ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលជំនាញព្រណ្មទណ្ឌខេត្តមួយក្រុមដែលដឹកនាំដោយស្នងការងខេត្តបាត់ដំបងបានសហការណ៍ជាមួយនគរបាលស្រុកវាលវែង អនុវត្តដីការបស់តុលាកាខេត្តបាត់ដំបងចាប់ខ្លួនបានជនសង្ស័យម្នាក់ដែលធ្វើសកម្មភាពបទល្មើស ( លូចដោយហឹង្សា )នៅខេត្តបាត់ដំបងរូចមកលាក់ខ្លួននៅទីនោះ ដោយលោកអធិកាស្រុកវាលវែងបញ្ជាក់ថាជនសង្ស័យនេះក៍ជាមុខសញ្ញាប្លន់ប្រដាប់អាវុធដែរ។ ហេតុការឃាតុខ្លួនបាននេះនៅវេលាមោ៉ង១០និង៣០នាទីព្រឹកថ្ងៃទី ០៦ ខែមិនា ឆ្នាំ២០១៦ ស្ថិតក្នុងភួមិឃុំប្រមោ៉យ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
លោក ធាង ឡេង អធិការដ្ឋានស្រុកវាលវែងបានឲ្យដឹងថា៖ ជនសង្ស័យត្រូវអនុវត្តដីកាសាលាដំបូងខេត្តបាត់ដំបងនេះឈ្មោះ កូវ ប្រុស ភេទប្រុស អាយុ៤៧ឆ្នាំបានមករស់នៅលាក់ខ្លួនភួមិសាស្ត្រចាប់ខ្លួនខាងលើ ។
លោកបន្តថា ដោយអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ២៩៥ ចុះថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១១ របស់សាលាដំបូងខេត្តបាត់ដំបង ដែលជនសង្ស័យឈ្មោះ កូវ ប្រុស ភេទប្រុស អាយុ៤៧ ឆ្នាំជាតិខ្មែរ រស់នៅភួមិកោះធំ ឃុំព្រៃត្រឡាច ស្រុករក្ខគីរី ខេត្តបាត់ដំបង ។ ដែលបានប្រព្រឹត្តបទល្មើសក្នុងករណីរឿងលូចដោយហឹង្សាប្រព្រឹត្តនៅភួមិបឹងប្រិយមានជ័យ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាកពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០០៩រូចហើយជនសង្ស័យនេះក៍បានរត់គេចខ្លួនបាត់ស្រមោល ។ រហូូតដល់ថ្ងៃខាងលើក្រោយពេលធ្វើកាស្រាវជ្រាវជាបន្តបន្តាប់របស់សមត្ថកិច្ចជំនាញទើបដឹងថាជនសង្ស័យនេះបានមកសង្ងំលាក់ខ្លួនរស់នៅភួមិឃុំខាងលើនេះក៍កម្លាំងនគរបាលជំនាញខេត្តបាត់ដំបងដឹកនាំដោយលោក វរសេនីយ៍ត្រី ចែត វា៉ន់ទី ស្នងការងខេត្តបាត់ដំបងចុះអនុវត្តដីកាសហការជាមួយកម្លាំងនគរបាលអធិការដ្ឋានស្រុកវាលវែងដឹកនាំដោយលោនផ្ទាល់ចាប់បានតែម្ដង។
លោក ធាង ឡេង បានបញ្ជាថា ជនសង្ស័យខាងលើនេះជាមុខសញ្ញាប្លន់ប្រដាប់អាវុធផងដែរ ដោយក្នុងបញ្ជីជាតិ កូវ ប្រុស ហើយឈ្មោះក្រៅហៅថា ( រក្ស ) បច្ចប្បន្នជនសង្ស័យនេះត្រូវបានកម្លាំងនគរបាលជំនាញព្រណ្មទណ្ឌខេត្តបាត់ដំបងនាំខ្លួនបញ្ជូនទៅតុលាកាខេត្តបាត់ដំបង ៕ (



































