​ប្រជាពលរដ្ឋ​៦៣​គ្រួសារ​នៅ​ភូមិ​ក្បាល​រមាស​យល់ព្រម​មក​រស់នៅ​ភូមិ​ថ្មី​

0

​ស្ទឹងត្រែង​៖​ក្នុង​ពិធី​ចាប់ឆ្នោត​សំគាល់​យក​ដី​ឡូ​ធ្វើ​ផ្ទះ​និង​យក​លេខ​រៀង​យក​ផ្ទះ​ឈើ​និង​ផ្ទះថ្ម​នៅ​ភូមិ​ក្បាល​រមាស​ស្រុក​សេសា​ន​ខេត្តស្ទឹងត្រែង​ថ្ងៃទី​០៥​មិនា​នេះ ប្រជាពលរដ្ឋ​រង​ផលប៉ះពាល់​ពី​គំរោង​វា​រី​អគ្គីសនី​សេសា​ន​ក្រោម​ពីរ នៅ​ភូមិ​ឃុំ​ក្បាល​រមាស​ស្រុក​សេ សាន​ខេត្តស្ទឹងត្រែង ចំនួន​៦៣​គ្រួសារ​ព្រមព្រៀង​ចាក​ចេញទៅ​រស់នៅ​ភូមិ​ថ្មី​ហើយ តែ​ពួកគាត់​សំណូមពរ​បន្ថែម ឲ្យ​ក្រុមហ៊ុន​ជួយផ្តល់​ថវិការ​សំរាប់ ការ​សែនព្រេន​ជា​ប្រពៃណី​របស់​ជនជាតិ​ព្នង​មុនពេល​ចេញពី​ភូមិ​ចាស់​ទៅ​នៅ​ភូមិ​ថ្មី​។​
​លោ​កណើយ​កែវ​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​៦៣​គ្រួសារ បាន​លើកឡើងថា​៖​អ្នកភូមិ​សប្បាយរីករាយ​ទទួលបាន​ផ្ទះ​ថ្មី​ជាក់ស្តែង​ចំពោះ​សំណង​ពី​ផលប៉ះពាល់​នេះ​បង្ហាញ​ពី​ភាព​ទុកចិត្ត​ទាំងសងខាង​ហើយ​នាំគ្នា​ទៅ​នៅតាម​អ្វីដែល​រាជរដ្ឋាភិបាល​និង​ខេត្ត​ចង់បាន​និង​ក្រុមហ៊ុន​ធ្វើ​ឲ្យ​ពេញចិត្ត​ទាំងអស់គ្នា​។​
​លោក​បញ្ជាក់ថា​៖​ទន្ទឹម​និង​ការ​ទៅ​រស់នៅ​ប្រជាពលរដ្ឋ​ស្មើ​សុំ​ឲ្យ​ក្រុមការងារ​ក៏ដូចជា​ក្រុមហ៊ុន​ជួយ​ចេញ​ថវិការ​ទៅលើ​ពិធី​រៀបចំ​សែនព្រេន​ជា​ប្រពៃណី​របស់​ជនជាតិ​ព្នង​មុន​ចេញ​និង​ចូលទៅ​រស់នៅ​ភូមិ​ថ្មី​សូម​ឲ្យ​ក្រុមហ៊ុន​ជូ​យ​ថវិការ​ជួយ​ដល់​ប្រជាពលរដ្ឋ​ដើម្បី​គាត់​ហ្បឹ​ង​រៀបចំ​នៅ​ភូមិ​ថ្មី​អញ្ចឹង​ថវិកា​ទាំងអស់នេះ សំណូមពរ​ទៅដល់​ក្រុមហ៊ុន​ផងដែរ​ឲ្យ​ដោះស្រាយ​ថវិកា​ហ្នឹង​ទិញ​ជា​ក្របី ក្របី​ស​ក្របីខ្មៅ សេន​ព្រេ​ប​នៅ​ទីនោះ​រួចស្រេច ស្អាតស្អំ ហើយ​បាន​ឈានទៅ​កាន់​ភូមិ​ថ្មី ធ្វើ​ម៉ា​ស្អាត ធ្វើ​យ៉ាងម៉េច មិនមែន​ថា ផ្ទះ​ហើយៗ​ទៅៗ​ស្រេចៗ អត់​ទេ​អត់​ធ្វើ​អញ្ចឹងទេ​ពួក​ខ្ញុំ​អត់​ធ្វើ​ដូច​ខាង​ស្រែ​ស្រណុក​ទេ​អត់​ធ្វើ​អញ្ចឹងទេ សុំ​ម៉ា​ស្អាត​។​
​លោក​រ៉ុង ភឺ​ង អាយុ​៧៣​ឆ្នាំ​ចាស់ទំ​ជនជាតិ​ព្នង​បាន​អះអាងថា​៖​ការចង់​ធ្វើបែបនេះ​គឺ​បងប្អូន​ជន​ជនជាតិ​មិន​រំលង​ប្រពៃណី​របស់ខ្លួន​ទេ ពីព្រោះ​ការរុះរើរ​ភូមិ​វា​ខុស​ទៅនឹង​ទំលាប់ របស់​ជនជាតិដើម​ភាគតិច ដូចនេះ​ត្រូវតែ​ធ្វើ​ពិធីសែនព្រេន ។​
