សិក្ខាសាលា​បូក​សារុប​ការងារ​យោធា​ឆ្នាំ​២០៥ និង​លើក​ទិសដៅ​អនុវត្ត​ឆ្នាំ​២០១៦ របស់​កងពលធំ​អន្តរាគមន៍​លេខ​៣

0


ខេត្តសៀមរាប រសៀល​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​កន្លងមកនេះ (​ថ្ងៃទី​០៦ ខែ​មិនា ឆ្នាំ​២០១៦) មាន​សេចក្តីរាយការណ៍​មួយ ក្នុងចំណោម​សេចក្តីរាយការណ៍​ជាច្រើន​ទៀត ចេញពី​អង្គសិក្ខាសាលា​បូក​សារុប​ការងារ​យោធា​ឆ្នាំ​២០១៥ របស់​កងពលធំ​អន្តរាគមន៍​លេខ​៣ ។ សេចក្តីរាយការណ៍​ដែលមាន​អត្ថន័យ​ជារួម​នោះ បាន​បង្ហាញថា ៖ ក្នុង​ឆ្នាំ​២០១៥​កន្លងមកនេះ សភាពការណ៍​យោធា សន្តិសុខ នៅតាម​បណ្តា​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​សមរភូមិ​មុខ​ទិស​ទី​១ ដែន​ភូមិសាស្ត្រ​យោធភូមិភាគ​ទី​៤ មាន​ស្ថានភាព​ធូរស្រាល​ច្រើន ជាពិសេស​នៅលើ​ចំណុច​នៃ​តំបន់​ប្រាសាទព្រះវិហារ ។AA893601.Still013
​សេចក្តីរាយការណ៍​នេះ គឺ​ត្រូវបាន​ធ្វើឡើង​ដោយ​ឧ​ត្ត​ម​សេនីយ៍​ឯក ស្រី ឌឹ​ក មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣ ជាមួយនឹង​វត្តមាន​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម អគ្គ​មេបញ្ជាការរង នាយសេនាធិការ​ចម្រុះ​នៃ​កង​យោពល​ខេមរភូមិន្ទ និង​ជា​អនុប្រធាន​ទី​១ គណបញ្ជាការ​សមរភូមិ​ព្រំដែន​កម្ពុជា​-​ថៃ​និង​មាន​វត្តមាន​ផងដែរ នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​មេបញ្ជាការ​នគរបាលជាតិ​ប្រចាំ​ទិស​ទី​៤ និង​ទី​៥ ។AA893601.Still020
​អង្គសិក្ខាសាលា​នេះ ត្រូវបាន​ដំណើរការ នៅ​កងពលតូច​អន្តរាគមន៍​លេខ​៩ ។ ឧ​ត្ត​ម​សេនីយ៍​ឯក​មេបញ្ជាការ​យោធា​រូបនោះ បានបញ្ជាក់​បន្ថែមថា កងទ័ព​កម្ពុជា ពិត​ជាមាន​សុទិដ្ឋិនិយម​ក្នុង​ភារកិច្ច​ការពារ​បូរណភាព​ដែនដី​នៃ​មាតុភូមិ បើទោះជា​មាន​ករណី​មិន​ប្រក្រតី​ខ្លះៗ​កើតមានឡើង​កន្លងមក​កដោយ ក៏ប៉ុន្តែ​គ្រប់​បញ្ហា​ទាំងនោះ​ត្រូវបានធ្វើ​ដំណោះស្រាយ​ជាមួយ​ភាគី​ទាហាន​ប្រទេសជិតខាង ក្នុងនាម​ជា​ប្រទេស​ភូមិ​ផង​របង​ជាមួយគ្នា ដោយ​ភាព​យោគយល់​អត់ធ្មត់ សន្តិវិធី ។ ឧ​ត្ត​ម​សេនីយ៍​រូបនោះ​ក៏បាន​បញ្ចាក់​នៅក្នុង​សេចក្តីរាយការណ៍​នោះ​ផងដែរ​ថា ឆ្នាំ​២០១៥​កន្លងទៅ នៅតាម​បណ្តា​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​ទិស​ទី​១ សកម្ម​ភាពមិនប្រក្រតី និង​ការទំនាក់ទំនង​ផ្សេងៗ ដែល​ត្រូវបាន​ដោះស្រាយ​មាន​ចំនួន ៤៩៨ លើក ។AA893601.Still019
នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ​បានបង្ហាញ​នូវ​ឧត្តមភាព​របស់​កងក​ម្លាំ​ង​នគរបាលជាតិ​ការពារ​ព្រំដែន​គោក ដែល​ទទួលបាន​នូវ​លទ្ធផល​ល្អប្រសើរ​ជូន​ជាតិ​មាតុភូមិ ក្រោម​ការ​ផ្តល់នូវ​កិច្ចសហការ​យ៉ាងរឹងមាំ​ដោយ​កងយោធពល​ខេមរភូមិន្ទ ។ ជាមួយ​ឱកាស​នោះ ឯកឧត្តម​បានបង្ហាញ​នូវ​ចំណាប់អារម្មណ៍ លើ​ការងារ​ពង្រឹង​បន្ថែម​សន្តិសុខ សុ​វត្តិភាព ជូន​ប្រជាពលរដ្ឋ ដែល​កំពុង​រស់នៅក្នុង​តំបន់​ព្រំដែន ។ ឯកឧត្តម​បានបញ្ជាក់​បន្ថែមថា ជាការ​ពិត ក្រោម​ទស្សនវិស័យ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​គោលដៅ​កសាង​ព្រំដែន​សន្តិភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍន៍ ដែល​បច្ចុប្បន្ននេះ​យើង​កំពុងធ្វើដំណើរ​ប្រកបដោយ​មោទនភាព​លើ​ទស្សនវិស័យ​នោះ ត្រូវតែមាន​ការយកចិត្ត​ទុកដាក់​ឲ្យ​បាន​ខ្ពស់បំផុត ភារកិច្ច​ការពារ​ទប់​ស្កាត់​រាល់​ចំណុច​អវិជ្ជមាន​ទាំងឡាយ ដែល​បង្ករ​ឲ្យ​មាន​ផលប៉ះពាល់​ដល់​សន្តិសុខ​តំបន់​ព្រំដែន និង​សន្តិសុខ​សង្គមជាតិ​ទាំងមូល ដូចជា​ការធ្វើសកម្មភាព​ឆ្លងកាត់​គ្រឿងញៀន និង​ការកើតឡើង​នូវ​អំពើរ​ចោរកម្ម​ផងដែរ ។ ឯកឧត្តម​សង្កត់ធ្ងន់ថា ការពារ​ប្រសើរ​ជាង​ព្យាបាល ។AA893601.Still017
នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម វាយតម្លៃ​ខ្ពស់​ចំពោះ​ការបំពេញភារកិច្ច​រប​ស់​កងពលធំ​អន្តរាគមន៍​លេខ​៣ និង​បណ្តា​កងពលតូច​ចំណុះ​ទាំងអស់ ថា​គោរព​បាន​យ៉ាង​ម៉ឺងម៉ាត់​រាល់​បទបញ្ជា​រប​ស់​ប្រមុខ​នៃ​រាជ​រដ្ឋ​ភិ​បាល និង​អគ្គបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ ។ ឯកឧត្តម បាន​រំលឹក​ផងដែរ នូវ​រាល់​បណ្តា​ជោគជ័យ​ទាំងឡាយ​ដែល​សមរភូមិ​មុខ​ទទួលបាន គឺ​ដោយសារ​តែមាន​ការយក​ចិត្ត​ទុកដាក់​ខ្ពស់បំផុត ក្នុងការ​ជួយឧបត្ថម្ភ​គាំពារ​ដ៏​ថ្លៃថ្លា​នៃ​សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី​-​ហ៊ុនសែន ដែល​នាយទាហាន​ចាត់ទុកថា ជា​មាតាបិតា ប្រកបដោយ​ព្រហ្ម​វិហារធម៌​នៃ​កងទ័ព កង​នគរបាលជាតិ ដែល​ជាមួយគ្នា​នោះ ស្ថាប័ន​សម្ព័ន្ធមេត្រីភាព ក៏​ជា​ប្រភព​នៃ​ចំណែក​ជួយ​កសាង​អង្គភាព​ប្រដាប់អាវុធ​ជួរមុខ​ផងដែរ ។​
តាមរយៈ​នាយ​ឧ​ត្ត​ម​សេនីយ គន់ គីម អា​នុ​សាសន៍​ដ៏​ខ្ពង់ខ្ពស់​នៃ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ជម្រុញ​ឲ្យ​មេបញ្ជាការ​អង្គភាព​ជួរមុខ​ទាំងអស់ បន្ត​អនុវត្ត​ផែនការ​ប្រឡងប្រណាំង​ក​សាង​អង្គភាព​ក្នុង​សន្ទុះ​អភិវឌ្ឍន៍​បន្ថែមទៀត ជាពិសេស​នោះ​គឺ​ការបំពេញភារកិច្ច​ការ​ពារ​បូរណភាព​ដែនដី ការហ្វឹកហាត់​ដើម្បី​សុខភាព​និង​សមត្ថភាព​ប្រយុទ្ធ ការគ្រប់គ្រង​ចិញ្ចឹម​ទ័ព ហើយ​កាន់តែ​ត្រូវបាន​យកចិត្តទុកដាក់​មិនអាច​មើលរំលង​បាន​នោះ គឺ​ការផ្តល់​លទ្ធភាព​ដោយ​ច្នៃប្រឌិត បង្កើន​ជីវភាព​រស់នៅ​ជូន​គ្រួសារ​កងទ័ព​ឲ្យ​កាន់តែ​ប្រសើរឡើង តាមរយៈ​នៃ​ការដោះស្រាយ​លំនៅដ្ឋាន និង​ដីធ្លី​បង្ករ​បង្កើន​ផល រក្សាសុខ​សុវត្ថិភាព ជម្រុញ​សកម្មភាព​នៃ​ការកសាង​តំបន់​ព្រំដែន ក្នុង​សន្តិភាព​និង​ដំណើរ​ឆ្ពោះទៅរក​ការអភិវឌ្ឍន៍ ៕
​ដោយ​គឿន​វេត​