ខេត្តសៀមរាប នារសៀលថ្ងៃទី ០៦ ខែ មីនា ឆ្នាំ២០១៦ នាចុងសប្តាហ៍នេះ បងប្អូននារីជាភរិយាថ្នាក់ដឹកនាំខេត្ត មន្ទីរ និង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សហភាពសហព័ន្ធយុវជនកម្ពុជាពាណិជ្ជករ អង្គការដៃគូ និស្សិត សិស្សប្រមាណជាង៤០០នាក់ បានមកជួបជុំគ្នាធ្វើពិធីសំណេះសំណាល ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១០៥ ទិវាអន្តរជាតិនារី ៨មីនា ១៩១១ ២០១៦ ក្រោមប្រធានបទ( វិនិយោគលើសមភាពយេនឌ័រ ដើម្បីអភិវឌ្ឍន៍ប្រកបដោយចីរភាព) ក្រោមអធិបតីភាព លោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត លោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្តនិង លោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អស់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ និង អង្គភាពផងដែរ ។
ក្នុងកិច្ចស្វាគមន៍ន៉លោកស្រីឡាអូនប្រធានស្តីទីមន្ទីរកិច្ចការនារីខេត្តបានធ្វើសេចក្តីរាយការណ៍ អំពីលទ្ធផលនៃការអនុវត្តការងារយេនឌ័រក្នុងរយៈពេលកន្លងមកព្រមទាំងបានគូសបញ្ជាក់ថា ប្រធានបទសម្រាប់ទិវាអន្តរជាតិនារី ០៨មីនា ឆ្នាំ២០១៦នេះ ដែលបានលើកឡើង ( វិនិយោគលើសមភាពយេនឌ័រ ដើម្បីកិច្ចអភិវឌ្ឍប្រកបដោយចីរភាព)ក្នុងគោលបំណងជម្រុញឲ្យមានកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនការវិនិយោគទាំងធនធានមនុស្សនិងសេដ្ឋកិច្ចសម្រាប់ការលើកកម្ពស់សមភាពយេនឌ័រ និងពង្រឹងភាពអង់អាចរបស់ស្ត្រីនៅក្នុងប្រទេសកម្ពុជា ។
ក្នុងនោះដែរលោកជំទាវ យូ សុភា អភិបាលរងនៃគណៈអភិបាលខេត្តបានអាននូវព្រះរាជសាររបស់សម្តេច ព្រះមហាក្សត្រីនរោត្តម មុនីនាថ ស៊ីហនុ ព្រះវរៈរាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូរ និង សុភមង្គល ប្រទាន ជូនដល់បងប្អូនជនរួមជាតិ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១០៥ នៃទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០១៦ ។ ក្នុងការ លើកកម្ពស់សមភាពយេនឌ័រ និង ការអភិវឌ្ឍន៍ធនធានមនុស្ស ដែលគ្រប់ក្រសួង ស្ថាប័ន កំពុងអនុវត្ត ដើម្បីប្រជាពល រដ្ឋកម្ពុជា សំខាន់ស្ត្រី និង យុវវ័យ ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ក្នុងការជម្រុញនូវកំណើនសេដ្ឋកិច្ច រក្សានូវសន្តិភាព ស្ថិរភាពនយោបាយ និង សន្តិសុខសង្គម និង លើកកម្ពស់សិទ្ធិសេចក្តីថ្លៃថ្នូរ និងសីលធម៌ផងដែរ ។
មានប្រសាសន៍សំណេះសំណាលនោះដែរលោកបណ្ឌិត ឃឹម ប៊ុនសុង បានធ្វើការវាយតម្លៃខ្ពស់ លើការរំលឹក នូវកិច្ចខិតខំប្រឹងប្រែងតស៊ូ និង ការជំនះគ្រប់ឧបសគ្គ និងការធ្វើឲ្យប្រសើរឡើងនូវសិទ្ធិ ឋានៈ តួនាទី និង ជីវភាពរស់ នៅរបស់ស្ត្រីកម្ពុជា ក៏ដូចស្ត្រីលើពិភពលោកដែលបានប្តេជ្ញារួមគ្នា ឆ្ពោះទៅសម្រេចនូវបំណងប្រាថ្នា ព្រមទាំងបង្កើតនូវសមធម៌ប្រសើរចំពោះស្ត្រីឲ្យទទួលស្គាល់សមភាពយេនឌ័ររវាងស្ត្រីនិងបុរស ក្នុងគ្រប់ទិដ្ឋភាពនៃវិស័យនយោបាយសេដ្ឋកិច្ច សង្គមកិច្ច និង សិទ្ធិពេញលេញ ក្នុងតម្លៃជាមនុស្សជាតិ ដើម្បីចូលរួមក្នុងភាពដៃគូ មិនអាចខ្វះបានជាមួយ បុរស ក្នុងការអភិវឌ្ឍន៍ប្រទេស ។
