​លោក​ម៉ែន លី ស្នងការ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ជំ​រុញអោយ​បង្កើន​កងកម្លាំង​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​និង​ពង្រឹង​បញ្ហា​សន្តិសុខ​នៅតាម​បណ្តាល​ស្រុក​

0

​ឧ​ត្ត​រ​មានជ័យ​៖ កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​ថ្ងៃទី​៦ ខែ​មិនា ឆ្នាំ​២០១៦ នៅ​សាលា​ប្រជុំ​ក្នុង អធិការដ្ឋាន​នគរបាល​ស្រុក​ចុងកាល់ បាន​បើក​កិច្ចប្រជុំ​ចំនួន​២​ស្រុក គឺ​ស្រុក​ចុងកាល់​និង​ស្រុក​បន្ទាយ​អំពិល​នៅពេល​វេលា​ម៉ោង​២​និង​៣០​នាទី ថ្ងៃ ខែ ឆ្នាំ ដ៏​ដែល ដើម្បី​បង្កើន​កងកម្លាំង​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​និង​ពង្រឹង​បញ្ហា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​នៅ តាម​អធិការនគរបាល​ស្រុក​។​កិច្ចប្រជុំ​នេះ មានការ​ចូលរួម លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ែន លី ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ អមដំណើរ​ដោយ​ស្នងការរង​ចំនួន​១១​រូប​និង​មន្ត្រីនគរបាល​មួយចំនួន​ទៀតផង​។IMG_1569​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ែន លី បាន​មានប្រសាសន៍ ក្នុង​កិច្ចប្រជុំ​នោះ​ថា កងកម្លាំង​ទាំងអស់​ត្រូវ​បង្កើន​រក្សា​សន្តិសុខ ទប់ស្កាត់​អំពើ​លួច ឆក់ ប្លន់ តាម​មូលដ្ឋាន​តាមរយះ​ការបង្កើន​ការ​យាមល្បាត​ទាំងយប់​ទាំង​ថ្ងៃ ជាពិសេស​ពង្រឹង ពិសេស​ពង្រឹងកម្លាំង​នៅតាម​គោលដៅ​ដែល​ងាយ​រងគ្រោះ​ដូចជា​កន្លែង​ដូរ​លុយ លក់​មាស ផ្ទេរប្រាក់ និង​ទីប្រជុំជន​ជាដើម​។IMG_1571​ចំពោះ​បទល្មើស​គ្រឿងញៀន​វិញ លោក​ឧ​ត្ត​ម​សេនីយ៍ ស្នងការ​បាន​ជំរុញ​បន្ត​ចុះ​ស្រាវជ្រាវ​និង​ខិតខំ​បង្ក្រាប​ឲ្យ​កាន់តែខ្លាំង​ឡើង នៅតាម​មូលដ្ឋាន​ភូមិ ឃុំ ស្រុក ខេត្ត ហើយ​តាម​ចាប់​មុខសញ្ញា​ដែល​នៅ​សេសសល់​ឲ្យ​ខាន​តែ​បាន​។​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ែន លី ស្នងការ​ខេត្ត បានបញ្ជាក់​ទៀតថា ចំពោះ​ស្ថានភាព​នៅតាម​តំបន់​ព្រំដែន​វិញ លោក​ក៏​ប្រាប់​ទៅ​កងកម្លាំង​ការពារ​ព្រំដែន​៩០៥​និង​៧០២ ត្រូវ​ចុះ​ល្បាត​និង​ធ្វើការ​ទប់ស្កាត់​បទល្មើស​មួយចំនួន ដូចជា​ពលករ​ឆ្លងដែន​ខុសច្បាប់ ការ​លួច​នាំចូល​នាំចេញ​ទំនិញ​និង​រថយន្ត​ចង្កូត​ស្តាំ សេវា​សា​ធារ​ណះ ដែល​ត្រូវធ្វើ​ជូន​ប្រជាពលរដ្ឋ​និង​បាន​ជំរុញ​ឲ្យ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​តាម​មូលដ្ឋាន ហើយ​បន្ថែម​ម៉ា​សុ​ី​ន​IMG_1570ចល័ត​ដល់ ភូមិ ឃុំ តំបន់​ដាច់ស្រយាល​នានា​នៅក្នុង​ខេត្ត​ផងដែរ​។​ដោយឡែក​សម្រាប់​ចរាចរណ៍​នៅលើ​ដងផ្លូវ​វិញ លោកស្នងការ ក៏​ណែនាំ​ដល់​កងកម្លាំង​នគរបាល​ចរាចរណ៍​ឲ្យ​ចុះ​អប់រំ​និង​ធ្វើការ​ផ្សព្វផ្សាយ ឲ្យ​ប្រជាពលរដ្ឋ​ជាប្រចាំ ឲ្យ​ពួកគាត់​ស្វែងយល់​នូវ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ទៀតផង​៕​