​ហិន​ដាយ​ទៅបុក​គូ​រថយន្ត​នីសា​ន់​ធុន​ធំ​ពីក្រោយ​ធ្លាក់​ចេញពី​ផ្លូវ​របួស​រថយន្ត​បង្ករ​ពី​នា​ក់ឯ​អ្នកបើកបរ​រថយន្ត​ធំ​គេច​បាត់​

0

 

​ខេត្តពោធិ៍សាត់​៖ ហិន​ដាយ​បុក​នីសា​ន់​ធុន​ធំ​ប្រភេទ​ខ្លា​ពម​ពីក្រោយ​បើ​ងេ​ញ​ពី​ផ្លូវជាតិ​ទាំងពី​របួសធ្ងន់​ហិ​យ​ដាយ​ពី​នា​ក់បែ​ជា​តៃកុង​រថយន្ត​ត្រូវគេ​បុក​នោះ​រត់​បាត់ស្រមោល​។ កាលពី​វេលា​មោ​៉​ង​៩​និង​៨​នាទី​យប់​ថ្ងៃទី​០៦ ខែ​មិនា ឆ្នាំ​២០១៦ ស្ថិត​ត្រង់​ភួ​មិ​និគម ឃុំ​ស្វាយដូនកែវ ស្រុក​បាកាន ខេត្តពោធិ៍សាត់​។​

​លោក ខេ​ត្រ សេរី នាយ​ប៉ុ​ស្ត៍​រដ្ឋបាល​មូលដ្ឋាន​ទីនោះ​បាន​ឲ្យ​ដឹងថា មាន​រថយន្ត​ប្រភេទ​ហិន​ដាយ​មួយគ្រឿង ព័​ណ៍​ក្រហម​ឆ្នូត​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​3B.48-15​បាន​ចរាចរណ៍​ពី​លិចទៅ​កើត ដោយ​សាក្សី​ឃើញ​ហេតុ​ការ​នោះ​និយាយថា​គឺ​ប្រើប្រាស់​ល្បឿន​លឿន ស្រាប់តែ​ទៅដល់​ចំនុចកើតហេតុ​ខាងលើ​ត្រង់​ចន្លោះ​គឺ​ឡូ​មែ​៉​ត្រ​លេខ​២២១​និង​២២២ ក៍បាន​ឡើង​ជែង​រថយន្ត​ស្រប​ទិស​។IMG_0805 ភ្លាមនោះ​ក៍មាន​រថយន្ត​ផ្សេងទៀត​ចរាចរណ៍​មក​ច្រាស់ទិស រថយន្ត​នីសា​ន់​នោះ​ក៍​បានគេច​ចង្កូត​ចូល​ស្ដាំ​ដៃ​វិញ​ក៍​ទៅបុក​នឹង​រថយន្ត​ស្រប​ទិស​នៅខាងមុខ​ប្រភេទ នី​សាន់​ខ្លា​ពម​ធន់​ធំ​ព័​ណ៍ស​ឆ្នូត​ខៀវ​ពាក់​ស្លាក​លេខ​ព្រះសីហនុ​3A.20-14 ពីក្រោយ​មួយ​ទំហឹង​ក៍​ធ្លាក់​ចេញពី​ផ្លូវជាតិ​លេខ​០៥​ទាំងពីរ​គ្រឿង បណ្ដាល​ឲ្យ​អ្នកបើកប​រថយន្ត​បង្ករ​នឹង​ព្រូ​អង្គុយ​ក្នង​កា​បី​ន​ក្បែរ​គ្នា​របួស​ធ្ងន់ធ្ងរ​ត្រូវបាន​សង្គ្រោះបន្ទាន់ ហើយ​តៃកុង​រថយន្ត​ធុន​ធំ​ដែល​គេ​បុក​ពីក្រោយ​នោះ​ភ័យ​ខ្លួន មិនដឹង​មូលហេតុ​ក៍បាន​ហក់​ចេញពី​កា​បី​ន​រថយន្ត​នី​សាន់​គេចខ្លួនបាត់​ស្រ​មោ​៉​ល​។​IMG_0795

​លោក សី​ុ​ម រត្ន រងការិយាល័យ​ផ្នែក​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​៧ នេះ​ថា​រថយន្ត​ទាំងសងខាង​នគរបាល​ចរាចរណ៍​កំ​ពង​ស្ទូច​យកមក​រក្សាទុក​នៅ​ស្នងការដ្ឋាន​ខេត្តពោធិ៍សាត់​ទុក​ជាប​ណ្ណោះ​អាសន្ន ក្រោយពេល​វាស់វែង​នៅ​ទីតាំង​កើតហេតុ​រូ​ច ដើម្បី​រងចាំ​ភាគី​សងខាង​ចូលខ្លួន​មក​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់​ចរាចរណ៍​៕ IMG_0800 IMG_0791