ប្រជាពលរដ្ឋរស់នៅភូមិអូរឃុំខ្វាវស្រុកជីក្រែងកំពុងប្រឈមនឹងការខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ អំពាវនាវដល់សប្បុរសជនជួយជីកអណ្តូងទឹកSien SophatNews

0

សៀមរាប៖ប្រជាពលរដ្ឋជាង៤០០គ្រួសារដែលរស់នៅក្នុងភូមិអូរឃុំខ្វាវ ស្រុកជីក្រែងខេត្តសៀមរាបបានត្អូញត្អែរថាសព្វថ្ងៃពួកគាត់ពិបាកក្នុងការរស់នៅយ៉ាងខ្លាំងដោយសារតែពុំមានទឹកគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។មេភូមិអូរលោកអៀងអឿនក៏ដូចជាប្រជាពលរដ្ឋក្នុងភូមិអូរបានImage3ឲ្យដឹងថាសព្វថ្ងៃនេះពួកគាត់មានការលំបាកយ៉ាងខ្លាំងរឿងទឹកប្រើប្រាស់ដោយសារតែប្រភពទឹកដែលមានដូចជាស្រះនិងអណ្តូងជីកមួយចំនួនត្រូវរីងខះទឹកអស់ហើយពួកគាត់ត្រូវដាក់វេនគ្នាដងទឹកពីអណ្តូងជីកដែលនៅសេសសល់ទឹកបន្តិបន្តួច។ក្រុមអ្នកភូមិបន្តថាប៉ុន្តែទោះជាយ៉ាងនេះក្តីទឹកដែលមាននោះមិនអាចធានាថាអាចប្រើប្រាស់បានយូរដែរព្រោះអណ្តូងខ្លះរាក់រីងខះទឹកបណ្តើរជាបន្តបន្ទាប់ទៀតផង។មិនត្រឹមតែមនុស្សទេសូម្បីតែសត្វគោក្របីរបស់អ្នកភូមិក៏មានងាប់ជាបណ្តើរៗដែរដោយសារខ្វះទឹក។ពាក់ព័ន្ធនឹងបញ្ហាខ្វះខាតទឹករបស់អ្នកភូមិអូរនេះអភិបាលស្រុកជីក្រែងលោកពៅប៊ុនធឿនបានឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី០៦ខែមីនានេះថានៅឃុំខ្វាវនេះទើបតែមានការជីកស្រះទឹកជូនពលរដ្ឋរួចហើយប៉ុន្តែស្រះនេះមិនបានឆ្លើយតបភ្លាមៗជូនពលរដ្ឋទេទាល់តែឆ្នាំក្រោយចំពោះព័ត៌មានស្តីពីខ្វះទឹកនេះលោកនឹងឲ្យលោកមេឃុំខ្វាវស្រាវជ្រាវរកអង្គការជួយដោះស្រាយបញ្ហានេះដែរ។ដោយ ស៊ាន Image1 Image2 Image3 Image4 Image5សុផាត