​សមត្ថកិច្ច​ចុះ​ពិនិត្យ​សព​ជនជាតិ​អី​តា​លី​ម្នាក់​ស្លាប់​ដោយសារ​គាំងបេះដូង​

0

​ ​ស្ទឹងត្រែង​៖​នគរបាល​កោសល​វិ​ច្ច័​យ​បច្ចេកទេស​និង​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​ខេត្តស្ទឹងត្រែង បាន​ហស​ការ​ជាមួយ​ក្រុមគ្រូពេទ្យ​ខេត្ត និង​មានការ​ចូលរួម​ពី​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​លោកស្រី​ស៊ុន យ៉ឺ​ត​បាន​ចុះ​ពិនិត្យ​សព​ជនជាតិ​អី​តា​លី​ម្នាក់ កាលពី​ព្រឹក​ថ្ងៃ​០៦​មិនា​ធ្វើ​កោសល​វិ​ច្ច័​យ​ឃើញថា​បាន​ស្លាប់​ដោយសារ​គាំងបេះដូង​។​
​ ​ជនជាតិ​បរទេស​ម្នាក់នេះ​បាន​ស្លាប់​កាលពី​ល្ងាច​ថ្ងៃទី​០៥​ខែ​មិនា​ឆ្នាំ​២០១៥ ក្រោយពីរ​ជនរងគ្រោះ បានធ្វើ​ដំណើរ​ពី​ប្រទេស​ឡាវ ឆ្លងតាម​ព្រំដែន​អន្តរជាតិ ត្រពាំង​គ្រៀល​កម្ពុជា​-​ឡាវ ឆ្ពោះ​មកកាន់​ខេត្តស្ទឹងត្រែង​។​20160306_085424
​ ​លោកនាយ​ការិយាល័យ​កោសល​វិ​ច្ច័​យ​បច្ចេកទេស​និង​វិទ្យាសាស្ត្រ​ខេត្ត​លោក​វរសេនីយ៍ទោ​អ៊ុក មឿ​ន បានអោយដឹងថា​ជនរ​ង​គ្រោះ​ដែល​ស្លាប់​នោះ មានឈ្មោះ​ហ្វ្រី​ហ្គូ​ជី​អូ​វ៉ាន​នី​(Frigogiovani)​ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ​ជា​ជនជាតិ​អី​តា​លី​។​
​ ​លោកនាយ​ការិយាល័យ​បាន​បន្ត​អោយដឹងទៀតថា​ជនរងគ្រោះ​ដែល​បាន​ស្លាប់​នោះ បានធ្វើ​ដំណើរ​ទេសចរ ចេញពី​ប្រទេស​ឡាវ​ចូលមក​ប្រទេស​កម្ពុជា ឆ្លងកាត់​ច្រក​អន្តរជាតិ​ត្រពាំង​គ្រៀល​កម្ពុជា​-​ឡាវ ខណៈ​ធ្វើដំណើរ​មកដល់​ខេត្តស្ទឹងត្រែង មាន​អ​ការៈមិន​ស្រួល​បាន​ជនបរទេស​២​នាក់​ផ្សេងទៀត បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ខេត្ត តែដោយសារ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក ក្រុមគ្រូពេទ្យ​មិន​អាចជួយ​សង្គ្រោះបាន ។​20160306_084953
​ ​លោកនាយ​ការិយាល័យ​បន្តថា​សព​ជនរងគ្រោះ​នៅ​ព្រឹក​ថ្ងៃទី​៦​មិនា​នេះ នគរបាល​កោសល​វិ​ច្ច័​យ​ប​ច្ចេ​សក​ទេស​និង​វិទ្យាសាស្ត្រ បាន​សហការ​ជាមួយ​ក្រុមគ្រូពេទ្យ និង​មានការ​ចូលរួម​ពី​លោកស្រី​ស៊ុន យ៉ឺ​ត​ព្រះរាជអាជ្ញារង បាន​ចុះទៅពិនិត្យ​លើ​សាកសព​ឃើញថា ក្បាល ដងខ្លួន នៅ​ល្អ​ទាំងអស់​ដោយ​សាកសព​បា​ន​ស្លាប់​តាំងពី​ល្ងាច សេរី​រា​ង្គ​នៃ​សព​ឈប់​ធ្វើ​ចលនា ខ្នង​ក្រហម​គឺ​ឈាម​ធ្លាក់​ពីលើ​មកក្រោម លិង្គ​មាន​ទឹកកាម​សើម​តិចៗ ត្រូវបាន​សមត្ថកិច្ច​ស​ន្និ​ដ្ឋា​ន​ថា ជនរងគ្រោះ​ស្លាប់​ដោយសារ​គាំងបេះដូង​។​20160306_084728 23ae0d3965dfee1505646f5747adcaf8
​ ​សាកសព​ត្រូវបាន​គ្រូពេទ្យ​ចាក់​ថ្នាំ ការពារ​កុំអោយ​ធំក្លិន និង​ធ្វើ​កំណត់ហេតុ​រងចាំ​ស្ថានទូត​អគ្គ​កុងស៊ុល​អី​តា​លី ប្រចាំ​ព្រះរាជាណាចក្រ​ម្ពុ​ជា មក​ទទួល​ដើម្បី​យកទៅ​ប្រទេស​របស់គេ​វិញ​៕