​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ស្ត្រី​ជាម​នុស្ស​សំខាន់សំរាប់ក្នុង​ការងាររដ្ឋបាល

0

​កំពង់ស្ពឺ =​បញ្ជាការដ្ឋាន​កង​រាជ​អាវុធ​​ហត្ថ​បាន​អបរ​សាទរ​ខួប​លើក​ទី​១០៥ នៃ​ទិវា​នារី​អន្តរជាតិ ៨ មីនា ឆ្នាំ​២០១៦ ក្រោម​ប្រធានបទ «​វិនិយោគ​លើ​សមភាព យេនឌ័រ​ដើម្បី​កិច្ច​អភិវឌ្ឍ​ប្រកប ដោយ​ចីរភាព​»​។​​ថ្លែង​ក្នុង​ពិធី​អបអរសាទរ​៨ មីនា នា​ព្រឹក​ថ្ងៃទី​៧ មីនា នៅ​បញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្ត ឧ​ត្ត​ម​សេនី​យ៏​ត្រី ជូ សារុន មេបញ្ជាការ មានប្រសាសន៍ថា ការ​រំលឹក​ខួប​លើក​ទី​១០៥ ទិវា​នារី​អន្តរជាតិ ៨​មីនា នេះ​ប្រារព្ធ​ឡើង ក្រោម​ប្រធានបទ​មួយ ដ៏​មាន​អត្ថន័យ​ជា​យុទ្ធសាស្ត្រ​គឺ “​វិនិយោគ​លើ​សមភាព​យេនឌ័រ ដើម្បី​កិច្ច​អភិវឌ្ឍ​ប្រកប ដោយ​ចីរភាព​” ក្នុង​គោលបំណង​បង្កើន និង​ពង្រឹង​ភាព​អង់អាច របស់​ស្ត្រី និង​ក្មេងស្រី និង​ការយល់ដឹង អំពី​សិទ្ធមនុស្ស របស់​ស្ត្រី និង​ក្មេងស្រី​មាន​សារៈសំខាន់ ក្នុងការ​សម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច ប្រកបដោយ​សមធម៌ និង​កិច្ច​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​photo_2016-04-06_11-45-31

​លោក​មេបញ្ជាការ​បន្ថែម​ថា “​នារី​គឺជា​កម្លាំងចលករ​សំខាន់​ជាម​ន្ត្រី​អាវុធហត្ថ​អនុវត្ត​ច្បាប់ មិនអាច​ខ្វះ​បាន​ក្នុងការ​រួមចំណែក ជំរុញ​នាវា​កម្ពុជា​ឆ្ពោះទៅ រក​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គមកិច្ច​ប្រកបដោយ និរន្ត​ភាពស្រប​តាម​គោលនយោបាយ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល បានទទួល​ស្គាល់​នឹង​ចាត់ទុកថា “​ស្ត្រី​គឺជា​ឆ្អឹងខ្នង​នៃ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​” និង​ជា​ធនធាន​ដ៏​សំខាន់ មិនអាច​ខ្វះ​បាន​ក្នុង ការអភិវឌ្ឍ​ន៏​ប្រទេស និង​អង្គភាព ។ ប្រការនេះ​បានទាមទារ​ឲ្យ​គ្រប់ អង្គភាព​ត្រូវតែ​ធ្វើការ​ពង្រឹង សមត្ថភាព​និង​បង្ក​ឱកាស ឲ្យ​ស្ត្រី​មានការ​ចូលរួម ក្នុង​គ្រប់​ទិដ្ឋភាព​នៃ សកម្មភាព​ឲ្យ​បាន​ពេញលេញ និង​មាន​សមធម៌ ស្មើគ្នា​និង​បុរស​។​photo_2016-04-06_11-45-18

​មេបញ្ជាការ​បន្តថា ការអនុវត្ត​គោលនយោបាយ របស់​រាជរដ្ឋាភិបាល ក្នុងការ​ប្រែក្លាយ​ស្មារតី នៃ​ទិវា​អន្តរជាតិ​នារី ៨​មីនា ឲ្យ​ក្លាយជា​សកម្មភាព ជាក់ស្តែង​សម្រាប់ ការលើកកម្ពស់​សមធ​ម៌ យេនឌ័រ​នៅ​កម្ពុជា​ក៏​ដូច​ក្នុង​អង្គភាព​។​
​ដូចដែល​យើង​បានដឹង​ទាំងអស់គ្នា រួចមកហើយ​នូវ​ព្រះរាជសារ ព្រះវររាជ​មាតា​ជាតិខ្មែរ ទិវា​អន្តរជាតិ​នារី​៨​មីនា នា​ដែល​បងប្អូន​នារី យើង​កំពុង​ប្រារព្ធ​ប្រកប ដោយ​ឆន្ទៈ​មុះ​មុត​គឺជា ព្រឹ​ត្ត​ការណ៍​ប្រចាំឆ្នាំ​ដ៏​សំខាន់ មួយ​រំលឹក​ឲ្យ​យើងទាំងអស់គ្នា ឲ្យ​ពិនិត្យមើល​ទៅលើ​ស្ថានភាព ជីវភាព​ឋានៈ​តួនាទី​ស្ត្រី​កម្ពុជា ដែលជា​ធនធានមនុស្ស​ប្រកប ដោយ​សក្តានុពល​នៅក្នុង​គ្រួសារ​និង សង្គម​លើ​ការអប់រំ​គ្រប់គ្រង​ផ្គត់ផ្គង់ ថែបំប៉ន់​សមាជិកគ្រួសា​រ​រួមទាំង ការលើកកម្ពស់​សីលធម៌​សេច ក្តី​ថ្លៃថ្នូរ​និង តម្លៃ​របស់​មនុ ស្ស​ផងដែរ ។​នាឱកាស​នោៈ​លោក​មេបញ្ជាការ​បាន​ជួយ​ឧបត្ថម​នៅ​សម្ភារៈ​និង​ថវិការ ដល់​ស្ត្រី​៤​រូប​ដែល​កំពង់​បម្រើ​ការងារ​ក្នុង​អង្គភាព​ផងដែរ ។​photo_2016-04-06_11-45-37 photo_2016-04-06_11-47-13 photo_2016-04-06_11-47-18 photo_2016-04-06_11-47-23 photo_2016-04-06_11-47-31ក្នុង​ស្ត្រី​ទាំង​៤​នាក់​បាន​ថ្លែង​នៅ​ការដឹងគុណ​ចំ​ពោៈ​លោក​មេបញ្ជាការ​ដែល​តែងតែ​យកចិត្តទុកដាក់​ដល់​ពួកគាត់​ជា​ស្ត្រី​កំពង់​បម្រើការ ទង្វើ​នេៈ​បាន​ស្តែងចេញ​នៅ​ការស្រឡាញ់ អាណិត ចាត់ទុក​ស្ត្រី​ដូចជា​ម្តាយ បងស្រី ប្អូនស្រី ជា​កូនស្រី និង​លើកទឹកចិត្ត​ដល់​ស្ត្រី​ឲ្យ​មាន​ការខិតខំ​ប្រឹងប្រែង​ប្រឡងប្រជែង​លើ​ផ្នែក​ការងារ​ឲ្យ​បុរស ៕