​សាលា​ដំបូល​បន្ទាយមានជ័យ​ដុតបំផ្លាញ​គ្រឿងញៀន​ដែល​ចាប់បាន​យ៉ាងច្រើន​

0

 

​បន្ទាយមានជ័យ​៖ គ្រឿងញៀន​និង ថ្នាំញៀន​និង​ឧបករណ៍​ផ្សេងៗ​ទាក់ទង​នឹង​ការ​ផ​លឹ​ត​និង​ការប្រើប្រាស់​ថ្នាំញៀន​ដែល​សមត្ថកិច្ច​ចាប់ពី​ពេលកន្លងមក​ត្រូវបាន​សាលា​ដំបូល​បន្ទាយមានជ័យ​ធ្វើការ​ប្រមូល​ដុត​បំផ្លាញចោល​នៅ​ព្រឹក​ថ្ងៃទី​០៧​ខែមីនា​ឆ្នាំ​២០១៦​នេះ​នៅ​បរិវេណ​ដី​ទំនេរ​ស្ថិតក្នុង​ភូមិ​ចក​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ​ក្រោម​អធិបតីភាព​
ឯកឧត្តម ប៉ុក ម៉ាន់​នី អនុរដ្ឋលេខាធិការ​តំណាង​លោក អង្គ វង្ស​វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក អ៊ុំ រាត្រី អភិបាលរង​ខេត្ត លោក ផាន់ វណ្ណរ​ត្ន័ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត និង​លោក ជឺ សុខ ប្រធាន​សាលាដំបូង​ខេត្ត ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​សមត្ថកិច្ច​ពាក់​ព​ន្ធ័​គ្រប់​ប្រភេទ ប្រធាន​មន្ទីរ​ស្ថាប័ន និង​សិស្ស​និស្សិត យុវជន​អប់រំ​ផ្តាច់​សារធាតុ​ញៀន​ផងដែរ​។​d937f977-de2e-47c6-92a2-0f33077af2d0
លោក ផាន់ វណ្ណរ​ត្ន័ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​បានលើកឡើង​វត្ថុតាង​ដែល​ត្រូវ​ដុតបំផ្លាញ​ចោល​ក្នុង​ពេលនេះ​រួមមាន​១-​ឱសថ​ម៉ាក​col col col​ចំនួន​៤៨​កា​តុង​ស្មើនឹង​១២ ៨៦៣ ០០០​គ្រាប់ ២-​ម៉ី​កូរ៉េ ៣៩៨​ប្រអប់ ៣-​តែ​យិន​ស៊ិន ៥០​ប្រអប់ ៤- កា​ហ្វ​កញ្ចប់​៥​ប្រអប់​។​8159fbb2-d40f-41bc-aab4-2178d675c60a
លោក​បន្តទៀតថា​គ្រប់ការ​ប​ង្រា្ក​ប់​បទល្មើស​ទាំងនេះ​បានក៍​ដោយសារតែ​សមត្ថកិច្ច​គ្រប់​ស្ថា​ប័ណ​បាន​ខិតខំ​អស់​កំលាំងកាយ​ចិត្ត​។​តែ​បទល្មើស​គ្រឿងញៀន​កាន់តែ​ចាប់​កាន់​កើន​និយាយ​រួម​ចាប់​អ្នក​ចាស់​អ្នកថ្មី​ប្រព្រឹត្ត​។​
លោក អ៊ុំ រាត្រី អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​យុវជន​ទាំងអស់​អោយ​ឆ្ងាយ​ពី​គ្រឿងញៀន​ចំណែក​ប្អូនៗ​យុវជន​ត្រូវខិតខំ​កែប្រែ​ខ្លួន​អោយក្លាយ​ទៅជា​កូន​ល្អ ពលរដ្ឋ​ល្អ ដើម្បី​ជា​ទំពាំង​ស្នង​ឬ​ស្សី​សម្រាប​ប្រទេសជាតិ​។​0c3e7075-66d2-4b89-be28-e6c1ca926f66
ឯកឧត្តម ប៉ុក ម៉ាន់​នី អនុរដ្ឋលេខាធិការ​ក្រសួង​យុ​ត្តិ​ធ​ម៍​បាន​មានប្រសាសន៍ថា​បច្ចុប្បន្ន​ទំនិញ​ក្លែងក្លាយ​កំពុង​សម្រុក​នាំ​ចូលមក​កម្ពុជា​តាមរ​យះ​អ្នកវិនិយោគ​គិ​ក​តែ​ពី​ចំណេញ​បង្ក​អោយ​ខូចសុខភាព​ល​រដ្ឋ​។​ដោយ​ការយកចិត្តទុកដាក់​ពី​សុខ​ទុក​ពលរដ្ឋ​ពី​សំណាក់​សម្តេច​តេ​ជោ​ហ៊ុន សែន បាន​បង្កើតអោយមាន​គ​ណះ​ក​ម្មា​បង្ក្រាប់​ហើយ​បាន​បង្ក្រាប់បាន​ជាច្រើន​ក​រ​ណី​នៅ​ទំនិញ​មាន​សារធាតុ​ញៀន ថ្នាំញៀន​និង​ឧបករណ៍​ផ្សេងៗ​ទាក់ទង​នឹង​ការ​ផ​លឹ​ត​និង​ការប្រើប្រាស់​ថ្នាំញៀន​។​394e264e-f110-4931-b4ee-2c71fb9a31bc