បក្ខពួក​ក្រុម​ចោរលួច​រថយន្ដ​៤​នាក់​និង​ករណី​ហឹ​ង្សា​ដោយ​ចេតនា​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់ បង្ក្រាប​ចាប់ខ្លួន​និង​ដាក់​បង្ហាញ​មុខជា​សាធារណៈ​

0

​ភ្នំពេញ​៖​នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក អេង សោភា បាន​ឲ្យ​ដឹ​ថា នា​ព្រឹក​ថ្ងៃទី ០៧ ខែ មិនា ឆ្នាំ ២០១៦​នេះ​ថា បន្ទាប់ពី​មាន​បទបញ្ជា​ពី​នាយ​ឧត្ដមសេនីយ៍ លោក ជួន សុវណ្ណ អគ្គស្នងការ​រង​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ព្រមទាំង​មានការ​សម្របសម្រួល​ច្បាប់​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បានធ្វើ​ការដាក់​បង្ហាញមុខ​បក្ខពួក​ក្រុមចោរ​ដែល​តែងតែ​ធ្វើ​សកម្មភាព​លួច​រថយន្ដ​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ចំនួន​៤​នាក់ ក្នុងនោះ​មាន​ម្នាក់​ពាក់ព័ន្ធ​ករណី​បង្ក​ហឹ​ង្សា​ដោយ​ចេ​តុ​នា​មាន​ស្ថាន​ទម្ងន់ទោស បន្ទាប់ពី​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​សហកា​រ​និង​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ទាំង​៣​ខណ្ឌ មាន​នគរបាល​ខណ្ឌដូនពេញ នគរបាល​ខណ្ឌមានជ័យ និង​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ បាន​ប្រតិបត្តិ​ការបន្ត ស៊ើបអង្កេត​ស្រាវជ្រាវ​បង្ក្រាប​និង​ចាប់ខ្លួន​បានជា​បន្តបន្ទាប់​កាលពី​ថ្ងៃទី​៥ ខែ មិនា ឆ្នាំ ២០១៦​កន្លងមក​ថ្មីៗ​នេះ ។​photo_2016-04-06_11-48-12

​លោក ភី វិសាល រងការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា ជន​ត្រូវ​ចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​លួច​រថយន្ដ​១​ឈ្មោះ​ប៉ែន ចាន់​រិ​ទ្ឋ ហៅ​ញ៉ា​ញ់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មានមុខ​របរ​ជាង​ជួសជុល​ម៉ូតូ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​លេខ​៩២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ២​ឈ្មោះ​អ៉ិ​ត សុខ​សោម ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មានមុខ​របរ​ជាង​ជួសជុល​ភ្លើង ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ ផ្លូវ​លេខ​៧ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ៣​ឈ្មោះ​ជា បូរ៉ា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មានមុខ​របរ​ជាង​ជួសជុល​រថយន្ដ ស្នាក់នៅ​យានដ្ឋាន​ជួសជុល​រថយន្ដ យីហោ ឥត​សុខុន សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ៤​ឈ្មោះ​ន​ន់ វិចិត្រ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ លក់​និង​ទិញ​រថយន្ដ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​លេខ​២០៤ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​រីឯ​ជនរងគ្រោះ​ឈ្មោះ​ញឹម ឪ​វ៉ាត ភេទ​ស្រី អាយុ​៤៥​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​លេខ​៩ ក្រុម​៣ ភូមិ​សន្សំ​កុសល​១ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ និង​ជា​ម្ចាស់​រថយន្ដ ម៉ាក​កា​ម៉ា​រី​ឆ្លាម ពណ៍​ទឹកមាស សេរី​ឆ្នាំ ១៩៩៨ ដែលមាន​លេខ​តួ​៤T១BG ២២KTWu ១៩៩២០៥ និង​លេខ​ម៉ា​ស៉ី​ន ៥៨៦៣៧៥៤៨៧ ។ និង​ម្នាក់ទៀត​ដែល​ពាក់ព័ន្ធ​ករណី​ហឹ​ង្សា​ដោយ​ចេ​តុ​នា​មានឈ្មោះ​ប្រាក់ វិច្ឆិកា ហៅ​វីត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៦៩ ផ្លូវ​៦៣ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។​ចំណែក​ជនរងគ្រោះ​ឈ្មោះ​មុនី ពេជ្រ​មនោ​រម្យ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មុខរបរ​សិស្ស ស្នាក់​នៅផ្ទះ​លេខ​១២៣ ផ្លូវ​លេខ​៨៧ BT សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​photo_2016-04-06_11-48-24

​គួរបញ្ជាក់​ផងដែរ​ថា ក្រោយពី​ការដាក់​បង្ហាញមុខ​ជន​ត្រូវ​ជាប់​សង្ស័យ​អំពើ​លួច​និង​ហឹ​ង្សា​ដោយ​ចេ​តុ​នា កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បានសម្រេច​ប្រគល់​រថយន្ដ​ឲ្យ​ជនរងគ្រោះ​ដើម្បី​យកទៅ​ប្រើប្រាស់​វិញ​ផងដែរ​។​ដោយឡែក​ជន​ត្រូវ​ជាប់​សង្ស័យ​ទាំង​៥​នាក់ ត្រូវបាន កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​កសាង​សំនុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទាំងនោះ​បន្តទៅ​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​នា​ព្រឹក​ថ្ងៃទី ០៧ ខែ មិនា ឆ្នាំ ២០១៦​នេះ ព្រមទាំង​បន្ត​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​បក្ខពួក​ដែល​នៅ​សេសសល់​ដើម្បី​យកមក​ផ្ដន្ទាទោស​តាមច្បាប់ ។​ហាស់ កំសាន្ដ​photo_2016-04-06_11-48-58 photo_2016-04-06_11-48-01photo_2016-04-06_11-48-01