ប្រតិបត្តិ​ការអភិវឌ្ឍ​ន៍​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ​នៃ​កង​វិស្វក​កម្ម​តេ​ជោ ហ៊ុនសែន សៀមរាប​

0


សៀមរាប​: រយៈពេល​ជិត​៨​ឆ្នាំ​កន្លងមកហើយ ដែល​កង​វិស្វក​កម្ម​តេ​ជោ ហ៊ុនសែន សៀមរាប បាន​បំពេញ​ប្រតិបត្តិ​ការអភិវឌ្ឍន៍​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ ទទួលបាន​លទ្ធផល​ល្អប្រសើរ​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​នៃ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ក្នុងនោះ​រួមមាន​នៅក្នុង​ដែន​ភូមិសាស្ត្រ​យោធភូមិភាគ​ទី​៤ ហើយ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ត្រូវបាន​ពង្រីក​បេសកកម្ម​របស់ខ្លួន ទៅក្នុង​ដែន​ភូមិសាស្ត្រ​នៃ​យោធភូមិភាគ​ទី​៥ បន្តទៀត ។
នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម អគ្គ​មេបញ្ជាការរង – នាយសេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​អនុប្រធាន​ទី​១ គណបញ្ជាការ​សមរភូមិ​ព្រំដែន​កម្ពុជា​-​ថៃ​បានលើកឡើង​យ៉ាង​ដូច្នេះ នៅក្នុង​ឱកាស​កាត់​ខ្សែបូ​រដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ កំណាត់​ផ្លូវ​ចាក់​ក្រាល​កៅស៊ូ ( DBST ) ចម្ងាយ​១២០០​ម៉ែត្រ ចូលទៅ​ទីបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​៩ ដែល​ស្ថិតនៅ​ក្នុងភូមិ​សែន​រុងរឿង​១ ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ។AA893601.Still011
នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម បានបង្ហាញ​នូវ​ក្តី​មោទនភាព​ចំពោះ​វិ​រ​ភាព​នៃ​កង​វិស្វក​កម្ម​តេ​ជោ ហ៊ុនសែន សៀមរាប ដែល​ដឹកនាំ​បញ្ជា​ដោយផ្ទាល់ ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ ជាមួយនឹង​ការបំពេញភារកិច្ច​ដ៏​ថ្លៃថ្លា​នៅក្នុង​តំបន់​ព្រំដែន ដោយ​ផ្តើម​តាំងតែ​ពី​ក្នុងស្ថានភាព​នៃ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​បំរើ​ឲ្យ​យុទ្ធសាស្ត្រ​ការពារ និង​ឈាន​មកដល់​កាលៈទេសៈ​នៃ​ការអភិវឌ្ឍន៍​តំបន់​ព្រំដែន ស្របតាម​ចក្ខុវិស័យ​យូរអង្វែង​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ។​AA893601.Still012
បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​សំណាក់ ឧ​ត្ត​ម​សេនីយ៍​ទោ ដួង ច័ន្ទ មេ​បញ្ចា​ការ​កងពលតូច​អន្តរាគមន៍​លេខ​៩ ផ្លូវ​ចាក់​ក្រាល​កៅស៊ូ​ចម្ងាយ ១ ២០០​ម៉ែត្រ ចូលទៅ​កាន់​ទីបញ្ជាការ​នោះ ត្រូវបាន​នាយ​ឧ​ត្ត​ម​សេនីយ ខេង​សុមេធ កសាងឡើង​ក្រោម​កិត្តិយស​នៃ​ការជួយឧបត្ថម្ភ​ដ៏​ថ្លៃថ្លា នៃ​សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រ​តឹ​ទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដោយ​ចំណាយ​ថវិកា​ប្រមាណ​ជា ១០​ម៉ឺន​ដុល្លា​សហរដ្ឋអាមេរិក ៕ AA893601.Still009