ឧត្តរមានជ័យ៖ កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៦ ខែមិនា ឆ្នាំ២០១៦ សមត្ថកិច្ចប៉ូលិសស្រុកបន្ទាយអំពិល កម្លាំងប៉ូលិស១០នាក់ ដឹកនាំដោយលោក ឃុល ភិន អធិការរង សហការណ៍ជាមួយកម្លាំងអាវុធហត្ថស្រុកចំនួន៦នាក់និងកម្លាំងសឹករងស្រុកចំនួន៣នាក់ ដឹកនាំបញ្ជារួមដោយលោក.ហុីង ហឿន អភិបាលរងស្រុក ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅផ្លូវកោងទល់មុខការាស់សាំង ស្ថិតនៅក្នុងភូមិកញ្ជ្រៀប ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។លោក ហុីង ហឿន អភិបាលរងស្របន្ទាយអំពិល បានឲ្យដឹងថា បន្តចុះដាក់គោលដៅ ដើម្បីត្រួតពិនិត្យរុករកអាវុធជាតិផ្ទុះ ក៏ដូចជាបទល្មើសផ្សេងៗនិងពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោកនៃ ព្រះរាជាណាចក្រកម្ពុជាផងដែរ។
លោក ហុីង ហឿន អភិបាលរងស្រុក បានបន្តអោយដឹងទៀតថា បន្ទាប់ពីទទួលបានបទបញ្ជាពី ហាំង ម៉េង អភិបាលនៃគណះអភិបាលស្រុកបន្ទាយអំពិល លោកបានដឹកនាំកម្លាំងចម្រុះ រួមសរុប២០នាក់ គឺចាប់ពីវេលាម៉ោង៧និង៣០នាទី រហូតដល់ម៉ោង១២និង០០នាទីយប់ថ្ងៃទី៦ ខែមិនា ឆ្នាំ២០១៦ ទើបត្រូវបានបញ្ចប់ ជាលទ្ធផលត្រួតពិនិត្យម៉ូតូ២០គ្រឿងនិងត្រួតពិនិត្យរថយន្ត១០គ្រឿង ផាកពិន័យអ្នកជិះម៉ូតូ មិនពាក់មួកសុវត្ថិភាពបានចំនួន៧គ្រឿងនិងផាកពិន័យ អ្នក
បើកបរ រថយន្តមិនពាក់ខ្សែក្រវាត៤គ្រឿងនិងធ្វើការអប់រំអ្នកបើកបរ ដែលមានផ្ទុកជាតិអាល់កុលនៅក្នុងខ្លួនលើសពី ០.៥ ចំនួន៥នាក់ទៀតផង។លោកអភិបាលរងស្រុកនិងកម្លាំងទាំងអស់ របស់លោកក៏បានធ្វើការអប់រំបន្ថែម ដល់អ្នកបើកបរទាំងនោះ ត្រូវគោរពច្បាប់ចរាចរណ៍ បើកបរត្រូវពាក់មួកសុវត្ថិភាព ម៉ូតូត្រូវដាក់កញ្ចក់មើលក្រោយឲ្យបានត្រឹមត្រូវ នៅពេលបើកបរកុំពិសារគ្រឿងស្រវឹង ការធ្វើយ៉ាងដូច្នេះ គឺដើម្បីចៀសវាងករណីគ្រោះថ្នាក់ចរាចរណ៍ ជាយថាហេតុ៕




































