​ខឹង​ប្រពន្ធ​មិនអោយ​ទៅ​សុ​ី​ការ​ធ្វេ​ី​អត្តឃាត​ចងក​សំលាប់ខ្លួន​

0

​មណ្ឌលគិរី​៖​បុរស​ម្នាក់​ខឹង​ប្រពន្ធ​មិន​ឲ្យ​ទៅ​ចូលរួម​ក្នុង​ពិធីមង្គលការ​នៅក្នុង​ភូមិ​ឃុំ​ដែល​ខ្លួន​រស់នៅ ដាច់ចិត្ត​ធ្វេ​ី​អត្តឃាត​ដោយ​ចងក​សំលាប់​ខ្លួនឯង ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​១១​នឹង​០០​នាទី យប់​ថ្ងៃទី​០៥ ខែ​មិនា ឆ្នាំ​២០១៦​នេះ នៅក្នុង​ភូមិ​ស្រែ​ធំ ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក ខេត្ត​មណ្ឌល​គី​រី​។
​តាម​ប្រភពពី​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​នោះបាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​មានឈ្មោះ លឿន នឿ ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ ជា​ជនជាតិ​ព្នង មាន​ទីលំនៅ​ភូមិ​ឃុំ​កេ​ី​ត​ហេតុ​ខាង​លេ​ី​។​photo_2016-04-05_19-06-09 photo_2016-04-05_19-06-14
​ក្រោយពី​ទ​ទួ​ួ​ល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ភ្លាមៗ​នោះ​កម្លាំង​សមត្ថកិច្ច​ស្រុក​កោះ​ញែក បាន​ចុះទៅ​កន្លែងកើតហេតុ​ដេ​ី​ម្បី​ុ ពិនិត្យ​សាកសព ក្រោយពី​កម្លាំង​ជំនាញ​ត្រួត​ពិនិត្យឃើញថា បុរស​ជនរងគ្រោះ​គឺ​ពិតជា​ស្លាប់​ដោយ​ការ​ធ្វេ​ី​អត្តឃាត​ចងក​សំលាប់​ខ្លួនឯង​ពិតប្រាកដ​មែន ដោយ​យក​ខ្សែ​ចង​គោ​យកមក​ចងក​ខ្លួនឯង​ទៅនឹង​ដេ​ី​ម​ឈេ​ី​ក្បែរ​ភូមិ​។​
​ក្រោយមក​សព​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន​គ្រួសារ ដេ​ី​ម្បី​យកទៅ​ធ្វេ​ី​បុណ្យ​តាម​ប្រពៃណី​៕​ដោយ ប៊ូ​ស្រា​