាជការបាននាំយកកម្រងផ្កាចូលគោលរពវិញ្ញាណក្ខ័ន្ធលោក យឹម សេរី វណ្ណ នាងប៉ុស្តិ៍ច្រាំងចំរេះទី1 ដោយទុក្ខគ្រៀមគ្រម។ លោក ទៀង ច័ន្ទ សារ អធិការខណ្ឌឬស្សីកែវថ្លែង និងសំនេះសំណាលជាមួយក្រុមគ្រួសារ លោក យឹម សេរី វណ្ណ នាយប៉ុស្តិ៍ច្រាំងចំរេះទី1 ដោយ ទុក្ខគ្រៀមគ្រមថា៖ លោកមានការសោកស្ដាយ
យ៉ាងខ្លាំងបន្ទាប់ពីបានទទួលដំណឹងថា លោក យឹម សេរី វណ្ណ នាយប៉ុស្តិ៍ច្រាំងចំរេះទី1 បានទទួលមរណះភាព ហើយលោកក៍សូមជួយចូលរួមរំលែកទុក្ខដ៍គ្រៀមគ្រមនេះផងដែល។ លោក ទៀង ច័ន្ទ សារ អធិការខណ្ឌឬស្សីកែវនិងមន្ត្រីនគបាលខណ្ឌឬស្សីកែវទាំងអស់ក៍បានជួយឧបត្ថមថវិការដល់ក្រុមគ្រួសារនៃសពផងដែរ។ គួរបញ្ជាក់ថា៖ លោក យឹម សេរីវណ្ណ ភេទប្រុស អាយុ52 ឆ្នាំជានាយប៉ុស្តិ៍នគបាលរដ្ធាបាលច្រាំងចំរេះទី1 មានស្រុកកំណើតនៅភូមិ ស្គុះ ឃុំ ស្គុះ ស្រុកសំរោងទង
ខេត្តកំពង់ស្ពឺ បច្ចុប្បន្នស្នាក់នៅតាមបណ្ដោយផ្លូវជាតិលេខ5 ផ្ទះលេខ584 ក្រុមទី7 ភូមិខ2 សង្កាត់ច្រាំងចំរេះទី2 ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានទទួលមរណះភាពហើយកាលពីវេលាម៉ោង21 និង59 នាទីថ្ងៃទី15 ខែឧសភា ឆ្នាំ2014 នៅប្រទេសវៀតណាម ដោយជម្ងឺពិសឆ្កែខាំ ។ បើតាមការរៀបរាប់ពីលោកស្រី ជូ ម៉ា លីន ភេទស្រី អាយុ42 ឆ្នាំត្រូវជាភរីយា របស់លោក យឹម សេរី វណ្ណ នាយប៉ុស្តិ៍នគបាលច្រាំងចំរេះទី1 បានអោយដឹងថា៖ កាលពីថ្ងៃទី10 ខែមេសា ឆ្នាំ2014 វេលាម៉ោងប្រហែលជា12 និង 00 នាទីប្ដីរបស់គាត់(លោក យឹម សេរី វណ្ណ នាយប៉ុស្តិ៍នគបាលច្រាំងចំរេះទី1) បានត្រឡប់មកពីធ្វើការ
វិញដើម្បីមកហូបបាយពេលថ្ងៃត្រង់វិញពេលដែលគាត់មកដល់ផ្ទះគាត់ក៍បានប្រលែងលេងជាមួយនិងកូនឆ្កែដែលនៅក្នុងផ្ទះរបស់គាត់ពេលនោះស្រាប់តែឆ្កែនោះបានខាំដៃរបស់គាត់បណ្ដាលអោយមុតចេញឈាមបន្តិចចាប់ពីពេលនោះមកដោយជាប់រវល់ការពារសុវត្តភាពក្បួនបាតុកម្មដែលបានកើតឡើងជាបន្តបន្ទាប់ផងនោះទើបគាត់មិនបានទៅមន្ទីពេទ្យដើម្បីចាក់ថ្នាំបង្កាស្រាប់តែដល់ថ្ងៃទី14 ខែឧសភា ឆ្នាំ2014 វេលាម៉ោងប្រហែល9 យប់ស្រាប់តែខ្លួនរបស់គាត់មានអាការះក្ដៅអន្ទះអន្ទេ
ងពេលនោះគាត់ក៍បានដឹងប្ដីរបស់គាត់យកទៅព្យាបាលនៅមន្ទីពេទ្យកាលម៉ែត្រពេលដែលសំរាក់នៅមន្ទីពេទ្យបាន1យប់អាការះប្ដីរបស់គាត់កាន់តែខ្លាំឡើងទើបនៅវេលាម៉ោង 14 និង 00 នាទីថ្ងៃទី15 ខែឧសភា ឆ្នាំ2014 គាត់ក៍បានសម្រេចចិត្តបញ្ជូនប្ដីរបស់គាត់ទៅព្យាបាលនៅប្រទេសវៀតណាម ពេលដែលទៅដល់មន្ទីពេទ្យប្រទេសវៀតណាមប្ដីរបស់គាត់មានអាការះក្ដៅកាន់តែខ្លាំងឡើងៗលុះដល់ម៉ោង21 និង59 នាទីថ្ងៃទី 15 ខែឧសភា ឆ្នាំ2014 ប្ដីរបស់គាត់ក៍បានទទួលមរណះភាព
គាត់ក៍បានដឹកសពប្ដីរបស់គាត់ត្រឡប់មកប្រទេសខ្មែរវិញដោយក្ដីសោកស្ដាយយ៉ាងខ្លាំង។ បើតាមគ្រូពេទ្យនៅប្រទេសវៀតណាមបានប្រាប់ថា៖ លោក យឹម សេរី វណ្ណ នាយប៉ុស្តិ៍នគបាលច្រាំងចំរេះទី1 បានស្លាប់ដោយសារជាតិពិសដែលបណ្ដាលមកពីឆ្កែខាំ ហើយលោក មិនបានចាក់ថ្នាំការពារតេតាណុស ។ សពលោក យឹម សេរី វណ្ណ នាយប៉ុស្តិ៍នគបាលច្រាំងចំរេះទី1 ត្រូវបានក្រុមគ្រួសារនិងសាច់ញាតិតម្គល់ធ្វើបុណ្យនៅក្នុងវត្ត ឧត្តរាវតី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ហើយសពនិងធ្វើពិធីបូជានៅថ្ងៃអាទិត្យទី18 ខែឧសភា ឆ្នាំ2014 វេលាម៉ោង13 និង30 នាទីរសៀល ហើយ
ក្រុមគ្រួសារសាច់ញាតិនិងប្រារពធើពិធីបុណ្យ7 ថ្ងៃនៅថ្ងៃអង្ការ ទី20 ខែឧសភា ឆ្នាំ2014 នៅគេហដ្ធាន របស់លោកយឺមសុខុមចៅសង្កាត់រងទី1សង្កាត់ស្វាយប៉ាកស្ថិតនោៅផ្ទះលេខ140Dផ្លូវជាតិលេខ5ក្នុងភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដំណឹងនេះទុកជាសេចក្ដីជូនដំណឹងដល់ញាតិមិត្តដែលបានស្គាល់ លោក យឹម សេរី វណ្ណ នាយប៉ុស្តិ៍នគបាលច្រាំងចំរេះទី1 ដើម្បីជាការជ្រាប់៕