ក្នុងនោះដែរឯកឧត្តមបណ្ឌិត ក៏បានធ្វើការគាំទ្រប្រធានបទសម្រាប់ទិវាអន្តរជាតិនារី០៨មីនានៅឆ្នាំ២០១៦នេះ ដែលមានខ្លឹមសារ(វិនិយោគលើសមភាពយេនឌ័រដើម្បីកិច្ចអភិវឌ្ឍប្រកបដោយចីរភាព ) ក្នុងគោលបំណងជម្រុញឲ្យមានកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនការវិនិយោគទាំងធនធានមនុស្សនិងសេដ្ឋកិច្ច សម្រាប់ ការលើកកម្ពស់សមភាពយេនឌ័រ និងពង្រឹងភាពអង់អាចរបស់ស្ត្រីនៅក្នុងប្រទេសកម្ពុជា។លោកបណ្ឌិត ឃឹមប៊ុនសុងក៏បានបញ្ជាក់ថាប្រធានបទឆ្នាំនេះពិតជាមានសារៈសំខាន់ដែលបានស៊ីសង្វាក់ជាមួយនឹងក្របខណ្ឌអភិវឌ្ឍន៍ថ្មីជា សកលក្នុងរបៀបរវាៈអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលបានឆ្លើយតបយ៉ាងទាន់ពេលវេលាទៅនឹងប្រសាសន៍របស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី ដែលបានថ្លែងនៅក្នុងកិច្ចប្រជុំប្រមុខដឹកនាំពិភពលោកស្តីពី សមភាពយេនឌ័រ និង ការលើកកម្ពស់ភាពអង់អាចរបស់ស្ត្រីដែលបានប្រារព្ធឡើងនៅទីក្រុងញូវយ៉កកាលពីថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០១៥កន្លងមកនេះ សំខាន់នៅត្រង់ចំណុចទី៥ការធ្វើឲ្យសម្រេចនូវសមភាពយេនឌ័រ និង ការលើកកម្ពស់ភាពអង់ អាចរបស់ស្ត្រី និង ក្មេងស្រីទាំងអស់ក្នុងការអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាពសមត្ថភាព គឺជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ និងភាពប្រកួតប្រជែងក្នុងកម្រិតតំបន់ និងពិភពលោក ។ ឯកឧត្តមបណ្ឌិតក៏បានគូសបញ្ជាក់ថាឆ្លើយតបទៅនឹងគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធអាជ្ញាធរខេត្តបានខិតខំប្រឹងប្រែងយ៉ាងសកម្មខ្លាំងក្លាហើយសមភាពយេនឌ័រ គឺជាស្នូលនៃកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាពដើម្បីលើកកម្ពស់សុខមាលភាពវិបុលភាព និងភាពសុខដុមរមនានៃសង្គមយើងនិងការបង្កើនវិនិយោគលើសមភាពយេនឌ័រនៅគ្រប់វិស័យ ដើម្បីផ្តល់នូវឧត្តមប្រយោជន៍ ជាច្រើនមិនត្រឹមតែសម្រាប់ស្ត្រីប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់បុរស កុមារ នៅសហគមន៍ និងសង្គមជាតិ ទាំងមូលផងដែរ ។
ម្យ៉ាងទៀតដើម្បីពន្លឿនការចូលរួមរបស់ស្ត្រីក្នុងការលើកកម្ពស់សមភាពយេនឌ័រ ក្នុងតួនាទីធ្វើសេចក្តីសម្រេចនៅតែជាការទទួលខុសត្រូវដ៏ធំធេងរបស់ស្ត្រីទោះបីការងារនេះជាការទទួល ខុសត្រូវរួមគ្នារវាងស្ត្រីនិងបុរសក៏ដោយហើយស្ត្រីភាគច្រើនស្ថិតនៅក្នុងមុខតំណែងទាបនៅក្នុងវិស័យសាធារណៈ ជាពិសេសក្នុងមុខតំណែងគ្រប់គ្រងស្ត្រីភាគច្រើនជាអនុប្រធាន ហើយការជំរុញឲ្យស្ត្រីចូលរួមចំណែកក្នុងកិច្ចការនយោបាយនិងការធ្វើសេចក្តីសម្រេចនានាស្ត្រីមួយចំនួនជាថ្នាក់ដឹកនាំមានការកើនឡើងជាបន្តបន្ទាប់ក៏ប៉ុន្តែមិនទាន់បានឆ្លើយតបទៅនឹងតម្រូវការនិងគោលនយោបាយរបស់រាជរដ្ឋាភិបាលនៅឡើយ។លោកបណ្ឌិត ក៏បានផ្តាំផ្ញើផងដែរដល់បងប្អូនស្ត្រីទាំងអស់ចូលរួមផ្សព្វផ្សាយនិងគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់វិនាទី ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ពីព្រោះថាគ្រោះថ្នាក់ចរាចរណ៍ពុំមានថ្នាំពន្យាឡើយ មានតែគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។
បន្តមកគណៈអធិបតីបានប្រគល់នូវលិខិតថ្លែងអំណរគុណ ដល់សប្បុរសជនដែលបានជួយឧបត្ថម្ភ គាំទ្រក្នុងការរៀបចំពិធី ក្នុងនោះដែរលោកបណ្ឌិត ឃឹម ប៊ុនសុង និងលោកជំទាវ បានផ្តល់នូវវត្ថុអនុស្សាវរីយ៍ ជូនដល់បងប្អូននារីនិងអកនកចូលរួម ក្នុងម្នាក់ៗ ទទួលបានស៊ឹង ០១ផងដែរ ៕



