​លោក​បន្ថែមថាៈ ពិធី​សែន​នេះ​ជនជាតិ​ភ្ន​ង​ត្រូវការ​ក្របី​ស​- ក្របីខ្មៅ -​ជ្រូក​ស -​ជ្រូក​ខ្មៅ -​មា​ន់ស​- មាន់​ខ្មៅ និង​ស្រា​ពាង​- បាយ -​នំចំណី សែនព្រេន​សុំ​ម្ចាស់ ទឹក​ម្ចាស់​ដី អ្នកតា​ថែរក្សា​ភូមិករ និង​ដូនតា​របស់ខ្លួន​ដែល​បាន​ស្លាប់ទៅ ឲ្យ​ជួយ​ថែរក្សា និង​ផ្តល់​សេចក្តីសុខ​សប្បាយ​ក្នុងការ​រស់នៅ ។​
​លោក​កៅ វ៉ាង អ៊ីវ​តំណាង​ក្រុមហ៊ុន​ដោះស្រាយ​ផលប៉ះពាល់​បានលើកឡើង​ថា​៖​ក្រុមហ៊ុន​មិន​ជំទាស់​និង​ការធ្វើ​ពិធី​នេះ​ទេ ហើយ​ខាង​ក្រុមហ៊ុន​និង​ទទួលយក​ដោះស្រាយ ទៅតាម​ស្ថានភាព​ជាក់ស្តែង​។​លោ​កថា​ពិធី​នេះ សូម​ឲ្យ​បងប្អូន​ជនជាតិ​ត្រៀមលក្ខណៈ រៀបចំ​ឲ្យ​រួចរាល់​ហើយ សូម​ជូនដំណឹង​មក​ខាង​ក្រុមហ៊ុន និង​ជួយ​ដោះស្រាយ​ជូនទៅ​តាម​តម្រូវ ការ​បញ្ហា​ហ្នឹង​យើង​អត់​មានអី​ទាស់​ទេ ពេល​រៀបចំ​សែន​ហ្នឹង​ឲ្យ​ក្រុមហ៊ុន​ចូលរួម​ទៅ យើង​ហ្នឹង​ផ្តល់​ថវិកា​ឲ្យ​ត្រៀម​ក្របី ជ្រូក មាន់ ទា អី​មួយ​សំណុំ​សំរាប់​សែន អញ្ចឹង​ឯកភាព​ហើយ​ចង់​សែន​ថ្ងៃ​ណា​គ្រាន់​ប្រកាសប្រាប់​ម៉ូ សហការគ្នា​ដោះស្រាយ ។​
​លោក​ផាន់​យុ​ត​នាយករង​រដ្ឋបាល​សាលាខេត្ត​និង​ជា​សមាជិក​ដោះស្រាយ​ផលប៉ះពាល់​ថ្នាក់​ខេត្ត​បាន​សាទរ​ចំពោះ​ដំណោះស្រាយ​នេះ ពីព្រោះ​ទាំងនេះ​ជា​សំណូមពរ​ប្រជាពលរដ្ឋ ហើយ​អាជ្ញា​ធម៌​ក៏មាន​គោលបំណង​ចង់បាន​ដូចគ្នា​ដើម្បី​ព​ន្លឿ​ន​ការដោះស្រាយ​ឲ្យ​បាន​ឆាប់​។​
​លោក​ថា​៖​កិច្ចការ​ខំ​ខាន់​ជាងនេះទៀត គឺ​សូម​ឲ្យ​ប្រជាពលរដ្ឋ​ដែល​បាន​សំរេចចិត្ត ហើយ​នោះ​រុះ​រាន់ធ្វើការ​រុះរើរ​លំនៅ​ដ្ខា​ន​របស់ខ្លួន​ធ្វើជា​គំរូ​ដល់​អ្នកផ្សេងៗ​នៅក្នុង​ភូមិ​នេះ​។​
​សូមបញ្ជាក់ថា​៖​ជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ក្បាល់​រមាស​ជាង​១​រយ​គ្រួ​សារបាន​យល់ព្រម​ចាកចេញ​ចំនួន​៦៣​គ្រូ​សារ​ហើយ​ក្នុងនោះ​សំរេចចិត្ត​យក​ផ្ទះថ្ម​៩​គ្រួសារ​យក​ផ្ទះ​ឈើ​៣៧​គ្រូ​សារ​និង​យក​ថវិការ​សាងសង់​ផ្ទះ​ខ្លួនឯង​២៧​គ្រួសារ​ហើយ​គ្រួសារ​មួយចំនួនទៀត​មិនទាន់​យល់ព្រម​នៅឡើយ​ទេ​៕

DSC07913 DSC07910 DSC02656 DSC02655 DSC02654