ខេត្តរតនគិរី៖ នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៦ នេះ រដ្ឋបាលខេត្តរតនគិរីបានរៀបចំកិច្ចប្រជុំគណ:បញ្ជាការឯកភាពខេត្ត ក្រោមអធិបតីភាពឯកឧត្តម ថង សាវុន អភិបាល នៃគណ:អភិបាលខេត្តរតនគិរី និងមានការចូលរួមពីកម្លាំងសមត្ថកិច្ចទាំងបីប្រភេទ មន្ទីរ អង្គរភាពពាក់ព័ន្ធុនានាជុំវិញខេត្ត ។ កិច្ចប្រជុំនេះមានរបៀបវារ:ត្រួតពិនិត្យសភាពការទូទៅ និងរបាយការណ៏របស់ស្នងការដ្ឋាននគរបាលខេត្ត ផ្សព្វផ្សាយលទ្ធផលសន្និបាទបូកសរុបការងារឆ្នាំ២០១៥ របស់ក្រសួងមហាផ្ទៃ និងត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៏ផ្លូវគោកថ្មី ។
ឯកឧត្តម ថង សាវុន អភិបាលនៃគណ:អភិបាលខេត្តមានប្រសាសន៍ជំរុញឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ បន្តពង្រឹងសន្តិសុខសណ្តាបធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសបញ្ហាគ្រឿងញៀន បន្តពង្រឹងរបៀបរបបំពេញកាងាររបស់រដ្ឋបាលនិងអង្គភាពកងកំលាំង គ្រប់មូលដ្ឋាន ជំរុញកាផ្តល់
សេវាសាធារណៈប្រកបដោយគណនេយ្យភាពនិងតម្លាភាពជូនប្រជាពលរដ្ឋ ពង្រឹងយន្តការ នៃការអនុវត្តច្បាប់ចរាចរណ៏ផ្លូវគោកថ្មី ត្រួតពិនិត្យហាមឃាត់រថយន្តដឹកលើសទម្ងន់ដែលបំផ្លាញផ្លូវថ្នល់ធ្វើឲ្យខូចខាតដល់សមិទ្ធិផលរបស់ជាតិ ៕ យក្ស ឡោម



































