​រថយន្ត​សាំ​ុ​យ៉ុង​ប៉ះ​ជាមួយ​រថយន្ត​ហ្វុ​យ​ស្សូ​ពេញទំហឹង​រង​ការខូចខាត​យ៉ាងដំណំ​

0

​មណ្ឌល​គី​រី​៖​នៅ​ព្រឹក​ថ្ងៃទី​៦​ខែ​មិនា​ឆ្នាំ​២០១៦​នេះ​វេលា​ម៉ោង​៦.០០​នាទី មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កេ​ី​ត​ឡេ​ី​ងរ​វាង​រថយន្ត​នឹង​រថយន្ត​ដូចគ្នា​នៅ​ចំនុច​គីឡូម៉ែត្រ​លេខ​109​នឹង​
110​ស្ថិតនៅ​ភូមិ​ពូ​ហ្យា​ម ឃុំ​សែន​មនោ​រម្យ​ស្រុក​អូររាំង ខេត្ត​មណ្ឌល​គី​រី​។​
​រថយន្ត​ទាំងពីរ​ខាង​លេ​ី​នេះ​គឺ​បាន​បេ​ី​ក​បញ្ច្រាសទិស​គ្នា​ហេ​ី​យមក​ដល់​ចំនុច​កិ​េ​ី​ត​ហេតុ​ខាងលើ បាន​រេ​ចង្កូត​បុក​គ្នា​យ៉ាង​ពេញទំហឹង​តែម្តង​។​រថយន្ត​ទី​១​ម៉ាក FUSO​ប្រភេទ​ឡានធំ​ដែលមាន​ស្លាក​លេខ​1285​ភ្នំពេញ​4​ពណ៍​ខៀវ ហេ​ី​យ​អ្នក​បេ​ី​កបរ​មានឈ្មោះ យិ​ុ​ន សុវណ្ណ ភេទ​ប្រុស​អាយុ​៣០​ឆ្នាំមាន​ទីលំនៅ​ភ្នំពេញ​ថ្មី ខ​ណ្ឌ័ ឫស្សីកែវ រាជធានី​ភ្នំពេញ ចំណែក​អ្នក​បេ​ី​កបរ​រថយន្ត​នឹង​អ្នក​រួម​ដំណេ​ី​រ​ប្រុស​ពីរ​នាក់​ទៀត​មិនមាន​របួសស្នាម​ទេ​។​photo_2016-04-05_17-02-48
​រីឯ​រថយន្ត​ទី​២​ម៉ាក​Samyong​ប្រភេទ​ឡាន​ទេសចរណ៍​រត់​តាក់​សី​ុ​ពី​មណ្ឌល​គី​រី ទៅ​ភ្នំពេញ មាន​ស្លាក​លេខ​2Q 0690​ភ្នំពេញ បាន​ទទួលរង​ការខូចខាត​ខ្ទិច​ស្ទេ​ី​រ​តែ​ទាំងស្រុង ហើយ​អ្នកបើកបរ​មានឈ្មោះ​ថន ថូ​ទីន ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​រស់នៅ​ភូមិ​ដោះ​ក្រមុំ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌល​គី​រី ដែលមាន​អ្នក​រួម​ដំណេ​ី​រ​ចំនួន​៣​នាក់ ដោយ​រងរបួស​ធ្ងន់ធ្ង​រ​អ្នកបើកបរ​បណ្តាលអោយ​បាក់​ភ្លៅ​ខាងឆ្វេង​នឹង​បាក់​កែងដៃ​ខាងឆ្វេង​និង​ដាច់រ​លោ​ត់​ចង្កា ព្រមទាំង​រងរបួស​អ្នក​រួម​ដំណេ​ី​រ​មួយនា​ក់ឯ​ពីរ​នាក់​​ទៀត​មិនមាន​រងរបួស​នោះទេ​។​photo_2016-04-05_17-03-03 photo_2016-04-05_17-02-56
​បេ​ី​តាម​ការបញ្ជាក់​ពី​វរសេនីយ៍ត្រី លោក យឹម ចិន្តា នាយរង​កា​រិ​យា​ល​យ័​ក​ចរាចរណ៍​ផ្លូវគោក​បាន​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​គឺ​បណ្តាលមកពី​ភាគី​ខាង​រថយន្ត​សា​ុំ​យ៉ុង​បេ​ី​កបរ​ស្ថិតក្នុង​ស្ថានភាព​ដេកលក់​មួយភាំង ក៍​បណ្តាលអោយ​រេ​ចង្កូតរថយន្ត​ចូលទៅ​ខាងឆ្វេង​ជ្រុល​ទៅបុក​យ៉ាង​ពេញទំហឹង​ចំ​ពីមុខ​តែម្តង​ទោះបីជា​រថយន្ត​FUSO​ប្រឹង​គេច​ទៅខាង​ស្តាំ​យ៉ាង​ណាក៍​គេច​មិន​រួច​។​ក្រោយពី​ការវាស់វែង​របស់​ប៉ូលីស​ចរាចរណ៍​រួល​រាល់​ហេ​ី​យ រថយន្ត​ទាំងពីរ ក៍បាន​ស្ទូច​យ​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​អូររាំង ដេ​ី​ម្បី​រងចាំ​ការដោះស្រាយ​តាម​និតិ​វិធី​ច្បាប់​នៅពេល​ក្រោយ​៕​ដោយ​ប៊ូ​ស្រា​photo_2016-04-05_17-02-59 photo_2016-04-05_17-02-53 photo_2016-04-05_17-02-51 photo_2016-04-05_17-02-48