ធ្លាក់​យន្តហោះ​យោធា​ឡាវ​ស្លាប់​៥ នៅរស់​៣​នាក់​

0

​វៀងចន្ទន៍​៖ មនុស្ស​៥​នាក់ បាន​ស្លាប់ និង​៣​នាក់​ទៀត​រកឃើញថា នៅ​រស់រានមានជីវិត បន្ទាប់ពី​យន្តហោះ ដឹក​មន្ត្រី​រដ្ឋាភិបាល​កំ​ពូ​លៗ (the AN-74TK300 aircraft )​របស់​ឡាវ​បាន ធ្លា​ក់នៅ ភាគ​ឦសាន​ប្រទេស កាលពី​វេលា​ម៉ោង ៦ និង ៣០​នាទី​ព្រឹក ថ្ងៃ​សៅរ៍ ទី​១៧ ខែឧសភា ឆ្នាំ​២០១៤ នេះ ដោយ​មិនទាន់​ដឹង​មូលហេតុ​មកពី​បញ្ហា​អ្វី​នោះទេ ។

នេះ​បើតាម វេ​ប​សាយ​ផ្សាយ​កាលពី​ថ្ងៃ​សៅរ៍​។​ ​សារព័ត៌មាន​បរទេស​ចិន​ឆាយ​ណា​ដេលី​នៅ​ថ្ងៃ​សៅរ៍​នេះ បានចេញ​ផ្សាយ​ថា យន្តហោះ​បាន​ធ្លាក់​កាលពី​វេលា​ម៉ោង ៦ និង ៣០​នាទី ព្រឹក នៅ​ភូមិ Nadee village, ស្រុក Paek district នៃ​ខត្ត Xieng Khouang province, ដែល មាន​ចម្ងាយ ១.៥០០​ម៉ែត្រ ពី​ព្រលានយន្តហោះ ខេត្ត​ហ្ស៊ា​ង​ឃួ​ង ភាគ​ឦសាន របស់ ប្រទេស​ឡាវ ។ មន្ត្រី កំពូលៗ​ឡាវ​ដូចជា ឧបនាយករដ្ឋមន្ត្រី និង ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​, រដ្ឋមន្ត្រីក្រសួង សន្តិសុខ សាធារណៈ និង អភិបាល​រដ្ឋធានី​វៀងចន្ទន៍ ត្រូវបាន​គេ​រាយការណ៍​ថា ស្ថិតនៅក្នុង យន្តហោះ​ដែល​បាន​ធ្លាក់ នោះ​។ មនុស្ស​

យ៉ាងហោចណាស់​១៧​នាក់ ត្រូវបាន​បញ្ជាក់ថា​ស្ថិតនៅលើ​យន្តហោះ​នេះ​(At least 17 passengers were confirmed aboard the aircraft.)​។​ ​ប្រភពពី​ក្រសួងការពារជាតិ​ឡាវ បាន​ប្រាប់​ស៊ិន​ហួ​ទៀតថា យន្តហោះ​ខាងលើនេះ ផលិត​នៅ​ប្រទេស​រុស្ស៊ី ប្រភេទ AN74TK-300D ហើយ​វា​បានធ្វើ​ដំណើរ ពី​ទីក្រុង​វៀង​ចន្ទ ទៅ​ប្រារព្ធ​ខួប​ទី ៥៥​ឆ្នាំ នៃ​កំណើត ចលនា​ទី​ពីរ នៃ​កងទ័ព​ប្រជាជន​ឡាវ នៅ​ខេត្ត ហ្ស៊ា​ង​ឃួ​ង​។ ចំពោះ​កម្មវិធី​ទាំងអស់​ត្រូវបាន លុបចោល បន្ទាប់ពី​ឧ​ប្ប​ដិ​ហេតុ ដ៏​អកុសល​ខាងលើនេះ​កើតឡើង ។​ ​

ប្រភព​ដដែល​បញ្ជាក់ថា មិនមាន​ជនជាតិ​ចិន នៅលើ​យន្តហោះ​នោះទេ ហើយ​ចំនួន​អ្នកជិះ នៅលើ​យន្ត ហោះ​ពិតប្រាកដ ក៏​មិនទាន់​អាច​បញ្ជាក់​បានដែរ ប៉ុន្តែ​យោងតាម​ប្រភព​មិនទាន់ ច្បាស់លាស់ ឲ្យ​ដឹងថា ប្រហែល​ជាមាន ១៤ ទៅ​១៨​នាក់ ​យន្តហោះ​យោធា​របស់​ឡាវ បាន​ធ្លា​ក់នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​សៅរ៍​នេះ ក្នុង​ខេត្ត​Xiangkhouang បន្ទាប់ពី​បាន​បាន​ចាក​ចេញពី​ទីក្រុង​វៀង​ច័ន្ទ​។ មន្ត្រីជាន់ខ្ពស់​របស់រ​ដ្ឋា​ភិ​បាល​ឡាវ រួមមាន រដ្ឋមន្ត្រី​ក្រសួងការពារជាតិ មន្ត្រីជាន់ខ្ពស់​នៃ ក្រសួងមហាផ្ទៃ អភិបាលក្រុង​វៀង​ចន្ទ​និង​មន្ត្រី​ជាច្រើន​ទៀត​បាន​ស្ថិតនៅក្នុង​យន្តហោះ​ប្រភេទ AN 24 ។

នេះ​បើ​យោងតាម​បណ្តាញសារព័ត៌មាន​អន្តរជាតិ​នានា​។​ ​សូម​រំឧក​ថា កាលពី​ខែតុលា យន្តហោះ​ឡាវ​បាន​ផ្ទុះ ដោយ​សម្លាប់​មនុស្ស​៤៩​នាក់ In October, a Lao Airlines ATR-72 turboprop crashed during a heavy storm as it approached Pakse Airport in southern Laos, killing all 49 people on board ៕ Lao plane1a Lao plane1b