​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ច្រើន​ករណី​ពេក​អាជ្ញាធរ​ស្រុក​លំផាត់​បាន​និមន្ត​ព្រះ​ស​ង្ឃ្​ប្រោះ​ព្រហ្ម​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦

0

​ខេត្តរតនគិរី​៖ អាជ្ញាធរ​ស្រុក​លំផាត់​បាន​និមន្ត​ព្រះសង្ឃ​ចំនួន​៤​អង្គ​ជ​យ័ន​តោ​ប្រោះ​ព្រហ្ម​តាម​ដងផ្លូវ​ជាតិ​លេខ​៧៦​ចាប់ពី​ព្រំប្រទល់​ស្រុក​កូន​មុំ​ខេត្តរតនគិរី​រហូតដល់​ព្រំប្រទល់​ស្រុក​កោះ​ញ៉ែ​ក​ខេត្តមណ្ឌលគិរី​ស្ថិតក្នុង​ខណ្ឌ​សី​ម៉ា​ស្រុក​លំផាត់​។​​ពិធី​ប្រោះ​ព្រហ្ម​សុំ​សេចក្តីសុខ​នេះ​ចាប់ផ្តើម​នៅវេលា​ម៉ោង​៨​និង​១០​នាទី​ព្រឹក​ថ្ងៃទី​០៦​ខែ​មិនា​ឆ្នាំ​២០១៦​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦​ចាប់ពី​ចំណុច​ភ្នំ​កូន​សេក​ត្រង់​ព្រំប្រទល់​ស្រុក​កូន​មុំរ​ហូ​ដល់​ព្រំប្រទល់​ស្រុក​កោះ​ញ៉ែ​ក​នៃ​ខេត្តមណ្ឌលគិរី​។​photo_2016-04-05_17-40-09

​លោក​នូ ថេ អភិបាលស្រុក​លំផាត់​បា​ន​ប្រាប់​ឲ្យ​ដឹងថា ដោយ​ឃើញ​មានការ​គ្រោះថ្នាក់​ចរាចរ​ណ៍​លើ​ដងផ្លូវ​ជាតិ​នេះ​ច្រើន​ករណី​ពេក​រហូត​មាន​ដល់​ស្លាប់បាត់​បង់ជីវិត​ថែម​ទៀតផង​ទើប​លោក​ប្រជុំ​គណៈកម្មការ​ស្រុក​និង​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ​ព្រមទាំង​ការិយាល័យ​ក្នុងស្រុក​សហការ​ណ៍​ជាមួយ​ប្រជាពលរដ្ឋ​និមន្ត​ព្រះសង្ឃ​ចំនួន​៤​អង្គ​មក​ប្រោះ​ព្រហ្ម​លើករាសី​ដេញ​នូវ​ឧ​ប​ទ្រុប​ទាំងឡាយ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦​នេះ​ឲ្យ​អ្នកបើកបរ​យានយន្ត​គ្រប់​ប្រភេទ​និង​អ្នក​ថ្មើ​ជើ​​ង​ទាំងអស់​ឲ្យ​ជូ​ប​តែ​សេចក្តីសុខ​គ្រប់ៗ​គ្នា​។​photo_2016-04-05_17-40-12

​លោក​បន្តទៀតថា​នេះ​ជា​លើកទីមួយ​ហើយ​នៅ​ក្នង​ទឹកដី​ស្រុក​លំផាត់​នេះ​ដែលមាន​ពិធី​ហែ​ក្បួន​និមន្ត​ព្រះសង្ឃ​ស្រោច​ទឹក​ប្រោះ​ព្រហ្ម​សុំ​សេចក្តីសុខ​តាម​ដងផ្លូវ​ជាតិ​ថ្មី​នេះ​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​ទើបតែ​កសាង​និង​អភិវឌ្ឍន៍​ហើយ​ជា​ស្ថាពរ​នាពេល​កន្លងទៅនេះ​។​photo_2016-04-05_17-40-14

​ចំណែកឯ​ប្រជាពលរដ្ឋ​វិញ​មានការ​សប្បាយចិត្ត​យ៉ាងខ្លាំង​ចំពោះ​លោក​អភិបាលស្រុក​នេះ​ណាស់​ព្រោះ​លោក​អភិបាល​រូបនេះ​ចេះ​ជួយ​ទុក​ធូ​រៈ​របស់​ប្រជាពលរដ្ឋ​ហើយក៍​យកចិត្តទុកដាក់​អាយុជីវិត​ដល់​ប្រជាពលរដ្ឋ​ផងដែរ​។​​ហេតុដូចនេះ​ទើប​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​កើត​នូវ​សេចក្តី​ជ្រះថ្លា​ចូលរួមចំណែក​ចាប់​ម​ផល​ទៅតាម​កម្លាំង​សទ្ធា​រៀងៗ​ខ្លួន​។​photo_2016-04-05_17-40-19

​សកម្មភាព​ហែ​ក្បួន​គេ​សង្កេតឃើញ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​មាន​សេចក្តីត្រេកអរ​ខ្លាំងណាស់​ដោយ​ការដឹកនាំ​ដ៍​ឈ្លៀសវៃ​របស់លោក​អភិបាលស្រុក​ដែល​ចេះ​ស្រលាញ់​អាយុជីវិត​ពលរដ្ឋ​គ្រប់ៗ​រួប​៕ យក្ស ឡោម​